**សារលិខិតសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ «សិទ្ធិ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍»**ធនាគារអភិវឌ្ឍន៍អាស៊ី អនុម័តប្រាក់កម្ចី ៥០លានដុល្លារ ដើម្បីជំរុញពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែងនៅកម្ពុជា**រដ្ឋមន្ត្រីអប់រំ ដឹកនាំកិច្ចប្រជុំស្តីពី ឯកសារពិភាក្សាលើទិសដៅនៃការស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ថ្លែងអំណរគុណប្រជាជន និងរដ្ឋាភិបាលកូរ៉េ ដែលបានបរិច្ចាគថវិកាចូលរួមក្នុងកិច្ចអភិវឌ្ឍកម្ពុជា ពិសេសវិស័យអប់រំ**មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ អញ្ជើញសម្ពោធជាផ្លូវការ សៀវភៅ “ប្រយោជន៍សម្រាប់ទាំងអស់គ្នា៖ ការអប់រំរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយ នៅក្នុងប្រទេសកម្ពុជា”**សម្តេច ឃួន សុដារី៖ ការប្តេជ្ញាចិត្តនិងការរួមចំណែកដ៏មានតម្លៃរបស់គណៈប្រតិភូទាំងអស់បានធ្វើឱ្យ IPTP លើកទី១១ ទទួលបានជោគជ័យ និងលទ្ធផលជាទីគាប់ចិត្ត**គិតត្រឹមឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី បានចេញបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ បានប្រមាណជាង៨លានបណ្ណ**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំត្រីភាគីពិនិត្យគម្រោងនានានៃយុទ្ធសាស្ត្រកាត់បន្ថយគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតនៅបណ្តាខេត្តជុំវិញបឹងទន្លេសាប**ឯកឧត្តម សួស យ៉ារ៉ា៖ ធម្មនុញ្ញសន្តិភាពសកល ក្លាយជាឯកសារសាធារណៈសម្រាប់ផ្ដល់គោលនយោបាយជូនទៅប្រទេសនីមួយៗ តំបន់នីមួយៗ ដើម្បីកសាងសន្តិភាព**ក្រសួងសុខាភិបាល បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការសង្រ្គោះបន្ទាន់ផ្នែកសម្ភព និងថែទាំទារកទើបកើត**រដ្ឋមន្រ្តីក្រសួងកសិកម្ម ចុះពិនិត្យសកម្មភាពផលិតគ្រាប់ពូជស្រូវ និងចូលរួមច្រូតស្រូវ នៅកសិដ្ឋានផលិតពូជស្រូវទួលសំរោង**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរជូន ឯកឧត្តម បណ្ឌិត ធន់ វឌ្ឍនា ក្នុងឱកាសដែលត្រូវបានសម័យប្រជុំលើកទី២ នីតិកាលទី៥ បោះឆ្នោតជ្រើសរើសជាអនុប្រធានទី២ នៃព្រឹទ្ធសភា**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរជូន ឯកឧត្តម អ៊ុច បូររិទ្ធ ក្នុងឱកាសដែលត្រូវបានសម័យប្រជុំលើកទី២ នីតិកាលទី៥ បោះឆ្នោតជ្រើសរើសជាអនុប្រធានទី១ នៃព្រឹទ្ធសភា**ឆៀកចល័តនៅខេត្តកែប ពោធិ៍សាត់ ស្ទឹងត្រែង កោះកុង កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី២៩ វិច្ឆិកា**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៦ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៦ ខែវិច្ឆិកា**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូល សេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ចិនជាសកល**រដ្ឋមន្រ្តីសុខាភិបាល ចូលរួមជាបុគ្គលិកមណ្ឌលសុខភាពម្នាក់ ក្នុងពេលចុះផ្ទាល់នៅមណ្ឌលសុខភាពសៀមរាប**មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ត្រូវបានបើកជាផ្លូវការហើយនៅរាត្រីថ្ងៃទី២៥ ខែវិច្ឆិកានេះ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រកាសជាផ្លូវការ «ក្រុងកំពង់ចាម ជាក្រុងទេសចរណ៍គ្មានផ្សែងបារី»

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រកាសជាផ្លូវការ «ក្រុងកំពង់ចាម ជាក្រុងទេសចរណ៍គ្មានផ្សែងបារី»។ ពិធីនេះប្រារព្ធធ្វើឡើងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកស្រី Marianna TRIAS ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា។

ឯកឧត្តម អ៊ុន ចាន់ដា បានឱ្យដឹងថា ថ្វីដ្បិតវិស័យទេសចរណ៍ក្នុងខេត្តកំពង់ចាមមិនស្ថិតក្នុងតំបន់គោលដៅទេសចរណ៍សំខាន់ៗ ដូចជា រាជធានីភ្នំពេញ តំបន់សៀមរាបអង្គរ តំបន់ឆ្នេរ និងតំបន់ភូមិភាគឦសានក៏ដោយ ប៉ុន្តែដោយសារកត្តាសុខសន្តិភាព ស្ថិរភាពសង្គម កំណើនលើវិស័យទេសចរណ៍នៅកម្ពុជាមានការប្រែប្រួលរីកចម្រើនគួរឱ្យកត់សម្គាល់ ពិសេសខេត្តកំពង់ចាមក៏ទទួលបានផ្លែផ្កាពីកំណើនទេសចរណ៍នេះផងដែរ ជាក់ស្តែងក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ ខេត្តទទួលបានភ្ញៀវទេសចរសរុបប្រមាណ ៦លាននាក់ (ចំនួន ៥,៥៩១,១៦៦នាក់) ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ៥,៥៨៤,៤៩៤នាក់ ភ្ញៀវទេសចរអន្តរជាតិមានចំនួន ៦,៦៧២នាក់។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ខេត្តកំពង់ចាមបានខិតខំទាញយកសក្តានុពលដែលមាន តាមរយៈការបង្កើតរមណីយដ្ឋានអេកូទេចរណ៍នៅកោះប៉ែន ឃុំកោះមិត្ត ស្រុកកំពង់សៀម ដែលធ្វើឱ្យមានរមណីយដ្ឋានរហូតដល់១១កន្លែងក្នុងទូទាំងខេត្ត។ ក្នុងនោះរមណីយដ្ឋានវប្បធម៌-ប្រវត្តិសាស្រ្តមានចំនួន៥កន្លែង និងរមណីយដ្ឋានធម្មជាតិកែច្នៃមានចំនួន៦កន្លែង។ បន្ថែមពីនេះ ខេត្តបានជំរុញឱ្យមន្ទីរបានធ្វើការផ្សព្វផ្សាយជាប្រចាំដល់បណ្ដាមូលដ្ឋានអាជីវកម្មក្នុងវិស័យទេសចរណ៍ទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើអនាម័យ សេវាល្អ បរិស្ថានគ្មានផ្សែងបារីផងដែរពីសំណាក់ប្រតិបត្តិករទេសចរណ៍ (វិស័យឯកជន) ដើម្បីបម្រើបាននូវតម្រូវការ និងទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាម្ដងហើយម្ដងទៀត ក្នុងទឹកដីនៃខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានផ្ដល់អនុសាសន៍មួយចំនួន ដើម្បីធានាបាននិរន្តរភាពទីក្រុងទេសចរណ៍គ្មានផ្សែងបារី សម្រាប់រដ្ឋបាលក្រុងកំពង់ចាម ដែលមានដូចតទៅ៖

ទី១៖ បន្តអនុវត្តជាប្រចាំនូវគោលការណ៍បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ ឲ្យស័ក្តិសមជាជ័យលាភី «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី»។

ទី២៖ លើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃផលិតផលថ្នាំជក់ជាប្រចាំនៅតាមវេទិកា និងជំរុញឲ្យមានការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការត្រួតពិនិត្យថ្នាំជក់ឲ្យបានទូលំទូលាយថែមទៀត។

ទី៣៖ បន្តប្រតិបត្តិជាក្រុងគំរូ ដើម្បីលើកកម្ពស់គុណតម្លៃនៃវិស័យទេសចរណ៍ និងជាគោលដៅទេសចរណ៍ជម្រើសពេញនិយមរបស់ភ្ញៀវទេសចរ ៕

អត្ថបទដែលជាប់ទាក់ទង