**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

រដ្ឋមន្រ្តីក្រសួងរ៉ែ៖ កម្ពុជាត្រូវការប្រភពអគ្គិសនីជាង៧០ភាគរយពីថាមពលស្អាត ដើម្បីស្ថិរភាពតម្លៃ និងការអភិវឌ្ឍន៍

ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា កម្ពុជាកំពុងត្រូវការប្រភពអគ្គិសនីជាង៧០ភាគរយពីថាមពលស្អាតតាមរយៈរោងចក្រឧស្ម័នធម្មជាតិ៩០០មេហ្គាវ៉ាត់ ដើម្បីស្ថិរភាពតម្លៃភ្លើង ការអភិវឌ្ឍន៍ប្រទេស និងទាក់ទាញការវិនិយោគទុនពីបរទេស។ ការលើកឡើងយ៉ាងដូច្នេះរបស់ឯកឧត្តមរដ្ឋមន្រ្តី កែវ រតនៈ ធ្វើឡើងក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិអនុភាព៩០០មេហ្គាវ៉ាត់ នៅឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានដាក់គោលនយោបាយ និងកញ្ចប់ថវិកាជាច្រើនក្នុងគោលបំណងកសាងបណ្តាញអគ្គិសនីឱ្យបានគ្រប់គ្រាន់តាមតម្រូវការទៅអនាគត ពិសេសប្រភពថាមពលដោយផលិតចេញពីការដុតឧស្ម័នធម្មជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ បានចាត់ទុកថា រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិអនុភាព៩០០មេហ្គាវ៉ាត់ ជាប្រភពអគ្គិសនីធំជាង ហើយក៏ជាប្រវត្តិសាស្រ្តមួយដែលកម្ពុជាទទួលបានដំបូងផងដែរ គ្រារោងចក្រនេះជាខ្នងបង្អែកមួយតភ្ជាប់ទៅកាន់បណ្តាញអគ្គិសនីរបស់ជាតិ បម្រើដល់ការទាក់ទាញការវិនិយោគទុនផ្នែកឧស្សហកម្ម រក្សាលំនឹងថាមពលរដ្ឋ និងឈានដល់ការមិនខ្វះអគ្គិសនីទៅថ្ងៃមុខ។

លោក Thomas Pianka នាយកក្រុមហ៊ុន Royal Group Power Co.,Ltd បានអះអាងថា រោងចក្រផលិតតថាមពលអគ្គិសនីដែលផ្តើមដំណើរការស្ថាបនានេះ ជារោងចក្រអគ្គិសនីចុងក្រោយបង្អស់ និងខ្នាតធំបំផុតរបស់ក្រុមហ៊ុន។ រោងចក្រអគ្គិសនីដើរដោយឧស្ម័នធម្មជាតិនេះដែរ នឹងបញ្ចូលនូវឧបករណ៍ផលិតថាមពលជំនាន់F-Class ចំនួន២ចុងក្រោយ និងមានប្រសិទ្ធភាពខ្ពស់រួមបញ្ចូលគ្នាឧស្ម័ន-ចំហាយទឹក ដែលមានថាមពលសុទ្ធ៤៥០MW។

លោក Thomas Pianka បានគូសបញ្ជាក់ទៀតថា អំឡុងពេលសាងសង់រោងចក្របានផ្តល់ការងារចំនួន២៥០០កន្លែង ក្នុងនោះមានកម្មករដែលរស់នៅក្នុងតំបន់ជាច្រើននាក់ ហើយនៅពេលរោងចក្រដំណើរការមានបុគ្គលិកចំនួន៣០០នាក់អនុវត្តការងារនេះ។ បន្ទាប់ពីស្ថាបនារួចរាល់ រោងចក្រនឹងលក់អគ្គិសនីទៅអោយអគ្គិសនីកម្ពុជារៀងរាល់ឆ្នាំ ក្រោមកិច្ចព្រមព្រៀងទិញថាមពលរយៈពេល៣០ឆ្នាំ។ ដោយឡែកលោកជំទាវ មិថុនា ភុថង អភិបាលខេត្តកោះកុង បានស្វាគមន៍ចំពោះការសាងសង់រោងចក្រផលិតអគ្គិសនីឧស្ម័នធម្មជាតិនៅពេលនេះ ដោយលោកជំទាវយល់ថា ថាមពលអគ្គិសនី ជាអាទិភាពគន្លឹះទី៤របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ ដោយវិស័យថាមពលមិនត្រឹមតែជាផលិតផលមួយសម្រាប់តែការបំពេញតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែវាក៏ជាផលិតផលមួយដ៏ចាំបាច់បំផុតជំរុញឱ្យការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រប់វិស័យកាន់តែរីកចម្រើន។

គួរកត់សម្គាល់ថា ដំបូងឡើយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបគ្រោងសាងសង់រោងចក្រអគ្គិសនី ដុតធ្យូងថ្មអានុភាព ៧០០មេហ្គាវ៉ាត់ និងប្រើទុនវិនិយោគសរុប ១,៣ពាន់លានដុល្លារអាមេរិក ប៉ុន្តែពេលនេះក្រុមហ៊ុនបានបង្វែរមកសាងសង់រោងចក្រអគ្គិសនីដើរដោយឧស្ម័នធម្មជាតិវិញ ៕

អត្ថបទដែលជាប់ទាក់ទង