**វៀតណាម កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងខេត្តស្ទឹងត្រែង**ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងសមិទ្ធផលការងាររយៈពេល ១ឆ្នាំ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម**ឯកឧត្តម អ៊ុយ រី និងឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីបើកការប្រណាំងទូក នៅតាមបណ្ដោយដងស្ទឹងសង្កែ ក្រុងបាត់ដំបង**លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារ ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយស្ថាប័ន ACT**លោកមេធាវី សាំង វណ្ណៈ ជាប់ឆ្នោតជាប្រធានគណៈមេធាវី សម្រាប់អាណត្តិទី១៥**រដ្ឋមន្រ្តីសុខាភិបាល៖ ការបរិច្ចាគឈាម គឺជាការធ្វើអំពើមនុស្សធម៌ ដើម្បីសង្គ្រោះជីវិតមនុស្ស និងជាកាដូនៃសេចក្តីស្រឡាញ់ ហូរចេញពីបេះដូងយ៉ាងពិតប្រាកដ ជូនចំពោះជនរួមជាតិខ្មែរទាំងអស់គ្នា**ឧត្តមមន្រ្តីនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម ចូលរួមកិច្ចប្រជុំឧត្តមមន្ត្រី CLMV នៅទីក្រុងវៀងចន្ទន៍**ឯកឧត្តម ម៉េង ហុង ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំខែ ដើម្បីដោះស្រាយបញ្ហាប្រឈម របស់អង្គភាពក្រោមឱវាទបេឡាជាតិសន្ដិសុខសង្គម នៃក្រសួងការងារ**ក្រុមហ៊ុនសេវាហោះហើរឯកជនរបស់អាមេរិកបង្ហាញចំណាប់អារម្មណ៍ចំពោះទីផ្សារអាកាសចរណ៍កម្ពុជា**ករណីរំលោភបំពានផ្លូវភេទកុមារីជាសិស្សសាលាខ្មែរឥស្លាម នៅខណ្ឌឬស្សីកែវ! នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស ស្រាវជ្រាវរកឃើញកុមារីរងគ្រោះ ៤នាក់**ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា រៀបចំកម្មវិធី រាត្រីវប្បធម៌ម៉ាឡេស៊ី រីករាយជាមួយនឹងភាពស្រស់ស្អាតនៃប្រពៃណី ចម្រៀង និងរបាំ ដើម្បីបង្កើនកិច្ចសហការរួមគ្នា ផ្សព្វផ្សាយ និងផ្លាស់ប្តូរវប្បធម៍ប្រទេសទាំងពីរ**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំប្រតិបត្តិការបំបែកសំណុំរឿង ធ្វើទារុណកម្មបណ្ដាលឲ្យស្លាប់ នៅខេត្តប៉ៃលិន, ឃាត់ខ្លួនជនជាតិចិន និងខ្មែរ ៧នាក់**ឯកឧត្តម កេង សុម៉ារិទ្ធ អញ្ជើញបើកវគ្គបណ្តុះបណ្តាល “ការជំរុញការអនុវត្តច្បាប់ និងបច្ចេកទេសកសាងនិងការចោទប្រកាន់ ក្នុងសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់”**ក្រសួងការបរទេសចិនថ្លែងអំពីស្ថានការណ៍នៅឧបទ្វីបកូរ៉េ៖ភារកិច្ចជាបន្ទាន់នាពេលបច្ចុប្បន្ន គឺជៀសវាងកុំឱ្យវិវាទកាន់តែស្រួចស្រាល់ថែមទៀត**បទវិភាគ៖និន្នាការដ៏ល្អប្រសើរនៃពាណិជ្ជកម្មជាមួយក្រៅប្រទេសរបស់ប្រទេសចិនត្រូវបានពង្រឹងជាបន្តបន្ទាប់ ដែលបង្ហាញពីភាពធន់និងកម្លាំងរស់រវើករបស់សេដ្ឋកិច្ចចិន**អភិបាលរងខេត្តកណ្ដាល៖ ជំងឺឆ្កែឆ្កួតអាចបណ្តាលឱ្យមនុស្សបាត់បង់ជីវិត ១០០% ក្នុងករណីជំងឺមានចេញរោគសញ្ញា**ឯកឧត្តមបណ្ឌិត កៅ ថាច ជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយបងប្អូនខ្មែរជា ពាណិជ្ជករ និងអ្នកវិនិយោគ នៅនូវ៉ែលហ្សេឡង់**ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី អញ្ជើញបើកពិធីព្រឹត្តិការណ៍ប្រណាំងទូក «ង» នៅខេត្តព្រៃវែង**លោកជំទាវ ឡោក ខេង ដឹកនាំកិច្ចប្រជុំក្រុមការងារសភាស្រ្តីអាយប៉ា ដើម្បីពិនិត្យឯកសារត្រៀមចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ នៅឡាវ**រដ្ឋមន្រ្តីក្រសួងរ៉ែ៖ កម្ពុជាត្រូវការប្រភពអគ្គិសនីជាង៧០ភាគរយពីថាមពលស្អាត ដើម្បីស្ថិរភាពតម្លៃ និងការអភិវឌ្ឍន៍

បទវិភាគ៖និន្នាការដ៏ល្អប្រសើរនៃពាណិជ្ជកម្មជាមួយក្រៅប្រទេសរបស់ប្រទេសចិនត្រូវបានពង្រឹងជាបន្តបន្ទាប់ ដែលបង្ហាញពីភាពធន់និងកម្លាំងរស់រវើករបស់សេដ្ឋកិច្ចចិន

“ទំហំពាណិជ្ជកម្មនាំចេញរបស់ប្រទេសចិនសម្រេចបាននូវកំណើនក្នុងរយៈពេលបីត្រីមាសជាប់ៗគ្នា ” “ទិន្នន័យជាច្រើនបានបំបែកកំណត់ត្រាថ្មី” “ទីផ្សារមានជំនឿចិត្តកាន់តែខ្លាំងចំពោះសេដ្ឋកិច្ចចិន” ។ល។ បន្ទាប់ពី “តារាងពិន្ទុ”ថ្មីបំផុតនៃពាណិជ្ជកម្មជាមួយក្រៅប្រទេសរបស់ប្រទេសចិនត្រូវបានប្រកាសនាពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានបរទេសល្បីៗបាននាំគ្នាវាយតម្លៃដូចពោលខាងលើ ។ ទិ  ន្នន័យបានបង្ហាញឱ្យឃើញថា បីត្រីមាសដើមឆ្នាំនេះ ទំហំនាំចេញនាំចូលទំនិញរបស់ប្រទេសចិនមានចំនួន៣២,៣៣ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង៥,៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ។ ក្នុងនោះ ការនាំចេញបានកើនឡើង៦,២ភាគរយ ការនាំចូលបានកើនឡើង៤,១ភាគរយ ។ មតិអន្តរជាតិបានលើកឡើងថា ក្នុងបរិបទដែលសេដ្ឋកិច្ចសកលកំពុងងើបឡើងវិញនិងការការពារផ្នែកពាណិជ្ជកម្មនៅទូទាំងពិភពលោកមានភាពកាន់តែខ្លាំងឡើងៗ ពាណិជ្ជកម្មជាមួយក្រៅប្រទេសរបស់ប្រទេសចិនសម្រេចបាននូវកំណើនដោយនឹងនរដែលលើសពីការប៉ាន់ប្រមាណ វាគឺបានមកដោយមិនងាយទេ ។
គួរបញ្ជាក់ផងដែរថា ក្នុង “តារាងពិន្ទុ”នេះបានលេចចេញពាក្យ“លើកដំបូង”ចំនួនពីរ មួយគឺក្នុងបីត្រីមាសដើមឆ្នាំនេះ ទំហំពាណិជ្ជកម្មនាំចេញនាំចូលបានបំបែកកំណត់ត្រាចំនួន៣២ទ្រីលានយាន់ប្រាក់ចិនជាលើកដំបូងក្នុងរយៈពេលដូចគ្នាក្នុងប្រវត្តិសាស្ត្រ ។ មួយទៀត គឺទំហំពាណិជ្ជកម្មនាំចេញនាំចូលក្នុងត្រីមាសនីមួយៗសុទ្ធតែបានលើសពី១០ទ្រីលានយាន់ប្រាក់ចិន ព្រមទាំងលេចចេញនិន្នាការកើនឡើងពីមួយត្រីមាសទៅមួយត្រីមាស នេះក៏ជាលើកដំបូងក្នុងរយៈពេលដូចគ្នាក្នុងប្រវត្តិសាស្ត្រផងដែរ ។
តើសមិទ្ធផលបែបនេះគឺទទួលបានមកពីណា? បើមើលពីក្នុងស្រុកអាចឃើញថា គឺទទួលបានដោយមកពីខ្សែសង្វាក់ផ្គត់ផ្គង់នៃឧស្សាហកម្មផលិតកម្មដែលមានភាពល្អពេញលេញ ប្រសិទ្ធភាពនៃសេដ្ឋកិច្ចដែលមានទ្រង់ទ្រាយមធ្យមនិងធំ និងការរីកចម្រើនយ៉ាងឆាប់រហ័សរបស់បច្ចេកវិទ្យា ផលិតផលរបស់ចិនមានកម្លាំងប្រកួតប្រជែងយ៉ាងខ្លាំងក្លា ដែលបានផ្តល់មូលដ្ឋានគ្រឹះនិងការធានាដល់ការត្រួសត្រាយទីផ្សារអន្តរជាតិជាបន្តបន្ទាប់ ។
បើមើលពីលក្ខខណ្ឌខាងក្រៅអាចឃើញថា នាពេលថ្មីៗកន្លងទៅនេះ តម្រូវការអន្តរជាតិបានងើបឡើងវិញ ប្រការនេះបានផ្តល់លក្ខខណ្ឌអនុគ្រោះដល់ការនាំចេញរបស់ប្រទេសចិន ។ ប៉ុន្មានថ្ងៃជាប់មកនេះ របាយការណ៍នៃអង្គការពាណិជ្ជកម្មពិភពលោកបានដំឡើងការប៉ាន់ប្រមាណចំពោះល្បឿនកំណើននៃបរិមាណពាណិជ្ជកម្មទំនិញពេញមួយឆ្នាំ អង្គការអន្តរជាតិ ដូចជាធនាគារពិភពលោកនិងអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចជាដើម សម្គាល់ឃើញថា សេដ្ឋកិច្ចសកលកំពុងមានភាពនឹងនរជាបណ្តើរៗ ។ ក្រោមបរិបទបែបនេះ ក្នុងបីត្រីមាសដើមឆ្នាំនេះ ការនាំចេញរបស់ប្រទេសចិនទៅកាន់ទីផ្សារប្រពៃណី ដូចជាអឺរ៉ុប អាមេរិកនិងជប៉ុនជាដើម បានកើនឡើង៤,២ភាគរយ រីឯការនាំចេញរបស់ប្រទេសចិនទៅកាន់ទីផ្សារងើបឡើងថ្មី ដូចជាអាស៊ាន និងអាមេរិកឡាទីនជាដើមបានកើនឡើង១២,៣ភាគរយនិង១៣,៧ភាគរយដោយឡែកពីគ្នា ។
ពាក្យ “លើកដំបូង”ទាំងពីរក្នុងពាណិជ្ជកម្មជាមួយក្រៅប្រទេសរបស់ប្រទេសចិន មិនត្រឹមតែបានបង្ហាញឱ្យឃើញនូវកំណើនដោយនឹងនរនិងការលើកកម្ពស់គុណភាពរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏បានបញ្ជូននូវផលិតផលចិនប្រកបដោយបច្ចេកវិទ្យាខ្ពស់ ភាពវៃឆ្លាតនិងភាពបៃតងកាន់តែច្រើនទៅកាន់ពិភពលោកទៀតផង ។
ព្រមពេលជាមួយគ្នានេះ ប្រទេសចិនបានចែករំលែកទីផ្សារធំនិងឱកាសថ្មីជាមួយពិភពលោក តាមរយៈការពង្រីកការនាំចេញ ។ ក្នុងបីត្រីមាសដើមឆ្នាំនេះ ទំហំនាំចូលរបស់ប្រទេសចិនបានកើនឡើងពីមួយត្រីមាសទៅមួយត្រីមាស ពាណិជ្ជកម្មជាមួយប្រទេសនិងតំបន់ចំនួនជាង១៦០នៅលើពិភពលោកសម្រេចបាននូវកំណើនកើនឡើង ។ ក្នុងអំឡុងពេលនេះ រដ្ឋាភិបាលចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយបណ្តាភាគីនានាយ៉ាងសកម្ម ក្នុងន័យត្រួសត្រាយទីផ្សារនៃប្រទេសដែលរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ក៏ដូចជានាំចូលផលិតផលប្រកបដោយគុណភាពខ្ពស់ ។
ពាណិជ្ជកម្មជាមួយក្រៅប្រទេសជា “កញ្ចក់”ឆ្លុះបញ្ចាំងពីការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសមួយ ។ និន្នាការដ៏ល្អប្រសើរនៃពាណិជ្ជកម្មជាមួយក្រៅប្រទេសរបស់ប្រទេសចិនត្រូវបានពង្រឹងជាបន្តបន្ទាប់ ដែលបង្ហាញ ពីភាពធន់និងកម្លាំងរស់រវើករបស់សេដ្ឋកិច្ចចិន។
ប៉ុន្មានថ្ងៃកន្លងទៅនេះ គ្រឹះស្ថានហិរញ្ញវត្ថុអន្តរជាតិ ដូចជាក្រុមហ៊ុនGoldman Sachsរបស់អាមេរិកជាដើមបានបញ្ជាក់ថា នឹងដំឡើងការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចចិននៅឆ្នាំ២០២៤ ដោយយោងទៅលើវិធានការជំរុញសេដ្ឋកិច្ចនិងទីផ្សារដែលប្រទេសចិនបានដាក់ចេញនៅពេលថ្មីៗកន្លងទៅនេះ ។
បណ្តាភាគីនានាយល់ឃើញថា ប្រទេសចិននៅតែជាទីផ្សារដែលអ្នកវិនិយោគបរទេសមិនអាចលះបង់បាន ចិនជាកម្លាំងចលករដ៏សំខាន់ក្នុងការងើបឡើងវិញរបស់ពាណិជ្ជកម្មសកល ហើយក៏ជាក្បាលម៉ាស៊ីធំបំផុតនៃកំណើនសេដ្ឋកិច្ចសកលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង