**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត**សម្តេចធិបតី៖ សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់**ឯកឧត្ដម ឈួន វ៉ន់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើ “គម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big data នៅកម្ពុជា”**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ**តាមការគ្រោងទុកបេក្ខជន ៥,៦៣៧នាក់ នឹងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីកសិកម្មឃុំ សម្រាប់វិញ្ញាសាសរសេរលើកទី១**កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៤ និងសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យនិងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា**វិវាទពាក់ព័ន្ធនឹងដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ពលរដ្ឋ**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជើញប្រកាសចូលកាន់មុខតំណែងអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា**អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា

វៀតណាម កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងខេត្តស្ទឹងត្រែង

ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានទទួលជួបសម្តែងការគួសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូជាន់ខ្ពស់នៃក្រុមប្រឹក្សាប្រជាជនខេត្តកន្ទូម ដឹកនាំដោយ ឯកឧត្តម យឿង វ៉ាន់ចាង សមាជិក គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លេខាគណៈកម្មាធិការបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត និងសមាជិកចំនួន ២២រូប មកបំពេញទស្សនកិច្ចជាមិត្តភាព ដើម្បីផ្លាស់ប្តូរបទពិសោធន៍ការងាររបស់ក្រុមប្រឹក្សា ប្រជាជនក្នុងខេត្តរតនគិរី និងស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានគណៈប្រតិភូ បានលើកឡើងថា ខេត្តកន្ទូម របស់លោកតែងតែមានទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការជាមួយនឹងខេត្តស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជា ជាយូរមកហើយ។ ហើយសម្រាប់ថ្ងៃនេះផងដែរ លោកបានដឹកនាំគណៈប្រតិភូគឺដើម្បីមកបំពេញទស្សនកិច្ចសិក្សាក៏ឆ្លៀតជួបសំដែងការគួរសម និងមានមតិសំណេះសំណាល ហើយក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងខេត្តស្ទឹងត្រែងផងដែរ ជាពិសេសខេត្តស្ទឹងត្រែងមានវារីអគ្គិសនីទំហំធំដែលអាចផលិតអគ្គិសនីបានយ៉ាងច្រើន និងមានសមិទ្ធផលធំៗជាច្រើនទៀតដែលជាការរីកចម្រើនគួរអោយកត់សំគាល់។

ក្នុងឱកាសនោះដែរ ឯកឧត្តម សរ សុពុត្រា បានមានប្រសាសថា ការជួបសម្តែងការគួសមនេះបង្ហាញឲ្យឃើញអំពីចំណងសាមគ្គីភាពគ្នាដែលបានបន្សល់ទុកតាំងពីដំណាក់កាលថ្នាក់ដឹកនាំជំនាន់មុនរបស់យើងរហូតមកដល់បច្ចុប្បន្ន។ ហើយស្មារតីជាបងប្អូននៃប្រទេសទាំងពីរ និងខេត្តទាំងពីរ យើងនៅតែមានភាពជឿជាក់ថាគ្មានអនុភាពប្រតិកិរិយាណាដែលអាចមកបំបែកបានទេ ដរាបណាពួកយើងរួបរួមនឹងសាមគ្គីភាពគ្នាល្អ នឹងយោងទៅលើស្មារតីជាបងប្អូននេះហើយដែលធ្វើឲ្យប្រទេសរបស់យើងតែងតែជួយជ្រុំជ្រែងគ្នាទាំងលើវេទិកាអន្តរជាតិនិងវេទិកាតំបន់ក៏ដូចជាការជួយគ្នាគ្រប់កាលៈទេសៈនិងគ្រប់ស្ថានភាព។

ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែង បានបន្តថា ភាគីកម្ពុជាយើងខ្ញុំតែងតែដឹងគុណនិងមិនដែលបំភ្លេចនូវគុណឧបក្ការៈ បក្ស រដ្ឋ ប្រជាជន កងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានលះបង់សាច់ស្រស់ឈាមស្រស់នៅដំណាក់កាលដែលប្រទេសយើងខ្ញុំធ្លាក់ក្នុងដំណាក់កាល វិបត្តិនៃសង្គ្រាមផ្ទៃក្នុង។

ជាចុងក្រោយនៃជំនួបរវាងគណៈប្រតិភូជាន់ខ្ពស់ខេត្តកន្ទូម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ក៏បានផ្តល់នូវវត្ថុអនុស្សាវរីយ៍ជូនគ្នាទៅវិញទៅមក ជាចំណងដៃបង្ហាញពីមិត្តភាព និងកិច្ចសហប្រតិបត្តិការយូអង្វែង និងសាមគ្គីភាពគ្នាផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង