អ៊ីស្រាអែលអនុញ្ញាតឱ្យរថយន្តដឹកជំនួយមនុស្សធម៌ចំនួន ៥០គ្រឿងចូលទៅក្នុងតំបន់ N. Gaza
បរទេស៖ អ៊ីស្រាអែលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឡានដឹកទំនិញសរុបចំនួន ៥០គ្រឿងដែលដឹកសម្ភារៈមនុស្សធម៌បានចូលក្នុងតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃពុធ មួយថ្ងៃបន្ទាប់ពីសេតវិមានបានគំរាមកាត់បន្ថយជំនួយយោធា ប្រសិនបើអ៊ីស្រាអែលមិនបង្កើនលំហូរនៃជំនួយចូលទៅក្នុងសង្រ្គាម។
ជំនួយមនុស្សធម៌ត្រូវបានផ្ទេរពីប្រទេសហ្ស៊កដានីតាមរយៈស្ពាន Allenby និងចូលទៅក្នុង Gaza ឆ្លងកាត់ច្រក Erez ខាងលិច ដែលជាផ្លូវឆ្លងកាត់រវាងអ៊ីស្រាអែល និងភាគខាងជើង Gaza ដែលត្រូវបានបើកនៅក្នុងខែឧសភាសម្រាប់ការផ្ទេរជំនួយមនុស្សធម៌ នេះបើយោងតាមអ្នកសម្របសម្រួលនៃសកម្មភាពរដ្ឋាភិបាលក្នុងដែនដី ( COGAT) អង្គភាពរដ្ឋាភិបាលអ៊ីស្រាអែល ត្រួតពិនិត្យលើទឹកដីប៉ាឡេស្ទីន។
COGAT បបានឲ្យដឹងថា ជំនួយនោះរួមមានអាហារ ទឹក គ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្ដ និងឧបករណ៍ជម្រក។
COGAT បានបន្តថា ខ្លួនបានប្តេជ្ញាចិត្តក្នុងការសម្របសម្រួល និងបន្ធូរបន្ថយការចូលនៃជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា។
ចំណាត់ការនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីលិខិតមួយពីសេតវិមានបានព្រមានថាជំនួយយោធាដល់អ៊ីស្រាអែលនឹងត្រូវបញ្ឈប់ ប្រសិនបើអ៊ីស្រាអែលមិនបង្កើនការចូលនៃជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សាក្នុងរយៈពេល ៣០ថ្ងៃខាងមុខ។ លិខិតនេះបានធ្វើឡើងបន្ទាប់ពីមានការព្រួយបារម្ភថា អ៊ីស្រាអែលកំពុងបំពានច្បាប់មនុស្សធម៌អន្តរជាតិនៅភាគខាងជើងតំបន់ហ្គាហ្សា ជាកន្លែងដែលគ្រោះទុរភិក្សបានរីករាលដាល នេះបើយោងតាមអង្គការសហប្រជាជាតិ (UN)។
អង្គការសហប្រជាជាតិបានឲ្យដឹងថា ចាប់តាំងពីខែតុលាឆ្នាំមុន ការផ្តល់ជំនួយរួមមានអាហារ ទឹក ឧស្ម័ន ប្រេងឥន្ធនៈ និងថ្នាំពេទ្យ ទៅកាន់តំបន់ហ្គាហ្សាត្រូវបានរឹតបន្តឹងយ៉ាងខ្លាំង ជាពិសេសនៅភាគខាងជើង។