**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា**ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា នាំយកអំណោយរបស់ សម្ដេចធិបតី និងលោកជំទាវ ឧបត្ថម្ភដល់ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុករលាប្អៀរ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា គាំទ្រកិច្ចសហប្រតិបត្តិការទេសចរណ៍ ពិសេសផ្ដោតលើស្តង់ដាទីក្រុងស្អាតអាស៊ាន ការផ្សព្វផ្សាយ ការបណ្ដុះបណ្ដាល**សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យអាជ្ញាធរវៀតណាម បន្តយកចិត្តទុកដាក់លើការថែរក្សាទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនារបស់បងប្អូនខ្មែរ កំពុងរស់នៅវៀតណាម**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ**តំណាង ICAPP កោតសរសើរកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់

រដ្ឋមន្ត្រី ឈាង រ៉ា ផ្តល់អនុសាសន៍៤ចំណុចដល់ប្អូនៗនិស្សិត ដែលត្រៀមទៅសិក្សានៅប្រទេសបារាំង

ភ្នំពេញ៖ នាល្ងាចថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅស្ថានទូតបារាំងប្រចាំកម្ពុជា ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយ ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរការដល់និស្សិតជ័យលាភីថ្នាក់វេជ្ជសាស្រ្តសញ្ញាប័ត្រ DFMS/DFMSA ១១៥នាក់ ត្រៀមទៅសិក្សានៅប្រទេសបារំាង ឆ្នាំសិក្សា២០២៤-២០២៥។

កិច្ចសហប្រតិបត្តិការកម្ពុជាបារាំង បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាល។ ជារៀងរាល់ឆ្នាំ និស្សិតចំនួនចន្លោះពី ៥០ ទៅ ១០០នាក់ ទៅបន្តកម្មសិក្សាជំនាញឯកទេសផ្សេងៗ នៅតាមបណ្តាមន្ទីរពេទ្យនានានៃប្រទេសបារាំង។ ជាសរុបនិស្សិតកម្ពុជា ១១៤៣នាក់ (រាប់បញ្ចូលទាំងនិស្សិត ១១៥នាក់ នៃឆ្នាំ២០២៤) បានទៅបំពេញកម្មសិក្សាកម្រិតខ្ពស់នេះចាប់ពីឆ្នាំ១៩៩៦មក។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល បាននិងកំពុងខិតខំលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ ដោយបានយកចិត្តទុកខ្ពស់លើការពង្រឹងសមត្ថភាពគ្រូពេទ្យ តាមរយៈការបណ្តុះបណ្តាលបន្ត និងអភិវឌ្ឍគុណភាពនៃការថែទាំ សមត្ថភាពក្នុងការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការជួយជ្រោមជ្រែងចាំបាច់នានាដល់អ្នកជំងឺ និងក្រុមគ្រួសារ ដែលការថែទាំព្យាបាលផ្តោតលើអ្នកជំងឺ (soins centrés sur le patient)។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួនដល់ប្អូនៗនិស្សិត ដែលត្រៀមទៅសិក្សានៅប្រទេសបារាំងដូចខាងក្រោម៖

១-សូមប្អូនៗថែរក្សាសុខភាព ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត ហើយសូមគិតថាសុខភាពរបស់ប្អូនៗ គឺជាមរតកសំខាន់ជាងគេ មិនអាចកាត់ថ្លៃបានឡើយ។

២-សូមខិតខំសម្របទៅនឹងបរិស្ថានថ្មី និងវប្បធម៌ថ្មី ដោយចែករំលែកនូវវប្បធម៌កម្ពុជា ប្រកបដោយការគោរព និងសមធម៌។

៣-រក្សា និងពង្រឹងអាកប្បកិរិយាវិជ្ជមាន និងទម្លាប់ល្អៗរបស់ប្អូនៗ ក្នុងអំឡុងនៃការសិក្សា។ សូមចែករំលែក អ្វីៗទាំងអស់នេះ ជាមួយសហសេវិកប្អូនៗនៅប្រទេសបារំាង។ ប្អូនៗទាំងអស់ដឹងហើយថាជនជាតិខ្មែរត្រូវបានគេស្គាល់ថាជាប្រជាពលរដ្ឋមួយដែលមានភាពរស់រាយរាក់ទាក់ និងស្រលាញ់សន្តិភាព។ ប្រទេសកម្ពុជាត្រូវបានគេស្គាល់ថាជាទឹកដីនៃភាពញញឹម និងសន្តិភាព។

៤-សូមបន្តសិក្សា និងស្រូបចំណេះដឹងថ្មីៗទៅតាមជំនាញដែលប្អូនៗបានជ្រើសរើស ក៏ដូចជានៅក្នុងផ្នែកនានាដែលពាក់ព័ន្ធ។ គ្រូពេទ្យដ៏ល្អមួយរូបក៏ជាអ្នកពូកែប្រាស្រ័យទាក់ទងមួយរូប ជាគ្រូដ៏ល្អ ជាអ្នកបង្ហាញផ្លូវដ៏ល្អ និងជាអ្នកអមដំណើរដ៏ល្អប្រពៃសម្រាប់អ្នកជំងឺ ក៏ដូចជាសង្គមជាតិទាំងមូល។

ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលបារាំង និងជាពិសេសសហសេវិកដែលជានាយកមន្ទីរពេទ្យសាកលវិទ្យាល័យ សាស្រ្តាចារ្យ ប្រធានផ្នែក ដែលទទួលស្វាគមន៍ និងជួយណែនាំនិស្សិតរបស់កម្ពុជា ប្រកបដោយការយកចិត្តទុកដាក់ និងភាពរីករាយ នៅតាមបណ្តាផ្នែកនានារបស់ពួកគេក្នុងអំឡុងឆ្នាំនានានៃការបណ្តុះបណ្តាល និងសូមជូនពរដល់ប្អូននិស្សិតទាំងអស់ទទួលបានជោគជ័យក្នុងការសិក្សា ៕

អត្ថបទដែលជាប់ទាក់ទង