**ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ជំរុញសមាជិកណាតូ ឱ្យបង្កើនការចំណាយលើវិស័យការពារជាតិដល់ ៥ភាគរយនៃផលិតផលក្នុងស្រុកសរុប**លោក Trump៖ ការគ្រប់គ្រងដោយអសមត្ថភាព របស់លោក Biden លើភាពតានតឹងរវាងរុស្ស៊ី អ៊ុយក្រែន និងណាតូ បាននាំឱ្យមានជម្លោះ រវាងទីក្រុងមូស្គូ និងទីក្រុងគៀវ**រដ្ឋបាលលោក Biden កំពុងចរចា ដើម្បីផ្លាស់ប្តូរជនជាតិអាមេរិក ដែលកំពុងជាប់ឃុំ នៅអាហ្វហ្គានីស្ថាន**ប្រទេសកាណាដា នឹងមិនក្លាយជាផ្នែកមួយ របស់អាមេរិកឡើយ**លោក Jean-Marie Le Pen ស្ថាបនិកនៃគណបក្សរណសិរ្សជាតិ ស្តាំនិយមជ្រុល ទទួលមរណភាព ក្នុងជន្មាយុ ៩៦ឆ្នាំ**ក្រុមដាក់សម្ពាធកំពុងជំរុញឱ្យតុលាការបរទេស ចាត់វិធានការប្រឆាំងអ៉ីស្រាអែល ជុំវិញបទឧក្រិដ្ឋកម្មសង្រ្គាម**អភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យត្រៀមរៀបចំសន្និបាតស្មៀនទូទាំងប្រទេស**សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានប្រកាសបដិសេធក្នុងពាក្យបណ្ដឹងដែលត្រូវបានផ្សព្វផ្សាយនៅលើគណនីបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន បុគ្គលឈ្មោះ ហេង សិទ្ធី**អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ប្រកាសបដិសេធចំពោះការចោទប្រកាន់របស់បុគ្គលឈ្មោះ ហេង សិទ្ធី មកលើថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ**ដំណឹងរីករាយឆ្នាំថ្មី៖ វីដេអូពីម៉ាស៊ីនថតស្វ័យប្រវត្តិថតបានដំរីអាស៊ីមួយហ្វូងនៅតំបន់ជួរភ្នំក្រវាញកណ្តាល ក្នុងនោះមានកូនដំរីផង**ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត ណែនាំឲ្យប្រធានពន្ធនាគារខេត្ដស្វាយរៀង យកចិត្តទុកដាក់កែលម្អររាល់ចំណុចខ្វះខាត ដែលកើតមាននៅក្នុងអង្គភាព**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥**លោក ត្រាំ ប្រកាសថា លោកនឹងមិនច្រានចោលលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធាដើម្បីដណ្តើមការគ្រប់គ្រងព្រែកជីកប៉ាណាម៉ា និងតំបន់ហ្គ្រីនលែនឡើយ**ឯកឧត្តម អ៊ុច សុខុន ដឹកនាំកិច្ចប្រជុំប្រចាំខែស្តីពីការពង្រឹងថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ នៅក្នុងទីស្តីការក្រសួងមហាផ្ទៃ**អភិបាលខេត្តកំពង់ធំ នាំយកអំណោយរាជរដ្ឋាភិបាល ចែកជូនពលរដ្ឋមានជីវភាពខ្វះខាត និងរងគ្រោះដោយធម្មជាតិ នៅស្រុកប្រាសាទសំបូរ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ចេញសេចក្តីបំភ្លឺព័ត៌មាន ចំពោះការប្រតិដ្ឋរឿង និងផ្សព្វផ្សាយព័ត៌មានមិនពិតរបស់បុគ្គលឈ្មោះ ហេង សិទ្ធី**ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន៖ ក្រោមម្លប់សន្តិភាព ព្រះពុទ្ធសាសនា និងសាសនាផ្សេងទៀត មានការរីកចម្រើន ប្រកបដោយ​សុខដុមរមនីយកម្ម**WEF អំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការពិភពលោក**ស៊ីរី​ស្វែងរក​ការ​ស្តារ​ភាព​ប្រក្រតី​ឡើង​វិញ​ ​ដោយ​បើក​ព្រលាន​យន្តហោះ​ និងកសាង​បណ្តាញ​អគ្គិសនី

ថ្ងៃទី១ នៃពិធីប្រណាំងទូក ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជាង៤៦ម៉ឺននាក់ មកលេងកម្សាន្ត

ភ្នំពេញ៖ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ចំនួនជាង៤៦ម៉ឺននាក់ បានមកលេងកម្សាន្ត ក្នុងថ្ងៃទី១ នៃពិធីប្រណាំងទូក បណ្តែតប្រទីបខេត្តបាត់ដំបង កើនជាងឆ្នាំមុនជាង៩% ។ នេះបើយោងតាមអនុប្រធានមន្ទីរទេសចរណ៍ ខេត្តបាត់ដំបង លោក ហម អរុណ បានបញ្ជាក់នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នេះ។

លោក ហម អរុណ បានបញ្ជាក់ទៀតថា នៅក្នុងឱកាសពិធីប្រណាំងទូក បណ្តែតប្រទីប ដើម្បីអបអរសាទរថ្ងៃបុណ្យចេញព្រះវស្សា ក្នុងក្រុងបាត់ដំបង នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នេះ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលស្នាក់នៅក្នុងខេត្តបាត់ដំបង និងមកពីតំបន់ផ្សេងៗជាច្រើនទៀត ក៏ដូចជាប្រជាពលរដ្ឋមកពីខេត្តជាប់ព្រំប្រទល់នៃខេត្តបាត់ដំបង រួមមានខេត្តប៉ៃលិន ពោធិសាត់ និងខេត្តបន្ទាយមានជ័យ បានមកលេងកម្សាន្តសប្បាយរីករាយ នៅតាមបណ្តោយដងស្ទឹងសង្កែ សរុបមានចំនួន៤៦១,៧៩១ នាក់ មានការកើនឡើងចំនួន៩.៥១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន ៤២១,៧០៥ នាក់ ក្នុងនោះ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ ចំនួន ៤៦១,៥៦៨ នាក់ មានការកើនឡើង ៩.៥១% បើធៀបឆ្នាំ២០២៣ មានចំនួន ៤២១,៥០០នាក់ និងភ្ញៀវទេសចរអន្តរជាតិ មានចំនួន ២២៣ នាក់ មានការកើនឡើង ៨.៧៨ % បើធៀបឆ្នាំ២០២៣ មានចំនួន ២០៥ នាក់។

លោកអនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបញ្ជាក់ដែរថា ហេតុផល ដែលប្រជាពលរដ្ឋ និងអ្នកទេសចរជាតិ អន្តរជាតិ បានមកលេងពិធីប្រណាំងទូក បណ្តែតប្រទីបនៅខេត្តបាត់ដំបង មានការកើនឡើងនាពេលនេះ គឺដោយសារតែគណៈកម្មការរៀបចំពិធីប្រណាំងទូក បណ្តែតប្រទីបខេត្តបាត់ដំបង បានរៀបចំមានលក្ខណៈពិសេសជាងឆ្នាំមុនៗ តាំងពីការរៀបចំកែលម្អភ្លើងពណ៌នៅតាមដងផ្លូវ សួនច្បារអមសងខាងស្ទឹងសង្កែ និងវិមានឯករាជ្យមានភាពស្រស់ស្អាត និងការរៀបចំប្រទីបខ្នាតធំរបស់អង្គភាពសំខាន់ៗ ក្នុងខេត្តចំនួន៧ បានដាក់តាំងបង្ហាញនៅក្នុងស្ទឹងសង្កែ ដែលប្រទីបនីមួយៗបានបង្ហាញពីសក្តានុពល និងភាពរីកចម្រើនលើគ្រប់វិស័យរបស់មន្ទីររៀងៗខ្លួន ដែលជាការទាក់ទាញមួយដ៏សំខាន់នាឱកាសពិធីប្រណាំងទូក បណ្តែតប្រទីបខេត្តបាត់ដំបង កាន់តែមានភាពអធឹកអធម និងកុះករ។

យ៉ាងណាក៏លោក ហម អារុណ បានធ្វើការអំពាវនាវបន្ថែមទៀតដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ សូមមកលេងកម្សាន្តបន្ថែមទៀត ខណៈពិធីប្រណាំងទូក បណ្តែតប្រទីបខេត្តបាត់ដំបង នៅសល់ពេលមួយថ្ងៃទៀត គឺថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នេះ ជាពិសេសសូមអញ្ជើញមកភ្លក្សរសជាតិមុខម្ហូបអាហាររបស់អ្នកបាត់ដំបង ដែលមានឱជារសឈ្ងុយឆ្ងាញ់ និងមិនមានតម្លើងថ្លៃទាំងមុខម្ហូប និងសេវាស្នាក់នៅនោះឡើយ ព្រោះជាបន្តបន្ទាប់នៅមុនពិធីបុណ្យទានចូលមកដល់ មន្ត្រីជំនាញរបស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង តែងតែចុះធ្វើការផ្សព្វផ្សាយណែនាំបន្ថែមដល់សេវាករ ក្នុងវិស័យទេសចរណ៍ទាំងអស់ មិនឱ្យមានការតម្លើងថ្លៃលើមុខម្ហូប និងសេវាស្នាក់នៅនោះទេ ដើម្បីកុំឱ្យមានភាពថ្នាំងថ្នាក់ពីភ្ញៀវទេសចរ នាំឱ្យបាត់បង់ភ្ញៀវទេសចរនាពេលក្រោយៗទៀត៕

អត្ថបទដែលជាប់ទាក់ទង