**កូនខ្មែរដែលមានឈាមជ័រខ្មែរកម្ពុជាក្រោម ត្រូវបានតែងតាំងជា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន មានឋានៈស្មើរដ្ឋមន្ត្រី**រដ្ឋមន្រ្តីបរិស្ថាន៖ ជោគជ័យនៃការយល់ដឹងនិងទុកដាក់សំរាមបានល្អប្រសើរ ក្នុងព្រះរាជពិធីបុណ្យអុំទូក ពិតជាបានឆ្លុះបញ្ចាំងអំពីការសាមគ្គីគ្នា យ៉ាងរឹងមាំ រវាងក្រុមគ្រួសារបរិស្ថាន រួបរួមគ្នារុញច្រាននាវាបរិស្ថានឆ្ពោះទៅមុខ ក្រោមម្លប់សន្តិភាព**ស្នងការរាជធានីភ្នំពេញ ថ្លែងអំណរគុណ និងកោតសរសើរដល់កម្លាំងសមត្ថកិច្ចទាំងអស់ ដែលសហការគ្នាបានល្អ ក្នុងការការពារក្នុងព្រះរាជពិធីបុណ្យអុំទូក ប្រកបដោយជោគជ័យ**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងបាក់ឌុប ទទួលបាននិទ្ទេស A ទាំង ១១៩នាក់ នៅខេត្តព្រៃវែង**អ៊ីរ៉ង់បដិសេធបេសកជនដែលបានជួបប្រជុំសម្ងាត់ជាមួយលោក Elon Musk**អ៊ីស្រាអែល​បាន​បំផ្លាញ​ទីតាំង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​អំឡុង​ការ​វាយ​ប្រហារកាលពី​ខែ​តុលា**Apple ដកប្រព័ន្ធផ្សព្វផ្សាយដែលផ្តល់មូលនិធិដោយរដ្ឋរបស់អាមេរិកចេញពី AppStore ក្នុងប្រទេសរុស្ស៊ី**ឧបនាយករដ្ឋមន្ត្រី ទៀ សីហា នឹងដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសឡាវ**ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការការពារសន្តិសុខ**​លោក កើត ឆែ៖ ថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញ មានទេសចរអន្តរជាតិ និងពលរដ្ឋ ចូលរួមទស្សនាកម្សាន្តជិត ៣លាននាក់**ប្រេសុីល រៀបចំពង្រឹងសន្តិសុខ មុនកិច្ចប្រជុំកំពូល G20 នៅដេីមសប្តាហ៍ក្រោយ**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ ថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ពលរដ្ឋកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមកិច្ចការពារយ៉ាងយកចិត្តទុកដាក់ពីកម្លាំងសមត្ថកិច្ច**ក្រុមហ៊ុន Gazprom របស់រុស្ស៊ីនឹងបញ្ឈប់ការដឹកជញ្ជូនឧស្ម័នទៅកាន់ប្រទេសអូទ្រីសចាប់ពីថ្ងៃសៅរ៍**UN ព្រមានអំពើហិង្សាប្រដាប់អាវុធធ្វើឲ្យវិបត្តិមនុស្សធម៌នៅស៊ូដង់កាន់តែយ៉ាប់យឺន**អ៉ីរ៉ង់ គាំទ្រលីបង់​ឲ្យចរចារកកិច្ចព្រមព្រៀបទឈប់បាញ់​ ជាមួយអ៉ីស្រាអែល**ឯកឧត្ដម ប៊ូ ជុំសេរី៖ ទីភ្នាក់ងារព័ត៌មានចិន Xinhua ចាត់ទុកព្រះរាជពិធីបុណ្យអុំទូកខ្មែរជាពិធីបុណ្យរីករាយបំផុតនៅអាស៊ីអាគ្នេយ៍**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញចូលរួមក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**សម្ដេច ស ខេង អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**សម្ដេច ឃួន សុដារី អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

សម្ដេចតេជោ ហ៊ុន សែន៖ ដំណោះស្រាយយោធា មិនអាចដោះស្រាយបញ្ហាមីយ៉ាន់បានទេ ហើយការស្វែងរកសន្តិភាព តាមរយៈការចរចា ទាមទារនូវពេលវេលា

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ ឯកឧត្តម Christian Lechervy (គ្រីស្សង់ ឡឺសែវី ) ឯកអគ្គរដ្ឋទូត និងជាប្រេសិតពិសេសបារាំង ទទួលបន្ទុកប្រទេសមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនដល់ឯកឧត្តមអគ្គរដ្ឋទូត ដែលបានមកកម្ពុជា នៅពេលនេះ។ សម្តេចតេជោ បានស្នើឯកឧត្តមអគ្គរដ្ឋទូតពាំនាំនូវសេចក្តីថ្លែងអំណរគុណរបស់សម្តេច ជូនទៅឯកឧត្តមប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង សម្រាប់ការទទួលបដិសណ្ឋារកិច្ចដ៏ល្អប្រសើរថ្វាយ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទ្រង់យាងចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីនៅសាធារណរដ្ឋបារាំងកន្លងទៅថ្មីៗនេះ។ សម្តេចតេជោ បានបន្តទៀតថា ប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីនៅឆ្នាំ២០២៦ ដែលនេះជាដំណើរដ៏ល្អមួយ ដែលផ្ទេរពីបារាំងនៅទ្វីបអឺរ៉ុប មកកម្ពុជានៅទ្វីបអាស៊ី។

ឯកឧត្តមអគ្គរដ្ឋទូត Christian Lechervy បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ប្រធានព្រឹទ្ធសភា ដែលបានផ្តល់កិត្តិយស អនុញ្ញាតឱ្យឯកឧត្តមបានចូលជួបដើម្បីទទួលអនុសាសន៍ការងារល្អៗនាពេលនេះ។ ឯកឧត្តមអគ្គរដ្ឋទូត បានបន្តទៀតថាការ​ទទួលបដិសណ្ឋារកិច្ចថ្វាយ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា គឺជាកិត្តិយសដ៏ធំធេងសម្រាប់ប្រទេសបារាំង រីឯភាពជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី គឺជាការបញ្ជាក់ជាថ្មីនូវការចូលរួមដ៏សំខាន់របស់ហ្រ្វង់កូហ្វូនីសម្រាប់វិស័យសេដ្ឋកិច្ច វិបុលភាព សន្តិភាព ពិភពលោក។ ឯកឧត្តមក៏បានអបអរសាទរប្រទេសកម្ពុជា ដែលនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីនៅឆ្នាំ២០២៦ បន្តពីប្រទេសបារាំង ហើយឯកឧត្តមជឿជាក់ថា ប្រទេសកម្ពុជានឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការរៀបចំកិច្ចប្រជុំនេះ។

ឯកឧត្តមអគ្គរដ្ឋទូត ក៏បានរំលឹកអំពីជំនួបរវាងសម្តេចតេជោ និងប្រធានាធិបតី ម៉ាក្រុង កាលពីខែធ្នូឆ្នាំ ២០២២ នៅក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ប្រារព្ធខួប​លើកទី៥០ នៃទំនាក់ទំនងភាពជាដៃគូរវាងអាស៊ាន និងសហភាពអឺរ៉ុប ដែលពេលនោះសម្តេចតេជោ គឺជាប្រធានអាស៊ាន។ ឯកឧត្តម បានបន្តថា ឯកឧត្តម ម៉ាក្រុង បានប្រាប់ថា រូបគាត់ និងសម្តេចតេជោ បានពិភាក្សាគ្នាប្រកបដោយកាយវិការស្និទ្ធស្នាល និងត្រង់ទៅត្រង់មកលើបញ្ហាជាច្រើន រួមទាំងបញ្ហាសេដ្ឋកិច្ច និងបញ្ហានយោបាយក្នុងពិភពលោក។ ប្រធានបទមួយ នៅក្នុងចំណោមប្រធានបទដ៏ច្រើននៃកិច្ចពិភាក្សារវាងសម្តេចតេជោ និងឯកឧត្តមប្រធានាធិបតី ម៉ាក្រុង គឺស្តីពីការស្វែងរកសន្តិភាពសម្រាប់ប្រទេសមីយ៉ាន់ម៉ា។ ប្រធានបទនេះ បានជំរុញឯកឧត្តម មកជួបសម្តេច ដើម្បីទទួលយកអនុសាសន៍ពីសម្តេច នាពេលនេះ។

ឯកឧត្តមអគ្គរដ្ឋទូត បានមានប្រសាសន៍ថា ការរៀបចំឱ្យមានប្រេសិតពិសេសរបស់ប្រទេសបារាំង ទទួលបន្ទុកប្រទេសមីយ៉ាន់ម៉ា ​គឺជាការបង្ហាញពីកិច្ចប្រឹងប្រែងរបស់អន្តរជាតិ ជាពិសេសអឺរ៉ុប ក្នុងការជួយ​ស្វែងរកដំណោះស្រាយមួយដ៏ល្អ ដើម្បីសន្តិភាពក្នុងប្រទេសមីយ៉ាន់ម៉ាផង។ ដើម្បីសម្រេចគោលបំណងនេះ ឯកឧត្តមប្រធានាធិបតី ម៉ាក្រុង បានឱ្យឯកឧត្តមទាក់ទងជាមួយបណ្តាប្រទេសជាមិត្ត និងជាដៃគូរបស់បារាំង ក៏ដូចជាភាគីនានា ដើម្បីស្វែងរកការគាំទ្រដល់ប្រទេសបារាំង​ ក្នុងការចូលរួមដោះស្រាយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ កន្លងមក ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១ សម្តេចតេជោ បានខិតខំជ្រោមជ្រែង ស្វែងរកដំណោះស្រាយសន្តិភាពទាំងក្នុងអាស៊ាន និងពីប្រទេសមីយ៉ាន់ម៉ាខ្លួនឯង ទាំងក្នុងបញ្ហានយោបាយ និងមនុស្សធម៌ ជាពិសេសគឺនៅក្នុងអាណត្តិដែលប្រទេសកម្ពុជាធ្វើជាប្រធានអាស៊ាន។

ឯកឧត្តមអគ្គរដ្ឋទូត បានបញ្ជាក់ថា បារាំងនឹងនៅតែបន្តផ្តល់ការគាំទ្រអាស៊ានទៅលើយន្តការ និងរាល់សកម្មភាពដូចដែលសម្តេចតេជោ បានធ្វើការងារទាំងនេះនៅឆ្នាំ២០២២ គឺការផ្តល់ជំនួយដល់ជនរងគ្រោះ តាមរយៈកាកបាទក្រហមមីយ៉ាន់ម៉ាផ្ទាល់​ និងតាមអង្គការសង្គមស៊ីវិលផងដែរ។ យើងត្រូវតែបន្តកិច្ចខិតខំប្រឹងប្រែងដឹកនាំប្រតិបត្តិការនានា ជួយប្រជាជនដែលកំពុងជួបការលំបាកយ៉ាងខ្លាំង។ ប្រជាជន និងប្រទេសមីយ៉ាន់ម៉ា កំពុងត្រូវការជំនួយមនុស្សធម៌យ៉ាងខ្លាំង ហើយជំនួយនេះធ្វើទៅបានលុះត្រាតែមានដំណោះស្រាយផ្នែកនយោបាយ។ នេះជាសារ ដែលយើងចង់ផ្ញើ ទៅភាគីពាក់ព័ន្ធនៃវិបត្តិនេះ ក៏ប៉ុន្តែវិបត្តិនេះមិនមែនមានតែភាគីជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ាដូចនៅឆ្នាំ ២០២១នោះទេ ក៏ប៉ុន្តែ ហាក់ដូចជាប្រែទម្រង់ទៅជាវិបត្តិក្នុងតំបន់ និងពិភពលោក។​ ប្រទេសបារាំង ត្រៀមខ្លួនជានិច្ចផ្តល់ការគាំទ្រដល់អាស៊ាន ជាពិសេស កុងសង់ស៊ីស ៥ចំណុច។
ឯកឧត្តម ក៏បានបង្ហាញពីការចង់ដឹងអំពីទស្សនៈរបស់សម្ដេចតេជោក្នុងឋានៈសម្ដេចជាឥស្សរជនមួយរូបក្នុងតំបន់អាស៊ាន ជុំវិញការរកដំណោះស្រាយមីយ៉ាន់ម៉ា។
ជាការឆ្លើយតប សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណ ចំពោះការទទួលស្គាល់តួនាទីរបស់សម្តេច ក្នុងការចូលរួមដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ាកន្លងមក។ សម្តេចតេជោ ក៏បានរំលឹកពីអនុស្សាវរីយជួបពិភាក្សាជាមួយឯកឧត្តមប្រធានាធិបតីម៉ាក្រុង ដែលមានទាំងបញ្ហាសភាពការណ៍ នៅមីយ៉ាន់ម៉ា បញ្ហានៅអ៊ុយក្រែននិងបញ្ហាដទៃទៀត។ នៅពេលនោះ ឯកឧត្តម ម៉ាក្រុង បានប្រាប់សម្តេចថា សម្តេចនៅមានកម្លាំង គួរតែបន្តធ្វើជានាយករដ្ឋមន្រ្តី ៣​ទៅ៤ ឆ្នាំបន្ថែមទៀត។ សម្ដេចបន្តថា សម្ដេចប្រហែលធ្វើឱ្យឯកឧត្តម Macron ខកចិត្ត ដោយ ពេលនេះសម្តេច ពុំមែនជានាយករដ្ឋមន្រ្តីទៀតឡើយ សម្តេចបានសម្រេចចិត្តលះបង់អំណាច ដើម្បីប្តូរនឹងសន្តិភាពរយៈពេលយូរអង្វែងនៅកម្ពុជា ហើយជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ព្រោះនៅពេលនេះ រាជរដ្ឋាភិបាលថ្មី បានចេញដំណើរអស់រយៈពេលជាង១ឆ្នាំមកហើយ នឹងកំពុងទទួលបានលទ្ធផលវិជ្ជមាន។
សម្តេចតេជោ បានថ្លែងអំណរគុណប្រទេសបារាំង ដែលបានគិតគូរពីតំបន់អាស៊ានរបស់យើង តាមរយៈការរៀបចំប្រេសិតពិសេសទទួលបន្ទុកវិបត្តិនៅមីយ៉ាន់ម៉ានេះ គឺជាការរួមចំណែកដល់សន្តិភាពក្នុងប្រទេសមីយ៉ាន់ម៉ាផង និងក្នុងតំបន់អាស៊ានផងដែរ។ សម្តេចតេជោ បានជម្រាបទៅឯកឧត្តមអគ្គរដ្ឋទូតថា អាស៊ាន បានធ្វើកិច្ចការច្រើនណាស់ ដើម្បីជួយដោះស្រាយបញ្ហាវិបត្តិនៅមីយ៉ាន់ម៉ា ហើយជាចម្បងនោះ អាស៊ានត្រូវមានការឯកភាពគ្នា។

សម្តេចតេជោ បានរំលឹកពីកិច្ចប្រជុំនៅប្រទេសឥណ្ឌូនេស៊ី ដែលបានឈានដល់ការអនុម័តកិច្ចព្រមព្រៀងកុងសង់ស៊ីស ៥ចំណុច របស់មេដឹកនាំអាស៊ានលើវិបត្តិមីយ៉ាន់ម៉ា។ សម្តេចតេជោ បានបន្តថា នៅដើមឆ្នាំ២០២២ ក្នុងពេលដែលសម្ដេចធ្វើជាប្រធានអាស៊ានសម្ដេចបានទៅកាន់មីយ៉ាន់ម៉ា តែពេលនោះសម្ដេចបានទទួលការអបអរផង និងរិះគន់ផង។ ទោះជាយ៉ាណាក្តី ​ ទស្សនកិច្ចរបស់សម្តេចទៅប្រទេសមីយ៉ាន់ម៉ា គឺដើម្បីព្យាយាមរកដំណោះស្រាយ និងបើកផ្លូវឱ្យមានការចរចារវាងភាគីជម្លោះពាក់ព័ន្ធ និងឱ្យមានផ្តល់ជំនួយមនុស្សធម៌ទៅដល់ប្រជាជនមីយ៉ាន់ម៉ា ដែលរងគ្រោះ ដែលជាការអនុវត្តកិច្ចព្រមព្រៀងកុងសង់ស៊ីស ៥ចំណុច។ ជា​ប្រធានអាស៊ាន ​សម្តេចមិនអាចនៅស្ងៀម មិនអើពើនឹងស្ថានភាពដ៏អាក្រក់ក្នុងប្រទេសជាសមាជិកអាស៊ានទេ។

ជាមួយគ្នានេះដែរ សម្តេចតេជោបានចែករំលែកជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូត Christian Lechervy អំពីយុទ្ធសាស្ត្រ ទស្សនៈ និងបទពិសោធន៍របស់សម្តេច ក្នុងការចរចាជាមួយគ្រប់ភាគីពាក់ព័ន្ធ ក្នុងការស្វែងរកសន្តិភាព សម្រាប់ប្រទេសកម្ពុជា កាលពីទសវត្សឆ្នាំ១៩៨០ និង១៩៩០។ សម្តេចបានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការជួបចរចានិងធ្វើការជាមួយនឹងអ្នកកាន់អំណាចជាក់ស្តែង នៅក្នុងការដោះស្រាយវិបត្តិ និងផ្តល់ជំនួយមនុស្សធម៌។

សម្ដេចបន្តថាស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ាមានភាពស្មុគស្មាញ​ ដែល​គួរតែត្រូវបានគិតគូរឡើងវិញ ចំពោះកញ្ចប់ផែនការថ្មីនៃដំណោះស្រាយសម្រាប់មីយ៉ាន់ម៉ា ឱ្យស្របនឹងសភាពការណ៍បច្ចុប្បន្ន ដោយមូលហេតុថា កិច្ចព្រមព្រៀងកុងសង់ស៊ីស៥ចំណុចរបស់មេដឹកនាំអាស៊ាននាពេលនេះ ហាក់បីដូចជាហួសសម័យទៅហើយ។ ជាក់ស្តែង ចំណុចមួយនៃចំណុចទាំង៥នោះ លើកឡើងពីការទប់ស្កាត់ហិង្សា ប៉ុន្តែ ពេលនេះ ស្ថានភាពរាលដាលសឹងតែក្លាយទៅជាសង្រ្គាមស៊ីវិលទៅហើយ។
សម្តេច បានបន្ថែមថា យើងមានសុទិដ្ឋិនិយម ចំពោះវិធីសាស្រ្តថ្មី ដែលអាចទាញសភាពការណ៍មីយ៉ាន់ម៉ា ឈានទៅរកការចរចាបាន។ ​សម្តេច បានបញ្ជាក់ថា ដំណោះស្រាយយោធា មិនអាចដោះស្រាយបញ្ហាមីយ៉ាន់បាននោះទេ ហើយ ការស្វែងរកសន្តិភាព តាមរយៈការចរចា ទាមទារនូវពេលវេលា។

សម្ដេចតេជោបានជម្រាបជូនឯកឧត្តមប្រសិតពិសេសបារាំងថាសម្ដេចធ្លាប់បានជួបជាមួយឯកឧត្តម Min Aung Hlaing កាលពីឆ្នាំ២០២២ ហើយបន្ទាប់មកទៀតក៏បានជួបតាមអនឡាញជាបន្តបន្ទាប់ ហើយថ្មីៗនេះបេសកជនពិសេសរបស់មីយ៉ាន់ម៉ាក៏បានមកជួបសម្ដេចផងដែរ។ ទោះជាយ៉ាងណាក៏ដោយ សម្តេចតេជោបានសម្តែងនូវក្តីរីករាយដែលមីយ៉ាម៉ាទទួលយកនូវអនុសាសន៍របស់សម្ដេច ក្នុងការបញ្ជូនតំណាងមិនមែននយោបាយ​ទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឡាវ។

ឯកឧត្តមអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះការចែករំលែកទស្សនៈ និងបទពិសោធន៍ដ៏អស្ចារ្យរបស់សម្តេចតេជោ ទាំងបទពិសោធន៍ផ្ទាល់ខ្លួននៃដំណើរស្វែងសន្តិភាពឱ្យប្រទេសកម្ពុជា និងការខិតខំចូលរួមស្វែងរកសន្តិភាពឱ្យប្រទេសមីយ៉ាន់ម៉ា យ៉ាងសុទ្ធចិត្តទាំងផ្នែកនយោបាយ និងមនុស្សធម៌។ ឯកឧត្តម នឹងបន្តធ្វើការងារជាមួយប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ ជាពិសេសប្រទេសនិយាយភាសាបារាំងក្នុងការរកដំណោះស្រាយដល់មីយ៉ាន់ម៉ាបន្តទៀត
ជាទីបញ្ចប់ សម្តេចតេជោ បានជូនពរឯកឧត្តមអគ្គរដ្ឋទូត និងជាប្រេសិតពិសេសប្រទេសបារាំងទទួលបន្ទុកមីយ៉ាន់ម៉ា ទទួលបានជោគជ័យក្នុងបេសកកម្មដ៏សំខាន់នេះ៕

អត្ថបទដែលជាប់ទាក់ទង