**ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះអនុញ្ញាតជូនសមាជិគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ចូលបង្គំគាល់សម្ដែងការគួរសម**ស្លាកលេខយានយន្តនគរបាលជិត ២ពាន់គ្រឿង ត្រូវបានដកចេញពីបញ្ជីគ្រប់គ្រង ក្រោយបទបញ្ជារបស់សម្តេចធិបតីហ៊ុន ម៉ាណែត**ឯកឧត្តម ហេង សួរ ដឹកនាំប្រតិភូផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល អញ្ជើញគោរពវិញ្ញាណក្ខន្ធឧបាសិកា នូ ម៉ាឡា ត្រូវជាម្តាយបង្កើត ឯកឧត្តម អ៊ុំ រាត្រី**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមពិធីចូលកាន់តំណែង របស់ថ្នាក់ដឹកនាំថ្មីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី**ទេសរដ្ឋមន្ដ្រី ថោង ខុន៖ ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្តេចបវរធិបតី» គឺជាព្រឹត្តិការណ៍កីឡា-វប្បធម៌-ទេសចរណ៍ ដ៏មានសារៈសំខាន់**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញទទួលទានអាហារព្រឹក ពិភាក្សាការងារក្រៅផ្លូវការជាមួយប្រធានរដ្ឋសភាឡាវ និងវៀតណាម**លោក Netanyahu អះអាងថា ក្រុម Hamas នឹងលែងគ្រប់គ្រងតំបន់ Gaza បន្ទាប់ពីលោក Sinwar ស្លាប់**យោធា​អ៊ីស្រាអែល​បញ្ជាក់​ថា​ ខ្លួនបាន​សម្លាប់​មេដឹកនាំ​ក្រុម​ហាម៉ាស់​ លោក Yahya Sinwar**លោក Scholz ប្រឆាំងនឹងជម្លោះពន្ធជាមួយចិន**អ្នកការទូតកំពូលរបស់ចិន អំពាវនាវឱ្យពង្រឹងកិច្ចសហប្រតិបត្តិការចិន-ប្រេស៊ីលឱ្យកាន់តែស៊ីជម្រៅ**គ.ជ.ប នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នៅឃុំ សង្កាត់ទូទាំងប្រទេស នាថ្ងៃទី២២ តុលា**គិតត្រឹមពាក់កណ្តាលខែតុលា នេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចវឌ្ឈនភាពការងារបាន១៤, ៥០% ហើយ**គណៈប្រតិភូអតីតកងទ័ពស្ម័គ្រចិត្ត នៃសមាគមមិត្តភាពរណសិរ្សភូមិភាគនិរតីកម្ពុជា អញ្ជើញបំពេញទស្សនកិច្ច នៅយោធភូមិភាគទី៤**បណ្ឌិត យង់ ពៅ៖ បាតុភាពកើតមានក្នុងពន្ធនាគារ ម១ បង្ហាញពីភាពអនាធិបតេយ្យនៅពន្ធនាគារ ប៉ះពាល់មុខមាត់រាជរដ្ឋាភិបាល និងប្រទេសជាតិ ដែលត្រូវពង្រឹងការអនុវត្តវិន័យនិងធានាឱ្យបានការគ្រប់គ្រងតឹងរ៉ឹងបំផុត**ស្នងការនគរបាលខេត្តបាត់ដំបង ដឹកនាំប្រជុំរៀបចំការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌ មន្រ្តីនរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៤**ស្នងការខេត្តឧត្តរមានជ័យ ជំរុញក្រុមការងារបច្ចេកទេសប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ត្រូវធ្វើឱ្យបានម៉ឹងម៉ាត់ ច្បាស់លាស់ តម្លាភាព និងប្រសិទ្ធភាព**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤**កម្ពុជា-ឡាវ ឯកភាពគ្នាចំនួន ៨ចំណុចលើអនុស្សរណៈ ដើម្បីបន្តរិតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង**រដ្ឋមន្រ្ដីក្រសួងវប្បធម៌ អនុញ្ញាតឱ្យតំណាងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា ចិនចូលជួបសម្តែងការគួរសម និងសុំផ្តល់អនុសាសន៍ណែនាំ**EDC ជូនដំណឹងពីការរអាក់រអួលផ្គត់ផ្គង់ចរន្ត នៅតាមតំបន់មួយចំនួនចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២០ ខែតុលា

ក្រសួងមហាផ្ទៃ ប្រកាសថ្កោលទោស និងច្រានចោលចំពោះគណនីហ្វេសប៊ុក Dara Khan ដែលបានផ្សាយមួលបង្កាច់ថា ចំណាត់ការបោសសម្អាតគ្រឿងញៀនរបស់ក្រសួងមហាផ្ទៃ ជាការប្រកាសសង្គ្រាមប្រឆាំងនឹងក្រុមគ្រួសារសម្តេចតេជោ និងសម្តេចធិបតី

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ បានប្រកាសថ្កោលទោស និងច្រានចោលចំពោះគណនីហ្វេសប៊ុក Dara Khan ជាសកម្មជនក្រុមប្រឆាំងនីរទេសខ្លួននៅប្រទេសអឺរ៉ុប ដែលបានផ្សព្វផ្សាយមូលបង្កាច់ថា «ចំណាត់ការបោសសម្អាតគ្រឿងញៀនរបស់ ក្រសួងមហាផ្ទៃ ជាការប្រកាសសង្គ្រាមប្រឆាំងនឹងក្រុមគ្រួសារសម្តេចតេជោ និងសម្តេចធិបតី»។

ក្រសួងមហាផ្ទៃ បានចាត់ទុកថា នេះជាការមួលបង្កាច់ លាបពណ៌ ក្នុងចេតនាទុច្ចរិត ញុះញង់អុចអាលឱ្យមានការភ័ន្តច្រឡំក្នុងចំណោមសាធារណជនជាតិ និងអន្តរជាតិមកលើក្រសួងមហាផ្ទៃ ជាពិសេស សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ក្រសួងមហាផ្ទៃ អតីតថ្នាក់ដឹកនាំ និងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបច្ចុប្បន្ន តែងតែចងចាំ និងតម្កល់យ៉ាងខ្ពស់នូវគុណូបការៈរបស់សម្តេចតេជោ និងក្រុមគ្រួសារសម្តេច ដែលស្ទើរពេញមួយជីវិតរបស់ លោកបានលះបង់គ្រប់យ៉ាងសូម្បីតែជីវិត ដើម្បីប្រទេសជាតិ និងប្រជាជន។

ក្រសួងបានបញ្ជាក់ថា សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី តែងតែដាក់ចេញនូវវិធានការក្តៅគគុកប្រឆាំងគ្រឿងញៀន រហូតបង្កើតអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមកដល់បច្ចុប្បន្ន សម្តេចធិបតី ក្នុងនាមនាយករដ្ឋមន្ត្រី បានបន្តពង្រឹងយន្តការចាស់ ដាក់ចេញយុទ្ធសាស្ត្រថ្មី ដោយបានចាត់តាំងឧបនាយករដ្ឋមន្ត្រីចំនួន៤រូប ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមាន លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ជាប្រធាន។ ក្នុងនោះក្រសួងមហាផ្ទៃ មានឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ជាអនុប្រធានផងដែរ ដែលលោកតែងតែមានមោទកភាព និងក្តីស្ញប់ស្ញែងក្រៃលែងចំពោះសុច្ឆន្ទៈ និងសកម្មភាពដឹកនាំបញ្ជាប្រកបដោយភាពស្វាហាប់ម៉ឺងម៉ាត់អង់អាចច្បាស់លាស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនបានយ៉ាងមានប្រសិទ្ធភាព ពោលគឺមិនដូចការប្រឌិតមួលបង្កាច់របស់គណនី Dara Khan ដោយឥតអៀនខ្មាសនោះឡើយ។

ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា «តាមគោលការណ៍ច្បាប់ ខ្លឹមសារមួលបង្កាច់ញុះញង់អុចអាលរបស់ជននីរទេសខ្លួននៅប្រទេសអឺរ៉ុបនេះ មានធាតុផ្សំគ្រប់គ្រាន់ជាបទល្មើសដែលតុលាការអាចចាត់នីតិវិធីបាន។ លើសពីនេះ សមត្ថកិច្ចជំនាញក៏បានស្រាវជ្រាវកំណត់សាវតាជាតិជននេះ បញ្ចូលក្នុងបញ្ជីគ្រប់គ្រងមុខសញ្ញារួចរាល់ផងដែរ»។

ជាថ្មីម្តងទៀត ក្រសួងមហាផ្ទៃ បានអំពាវនាវសាធារណជន កុំជឿ កុំយល់ច្រឡំ និងកុំចែករំលែកបន្តនូវការផ្សព្វផ្សាយខ្លឹមសារមួលបង្កាច់ភូតកុហុកអុចអាលគ្មានប្រយោជន៍ទាំងឡាយដូចករណីនេះជាដើម ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនិន្នាការនៃការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយរបស់ក្រុមនិងបុគ្គលអគតិមួយចំនួន និងរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៕

 

អត្ថបទដែលជាប់ទាក់ទង