**ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះអនុញ្ញាតជូនសមាជិគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ចូលបង្គំគាល់សម្ដែងការគួរសម**ស្លាកលេខយានយន្តនគរបាលជិត ២ពាន់គ្រឿង ត្រូវបានដកចេញពីបញ្ជីគ្រប់គ្រង ក្រោយបទបញ្ជារបស់សម្តេចធិបតីហ៊ុន ម៉ាណែត**ឯកឧត្តម ហេង សួរ ដឹកនាំប្រតិភូផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល អញ្ជើញគោរពវិញ្ញាណក្ខន្ធឧបាសិកា នូ ម៉ាឡា ត្រូវជាម្តាយបង្កើត ឯកឧត្តម អ៊ុំ រាត្រី**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមពិធីចូលកាន់តំណែង របស់ថ្នាក់ដឹកនាំថ្មីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី**ទេសរដ្ឋមន្ដ្រី ថោង ខុន៖ ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្តេចបវរធិបតី» គឺជាព្រឹត្តិការណ៍កីឡា-វប្បធម៌-ទេសចរណ៍ ដ៏មានសារៈសំខាន់**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញទទួលទានអាហារព្រឹក ពិភាក្សាការងារក្រៅផ្លូវការជាមួយប្រធានរដ្ឋសភាឡាវ និងវៀតណាម**លោក Netanyahu អះអាងថា ក្រុម Hamas នឹងលែងគ្រប់គ្រងតំបន់ Gaza បន្ទាប់ពីលោក Sinwar ស្លាប់**យោធា​អ៊ីស្រាអែល​បញ្ជាក់​ថា​ ខ្លួនបាន​សម្លាប់​មេដឹកនាំ​ក្រុម​ហាម៉ាស់​ លោក Yahya Sinwar**លោក Scholz ប្រឆាំងនឹងជម្លោះពន្ធជាមួយចិន**អ្នកការទូតកំពូលរបស់ចិន អំពាវនាវឱ្យពង្រឹងកិច្ចសហប្រតិបត្តិការចិន-ប្រេស៊ីលឱ្យកាន់តែស៊ីជម្រៅ**គ.ជ.ប នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នៅឃុំ សង្កាត់ទូទាំងប្រទេស នាថ្ងៃទី២២ តុលា**គិតត្រឹមពាក់កណ្តាលខែតុលា នេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចវឌ្ឈនភាពការងារបាន១៤, ៥០% ហើយ**គណៈប្រតិភូអតីតកងទ័ពស្ម័គ្រចិត្ត នៃសមាគមមិត្តភាពរណសិរ្សភូមិភាគនិរតីកម្ពុជា អញ្ជើញបំពេញទស្សនកិច្ច នៅយោធភូមិភាគទី៤**បណ្ឌិត យង់ ពៅ៖ បាតុភាពកើតមានក្នុងពន្ធនាគារ ម១ បង្ហាញពីភាពអនាធិបតេយ្យនៅពន្ធនាគារ ប៉ះពាល់មុខមាត់រាជរដ្ឋាភិបាល និងប្រទេសជាតិ ដែលត្រូវពង្រឹងការអនុវត្តវិន័យនិងធានាឱ្យបានការគ្រប់គ្រងតឹងរ៉ឹងបំផុត**ស្នងការនគរបាលខេត្តបាត់ដំបង ដឹកនាំប្រជុំរៀបចំការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌ មន្រ្តីនរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៤**ស្នងការខេត្តឧត្តរមានជ័យ ជំរុញក្រុមការងារបច្ចេកទេសប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ត្រូវធ្វើឱ្យបានម៉ឹងម៉ាត់ ច្បាស់លាស់ តម្លាភាព និងប្រសិទ្ធភាព**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤**កម្ពុជា-ឡាវ ឯកភាពគ្នាចំនួន ៨ចំណុចលើអនុស្សរណៈ ដើម្បីបន្តរិតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង**រដ្ឋមន្រ្ដីក្រសួងវប្បធម៌ អនុញ្ញាតឱ្យតំណាងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា ចិនចូលជួបសម្តែងការគួរសម និងសុំផ្តល់អនុសាសន៍ណែនាំ**EDC ជូនដំណឹងពីការរអាក់រអួលផ្គត់ផ្គង់ចរន្ត នៅតាមតំបន់មួយចំនួនចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២០ ខែតុលា

ឯកឧត្តម ហេង សួរ និងគណៈប្រតិភូសភាខេត្តណាហ្គាណូ នៃប្រទេសជប៉ុន ជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការបញ្ជូនពលករជំនាញកម្ពុជាទៅធ្វើការនៅជប៉ុន

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាខេត្ត ណាហ្គាណូ (Nagano) នៃប្រទេសជប៉ុន ដឹកនាំដោយលោក NAKAGAWA Hiroji ប្រធានគណៈកម្មាធិការកសិកម្ម និងរុក្ខាប្រមាញ់។

ជំនួបពិភាក្សាការងារនេះ ធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។

ជំនួបពិភាក្សាការងារនេះ ផ្តោតយ៉ាងសំខាន់ទៅលើកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយខេត្តណាហ្គាណូ នៃប្រទេសជប៉ុន ជាពិសេសលើវិស័យបញ្ជូន និងទទួលពលករជំនាញកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុន។

ឯកឧត្តម រដ្ឋមន្ត្រី បានលើកឡើងថា ប្រទេសជប៉ុនគឺជាដៃគូអភិវឌ្ឍន៍យ៉ាងសំខាន់សម្រាប់កម្ពុជា ដោយក្នុងនោះរដ្ឋាភិបាលជប៉ុនក៏ចូលរួមក្នុងការបង្កើតធនធានមនុស្សរបស់កម្ពុជាតាមរយៈការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសជប៉ុន ក៏ដូចជាការទទួលយកកម្មសិក្សាការី និងពលករជំនាញកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុនផងដែរ។ ប្រទេសជប៉ុនជាគោលដៅដែលប្រជាជនកម្ពុជាចង់ទៅធ្វើការ ជាក់ស្តែងបច្ចុប្បន្នមានប្រជាជនកម្ពុជាកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសជប៉ុនប្រមាណ ២ម៉ឺននាក់។

ទន្ទឹមនឹងការថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន ដែលផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជា ឯកឧត្តម រដ្ឋមន្ត្រី ក៏បានស្នើដល់រដ្ឋាភិបាលជប៉ុន ជាពិសេសខេត្តណាហ្គាណូ បង្កើនចំនួនការទទួលយកពលករជំនាញកម្ពុជាទៅធ្វើការបន្ថែមទៀតក្នុងវិស័យកម្មន្តសាល ជួសជុលរថយន្ត គ្រឿងម៉ាស៊ីន កសិកម្ម ទេសចរណ៍ជាដើម ខណៈបច្ចុប្បន្នមានកម្មសិក្សាការី និងពលករកម្ពុជាប្រមាណជិត ៣០០នាក់ប៉ុណ្ណោះកំពុងធ្វើការនៅក្នុងខេត្តណាហ្គាណូ។

ឯកឧត្តម រដ្ឋមន្ត្រី រំពឹងថាតាមរយៈនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាខេត្តណាហ្គាណូ នាពេលនេះនឹងអាចចងក្រងជារបាយការណ៍សម្រាប់ពិនិត្យមើលលក្ខខណ្ឌផ្សេងៗដែលភាគីជប៉ុនត្រូវការដើម្បីទទួលយកពលករជំនាញរបស់កម្ពុជាបន្ថែមទៀត។

ជាការឆ្លើយតប លោក NAKAGAWA Hiroji បានគូសបញ្ជាក់ថា នឹងប្រឹងប្រែងធ្វើយ៉ាងណាបង្កើតឱ្យមានកិច្ចសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់កម្ពុជា លើកិច្ចការបង្កើនចំនួនបញ្ជូន និងទទួលពលករកម្ពុជាធ្វើការនៅក្នុងខេត្តណាហ្គាណូ ដោយលោកសម្លឹងមើលឃើញថា កម្ពុជាមានសក្តានុពលយ៉ាងខ្លាំង ជាពិសេសមានយុវជនជាច្រើនមានអាយុជាមធ្យមប្រមាណ២៦ឆ្នាំ ដែលជាកម្លាំងធនធានដ៏សំខាន់។

ទន្ទឹមនេះ លោកបានបញ្ជាក់ថានឹងរាយការណ៍ជូនទៅកាន់អភិបាលខេត្តណាហ្គាណូ អំពីគោលបំណងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការចុះអនុស្សារណៈលើកិច្ចសហប្រតិបត្តិការជាមួយគ្នា។

គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាបានបញ្ជូនកម្មសិក្សាការី-ពលករជំនាញកម្ពុជា ទៅចុះកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុនក្រោមគម្រោងចំនួន ២ រួមមាន ប្រព័ន្ធកម្មសិក្សាការីបច្ចេកទេស និងប្រព័ន្ធពលករជំនាញ ក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងថែទាំមនុស្សចាស់ជាដើម៕

អត្ថបទដែលជាប់ទាក់ទង