**ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះអនុញ្ញាតជូនសមាជិគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ចូលបង្គំគាល់សម្ដែងការគួរសម**ស្លាកលេខយានយន្តនគរបាលជិត ២ពាន់គ្រឿង ត្រូវបានដកចេញពីបញ្ជីគ្រប់គ្រង ក្រោយបទបញ្ជារបស់សម្តេចធិបតីហ៊ុន ម៉ាណែត**ឯកឧត្តម ហេង សួរ ដឹកនាំប្រតិភូផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល អញ្ជើញគោរពវិញ្ញាណក្ខន្ធឧបាសិកា នូ ម៉ាឡា ត្រូវជាម្តាយបង្កើត ឯកឧត្តម អ៊ុំ រាត្រី**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមពិធីចូលកាន់តំណែង របស់ថ្នាក់ដឹកនាំថ្មីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី**ទេសរដ្ឋមន្ដ្រី ថោង ខុន៖ ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្តេចបវរធិបតី» គឺជាព្រឹត្តិការណ៍កីឡា-វប្បធម៌-ទេសចរណ៍ ដ៏មានសារៈសំខាន់**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញទទួលទានអាហារព្រឹក ពិភាក្សាការងារក្រៅផ្លូវការជាមួយប្រធានរដ្ឋសភាឡាវ និងវៀតណាម**លោក Netanyahu អះអាងថា ក្រុម Hamas នឹងលែងគ្រប់គ្រងតំបន់ Gaza បន្ទាប់ពីលោក Sinwar ស្លាប់**យោធា​អ៊ីស្រាអែល​បញ្ជាក់​ថា​ ខ្លួនបាន​សម្លាប់​មេដឹកនាំ​ក្រុម​ហាម៉ាស់​ លោក Yahya Sinwar**លោក Scholz ប្រឆាំងនឹងជម្លោះពន្ធជាមួយចិន**អ្នកការទូតកំពូលរបស់ចិន អំពាវនាវឱ្យពង្រឹងកិច្ចសហប្រតិបត្តិការចិន-ប្រេស៊ីលឱ្យកាន់តែស៊ីជម្រៅ**គ.ជ.ប នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នៅឃុំ សង្កាត់ទូទាំងប្រទេស នាថ្ងៃទី២២ តុលា**គិតត្រឹមពាក់កណ្តាលខែតុលា នេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចវឌ្ឈនភាពការងារបាន១៤, ៥០% ហើយ**គណៈប្រតិភូអតីតកងទ័ពស្ម័គ្រចិត្ត នៃសមាគមមិត្តភាពរណសិរ្សភូមិភាគនិរតីកម្ពុជា អញ្ជើញបំពេញទស្សនកិច្ច នៅយោធភូមិភាគទី៤**បណ្ឌិត យង់ ពៅ៖ បាតុភាពកើតមានក្នុងពន្ធនាគារ ម១ បង្ហាញពីភាពអនាធិបតេយ្យនៅពន្ធនាគារ ប៉ះពាល់មុខមាត់រាជរដ្ឋាភិបាល និងប្រទេសជាតិ ដែលត្រូវពង្រឹងការអនុវត្តវិន័យនិងធានាឱ្យបានការគ្រប់គ្រងតឹងរ៉ឹងបំផុត**ស្នងការនគរបាលខេត្តបាត់ដំបង ដឹកនាំប្រជុំរៀបចំការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌ មន្រ្តីនរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៤**ស្នងការខេត្តឧត្តរមានជ័យ ជំរុញក្រុមការងារបច្ចេកទេសប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ត្រូវធ្វើឱ្យបានម៉ឹងម៉ាត់ ច្បាស់លាស់ តម្លាភាព និងប្រសិទ្ធភាព**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤**កម្ពុជា-ឡាវ ឯកភាពគ្នាចំនួន ៨ចំណុចលើអនុស្សរណៈ ដើម្បីបន្តរិតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង**រដ្ឋមន្រ្ដីក្រសួងវប្បធម៌ អនុញ្ញាតឱ្យតំណាងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា ចិនចូលជួបសម្តែងការគួរសម និងសុំផ្តល់អនុសាសន៍ណែនាំ**EDC ជូនដំណឹងពីការរអាក់រអួលផ្គត់ផ្គង់ចរន្ត នៅតាមតំបន់មួយចំនួនចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២០ ខែតុលា

សម្តេច ឃួន សុដារី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៥ នៅប្រទេសឡាវ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចាកចេញពីមាតុប្រទេសទៅចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ នៅទីក្រុងវៀងច័ន្ទន៍សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តបតាមការអញ្ជើញរបស់ ឯកឧត្តម សាយសំភូន ភូមិវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានអន្តរសភាអាស៊ានលើកទី៤៥។

មហាសន្និបាតអន្តរសភាអាស៊ាន ហៅកាត់ (អាយប៉ា/AIPA) ជាវេទិកាជួបជុំរបស់សភា នៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ដែលតំណាងឱ្យប្រជាពលរដ្ឋប្រមាណជិត៧០០លាននាក់។ ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ មហាសន្និបាតប្រចាំឆ្នាំរបស់អាយប៉ា រៀបចំឡើងក្នុងគោលបំណងពង្រឹងវិស័យការទូតសភា និងកិច្ចសហប្រតិបត្តិការតំបន់ ដើម្បីសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងអន្តរជាតិ។

មហាសន្និបាតអាយប៉ាលើកទី៤៥ ដែលសភាប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ប្រារព្ធធ្វើឡើងក្រោមមូលបទ “តួនាទីសភាក្នុងការពង្រឹងការតភ្ជាប់ និងកំណើនប្រកបដោយបរិយាបន្នរបស់អាស៊ាន-The Role of Parliament in Enhancing Connectivity and Inclusive Growth of ASEAN”។

មហាសន្និបាតអាយប៉ា ជាវេទិកាសភាសំខាន់មួយនៅក្នុងតំបន់ ដែលផ្តល់ឱកាសដល់តំណាងរាស្រ្តនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជួបជុំគ្នាដើម្បីពិភាក្សា ផ្លាស់ប្តូរមតិ យោបល់ ទស្សនៈ និងស្វែងរកយុទ្ធសាស្រ្ត និងគន្លឹះនានាដើម្បីរួមចំណែកជាមួយអាស៊ាន ដែលជាស្ថាប័ននីតិប្រតិបត្តិក្នុងការឈានទៅសម្រេចឱ្យបានសហគមន៍អាស៊ានដែលយកប្រជាពលរដ្ឋជាស្នូល។ វត្តមានគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជានៅក្នុងមហាសន្និបាតនេះមិនត្រឹមជាការរួមចំណែកពង្រឹងយន្តការសភា និងលើកកម្ពស់គោលការណ៍ពហុនិយមប៉ុណ្ណោះទេ តែក៏ជាឱកាសដែលសភាកម្ពុជាពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ជាមួយបណ្តាសភានានា ដើម្បីនាំមកនូវផលប្រយោជន៍ជូនពលរដ្ឋទំាងខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គម វប្បធម៌ និងទេសចរណ៍ ជាពិសេសការភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។

សូមជម្រាបថា នៅក្នុងមហាសន្និបាតអាយប៉ា មានវេទិកា និងកិច្ចប្រជុំជាច្រើនដែលថ្នាក់ដឹកនាំសភាកម្ពុជា និងសមាជិកគណៈប្រតិភូត្រូវចូលរួមមាន កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ វេទិកាអ្នកដឹកនាំស្រ្តីក្នុងវិស័យនយោបាយ កិច្ចប្រជុំគណៈកម្មាធិការសភាស្រ្តីអាយប៉ា កិច្ចប្រជុំគណៈកម្មាធិការសភាវ័យក្មេងអាយប៉ា កិច្ចប្រជុំគណៈកម្មាធិការនយោបាយ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច កិច្ចប្រជុំគណៈកម្មាធិការរៀបចំ កិច្ចប្រជុំគណៈកម្មាធិការបូកសរុប ជាដើម។ ក្រៅពីនេះក៏មានជំនួបពិភាក្សារវាងអាយប៉ា និងសភាសង្កេតការណ៍ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង