**សម្តេចធិបតី ផ្ញើសារលិខិតរំលែកមរណទុក្ខជូនក្រុមគ្រួសារសពលោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន ដែលបានពលីក្នុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រីយ៍ ឃុំបាក់អន្លង ស្រុកត្រពាំងប្រាសាទ**សម្ដេចប្រធានរដ្ឋសភាកម្ពុជា៖ ដំណើរទស្សកិច្ចប្រធានរដ្ឋសភាម៉ាឡេស៊ី ក្នុងស្មារតីមិត្តភាពល្អនិងក្រុមគ្រួសារអាស៊ាន នាំមកនូវផលប្រយោជន៍រួមដល់ពលរដ្ឋ**នាយករដ្ឋមន្ត្រីថៃ៖ គណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ដែលនឹងធ្វើឱ្យល្បែងស៊ីសងនិងកាស៊ីណូមានភាពស្របច្បាប់**អ.ដ.ក. និងគណៈមេធាវីនៃកម្ពុជា សហការរៀបចំនូវសិក្ខាសាលាស្តីពី “បេសកកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងកិច្ចសហប្រតិបត្តិការជាមួយគណៈមេធាវីនៃកម្ពុជា”**អ.ដ.ក. ដោះស្រាយបញ្ចប់វិវាទពាក់ព័ន្ធនឹងពាណិជ្ជកម្មមួយករណីទៀត**ឯកឧត្ដមបណ្ឌិត អៀង ស៊ុនលី ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើ «សេចក្ដីព្រាងយុទ្ធសាស្ត្រស្ដីពីការកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ ឆ្នាំ២០២៥-២០៣០»**កោះរមណីយដ្ឋាន Phuket របស់ថៃ ពោរពេញទៅដោយសំរាម ខណៈក្នុងផ្ទៃសមុទ្រមានដបប្លាស្ទិក និងកំប៉ុងស្រាបៀរជាច្រើន**ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើការរៀបចំនិមិត្តសញ្ញារដ្ឋបាលក្រុង ស្រុក នៃខេត្តកែប**នាយកប្រតិបត្តិ TikTok គ្រោងនឹងចូលរួមពីធីឡើងកាន់តំណែងប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ**នាយករដ្ឋមន្រ្តីដាណឺម៉ាក ជួបសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ**តើអ្វីទៅជា «ផែនការយុទ្ធសាស្ត្របង្កើនចំនួនស្រ្តីក្នុងមុខតំណែង គ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ» ? **សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធសមិទ្ធផលនានា នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់**អ៊ីរ៉ង់សាទរកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ថាជាជ័យជំនះរបស់ប៉ាឡេស្ទីន**លោក Biden អាចនឹងលើកលែងទោសអ្នកលេចធ្លាយកំណត់ត្រាពន្ធរបស់លោក Trump**រដ្ឋមន្ត្រី ឈាង រ៉ា៖ អ្នកដឹកនាំ ត្រូវតែមានភាពបុរេសកម្ម និងនវានុវត្តន៍ គិតមុនគ្រប់ជំហាន ទើបមានការរីកចម្រើន និងជឿនលឿន**ឯកឧត្តមបណ្ឌិត កៅ ថាច ប្តេជ្ញានឹងបំពេញមុខងាររួមដើម្បីគាំទ្រវិស័យកសិកម្មលើកកម្ពស់ជីវភាពប្រជាកសិករ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម**ឈរលើផលប្រយោជន៍ប្រជាពលរដ្ឋ ប្រធានរដ្ឋសភាកម្ពុជា និងម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសភា ពង្រីកទំនាក់ទំនងប្រជាជន ការវិនិយោគ ទេសចរណ៍ និងអប់រំ**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោះស្រាយបញ្ចប់ វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណី**លោកយាយពិការជើងម្នាក់ តស៊ូរើសអេតចាយចិញ្ចឹមចៅ៤នាក់ នៅភូមិត្រាំតាសុល ស្រុកវ៉ារិន ខេត្តសៀមរាបទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា**សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មរាប់រយបន្ថែមទៀតប្រឆាំងនឹងរុស្ស៉ី ដើម្បីព្យាយាមបង្កើនសម្ពាធលើទីក្រុងមូស្គូ

ប្រធានគណៈមេធាវីថ្មី សន្យាអនុវត្តតាម គោលនយោបាយ ៩ ចំណុចរបស់ខ្លួន

ភ្នំពេញ៖ លោក សាំង វណ្ណៈ ប្រធាន គណៈមេធាវីនៃ ព្រះរាជា ណា ចក្រ កម្ពុជាសម្រាប់អាណត្តិទី១៥ សន្យា សម្រេច ឱ្យបានជោគជ័យ ស្រប តាម គោលនយោបាយ ចំនួន ៩ ចំណុ ច ដែល លោក បានសន្យា ចំពោះ មុខ សហភាតា និង ថ្នាក់ដឹកនាំ ទាំងអស់។

ជាអនុប្រធានក្រុម មេធាវីស្ម័គ្រ ចិត្ត សម្តេចតេជោ ទីប្រឹក្សាអម ក្រសួងយុត្តិធម៌ និងជា សមាជិកក្រុម ប្រឹក្សាគណៈមេធាវី លោក សាំង វណ្ណៈ ទទួលបានសំឡេង គាំទ្រ៧៤,៤៩ភាគរយពីក្នុងចំណោម អ្នកមាន សិទ្ធិបោះឆ្នោត ២៨២៦នាក់ ដើម្បីក្លាយជា ប្រធានគណៈមេធាវីនៃព្រះរាជាណា ចក្រ កម្ពុជា អាណត្តិទី១៥ ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦។

ក្នុងការប្រជែងនេះ លោក សាំង វណ្ណៈ ទទួល បាន សំឡេង គាំទ្រ ច្រើនជាង លោកមេធាវី ព្រហ្ម វិចិត្រអក្ខរា, លោកមេធាវី សេក សោភ័ណ, លោក រុន រ័ត្នវាសនា, និងលោកស្រី មេធាវី សេង វួចហ៊ុន ហើយត្រូវបន្តតំណែងពី លោក លី ច័ន្ទ តុលា ដែល បាន ដឹកនាំ២អាណត្តិកន្លងមក។

«ជាកម្លាំងចិត្តជំរុញឱ្យខ្ញុំបាទដឹកនាំគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាសម្រេចបាននូវជោគជ័យស្របតាមគោលនយោបាយចំនួន៩ចំណុចរបស់ខ្ញុំបាទ ដើម្បីឆ្ពោះទៅកាន់វិបុលភាពនៃវិជ្ជាជីវៈមេធាវី»។

លោក មេធាវី សាំង វណ្ណៈ បានសន្យា បែបនេះ ដើម្បីតបស្នង ទៅនឹង ការ ផ្តល់ទំនុក ចិត្តរបស់សហភាតា ថ្នាក់ដឹកនាំ អតីត ប្រធានគណៈមេធាវី ព្រឹទ្ធាចារ្យ និង រៀមច្បងទាំងអស់ ចំពោះរូបលោក។

វ័យ ៤៩ ឆ្នាំ ហើយ បាន បំពេញ វិជ្ជាជីវៈមេធាវី តាំងពីឆ្នាំ២០០៦មក លោក សាំង វណ្ណៈ បាន ប្រកាសនូវគោលនយោបាយ ៩ចំណុច សម្រាប់ការ ដឹកនាំអង្គភាព គណៈមេធាវីអាណត្តិទី៥ ដើម្បីវិបុល ភាពនៃ វិជ្ជាជីវៈមេធាវី។

ចូលរួមជាមួយ រដ្ឋាភិបាល និងតួអង្គពាក់ព័ន្ធ ដើម្បី លើកកម្ពស់ យុត្តិធម៌សង្គម និងពង្រឹង ប្រសិទ្ធភាព នៃការអនុវត្តច្បាប់ គឺជាចំណុច សំខាន់ទី១ ដែល លោក សាំង វណ្ណៈ បាន កំណត់ក្នុង បេសសកកម្ម របស់ខ្លួន ហើយចំណុច បន្ទាប់មានដូចជា ពន្លឿនការវិសោធនកម្ម ច្បាប់, ពង្រឹងការអនុវត្ត វិធានវិជ្ជាជីវៈ ការពារមេធាវី និងជំរុញកិច្ច សហប្រតិបត្តិការជាពិសេសជាមួយ មន្ត្រីនគរបាលយុត្តិធម៌។

ប្រធាន អាណត្តិថ្មីរូបនេះ ក៏ផ្តោតផងដែរនូវ ការពង្រឹង និងពង្រីកយន្តការ បណ្តុះបណ្តាល, ការពង្រឹងការសុំ ចូលប្រកប វិជ្ជាជីវៈមេធាវី, ការពង្រីកទំនើបកម្ម និង បង្កើន ប្រសិទ្ធប្រព័ន្ធគ្រប់គ្រង, ការ បង្កើនកិច្ច សហប្រតិបត្តិការលើ ការផ្សព្វផ្សាយ និងពង្រីក វិសាលភាព ការងារ, ការអនុវត្តគោលនយោបាយ សុខុមាលភាព និង ការបន្ត អនុវត្តគោលនយោបាយសំខាន់ៗរបស់គ្រប់អតីត ប្រធានគណៈមេធាវី។

កាលពីថ្ងៃទី១៦ ខែតុលា មហាសន្និបាតក៏បានបោះឆ្នោតជ្រើស តាំងសមាជិកក្រុម ប្រឹក្សា គណៈមេធាវី អាណត្តិទី១១ (ឆ្នាំ២០២៤-២០២៧) ដែលមាន ចំនួន ៣៣ រូបផងដែរ។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (The Bar Association of the Kingdom of Cambodia) បង្កើតឡើងកាលពីឆ្នាំ១៩៩៥  មក ដោយមានបេសកកម្មធំៗបី គឺ ការពង្រឹងវិជ្ជាជីវៈមេធាវី ការផ្តល់ជំនួយផ្នែកច្បាប់ដល់ជនក្រីក្រ និងការផ្សព្វផ្សាយច្បាប់ជូនសាធារណជន។

បើគិតចាប់តាំងពីឆ្នាំ១៩៩៥មក លោក សាយ បូរី ដែលជាស្ថាបនិក បានកាន់តំណែងជាប្រធានក្នុងអាណត្តិទី១ និងទី២។ លោក អាំង អេងថុង សម្រាប់អណត្តិទី៣ និង៤ លោក គី តិច (អាណត្តិទី៥ និងទី៦) លោក ជីវ សុខហាក់ (អាណត្តិទី៧ និងទី៨), លោក ប៊ុន ហុន (អាណត្តិទី៩ និងទី១០) លោក សួន វិសាល (អាណត្តិទី១១ និងទី១២) និងលោក លី ច័ន្ទតុលា (អាណត្តិទី១៣ និងទី១៤)៕

អត្ថបទដែលជាប់ទាក់ទង