**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាទិញលក់ដីមួយទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ទូតអូស្ត្រាលីថ្មី ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែខ្លាំងក្លាថែមទៀត**ប្រធានតុលាការធម្មនុញ្ញថៃ កោតសរសើរការអភិវឌ្ឍ និងការរីកចម្រើននៅកម្ពុជា**កម្មវិធីឆ្នើមនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចាប់ផ្តើមចាក់ផ្សាយនៅប្រទេសរុស្ស៊ី**អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម រៀបចំវគ្គបណ្ដុះបណ្ដាលផ្ទៃក្នុង ស្តីពី «យន្តការនៃការទទួលនិងដោះស្រាយពាក្យបណ្ដឹង និងនីតិវិធីនៃការស៊ើបអង្កេតបទល្មើស»**ឯកឧត្តម ហេង សួរ និងឯកឧត្តម Wang Wenbin ជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ ដឹកនាំកិច្ចប្រជុំស្តីពី ការណែនាំបច្ចេកទេសដល់គណៈកម្មការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ សម្រាប់ការប្រឡងបាក់ឌុប សម័យប្រឡង៖ ០៨ តុលា ២០២៤**ឯកឧត្តម ជីវ ស៊ុនហេង រដ្ឋលេខាធិការក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពគម្រោងរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល**អភិបាលខេត្តត្បូងឃ្មុំ ផ្ដាំផ្ញើដល់ពលរដ្ឋទាំងអស់ រួមគ្នាលើកស្ទួយថែរក្សាសិល្បៈចម្រៀងវប្បធម៌ខ្មែរ**ប្រទេសសហភាពអឺរ៉ុបប្រឆាំងនឹងការបន្តបង្កកទ្រព្យសម្បត្តិរុស្ស៊ី**GDP របស់ចិនកើនឡើង ៤.៨ភាគរយ ក្នុងរយៈពេលបីត្រីមាសដំបូង**លោក Xi Jinping សង្កត់ធ្ងន់លើសារៈសំខាន់នៃបច្ចេកវិទ្យាវិទ្យាសាស្ត្រក្នុងការជំរុញទំនើបកម្មរបស់ចិន**លោក Xi Jinping សង្កត់ធ្ងន់លើការលើកកម្ពស់គុណធម៌ប្រពៃណីរបស់ចិន**នាយឧត្ដមសេនីយ៍ វង្ស ពិសេន៖ ការបោះបង្គោលព្រំដែន និងការស្ថាបនាផ្លូវតាមខ្សែបន្ទាត់ព្រំដែន គឺជាការអនុវត្តគោលនយោបាយ ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតី ក្នុងសិក្ខាសាលា ស្តីពីការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា**សម្តេចសភាធិការធិបតី ឃួន សុដារី៖ ស្ត្រីមិនត្រឹមតែមានតួនាទីសំខាន់ក្នុងការជំរុញសន្តិភាព យុត្តិធម៌សង្គមប៉ុណ្ណោះទេ តែជាកត្តាចាំបាច់ក្នុងការពង្រឹងសន្តិសុខមនុស្សជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាបន្ន**សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ពីរ “ការពង្រីកសកម្មភាពអាកាសធាតុដឹកនាំដោយអ្នកនៅមូលដ្ឋាន នៅកម្ពុជា” និង “ការលើកកម្ពស់ភាពអង់អាចដល់ស្រ្តី ដើម្បីពង្រឹងភាពធន់នឹងអាកាសធាតុ នៅកម្ពុជា”**នាយឧត្តមសេនីយ៍ គន់ គីម ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខក្រុមគ្រួសារអតីតយុទ្ធជន កំពុងរស់នៅលើដីសម្បទានសង្គមកិច្ចនៅស្រុកសន្ទុក ខេត្តកំពង់ធំ**ឱកាសការងារ៖ គិតត្រឹមថ្ងៃទី ១៨ ខែតុលា នេះ យើងមានការងាររហូតដល់ទៅចំនួន ៥៥ ៩៨៩ កន្លែងកំពុងរង់ចាំអ្នក**ឧត្តមសេនីយ៍ឯក ជុក គឹមហួរ អញ្ជើញបិទសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

សម្តេចតេជោ ប្រកាសស្វាគមន៍ លោក ហៃ វណ្ណា ដែលផ្តាច់ខ្លួនចេញពី លោក សម រង្ស៉ី និងស្នើចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក ហៃ វណ្ណា ដែលបានធ្វើការសូមអភ័យទោសចំពោះការខុសឆ្គងរបស់ខ្លួន កាលពីថ្ងៃ១៨ សីហា ២០២៤ និងបានប្រកាសផ្តាច់ខ្លួនចេញពីក្រុមប្រឆាំងជ្រុលនិយម មកចូលរួមជីវភាពនយោបាយជាមួយគណប្រជាជន និងនាំយកចំណេះដឹង ដើម្បីចូលរួមកសាងប្រទេសជាតិវិញ។

យោងតាមសំណេររបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា “ក្នុងនាមគណបក្សប្រជាជនកម្ពុជាខ្ញុំ សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក ហៃ វណ្ណា ដែលបានធ្វើការសូមអភ័យទោសចំពោះការខុសឆ្គងរបស់ខ្លួន កាលពីថ្ងៃ១៨ សីហា ២០២៤ និងបាន ប្រកាសផ្តាច់ខ្លួនចេញពីក្រុមប្រឆាំងជ្រុលនិយម មកចូលរួមជីវភាពនយោបាយ ជាមួយគណប្រជាជន និងនាំយកចំណេះដឹងដើម្បីចូលរួមកសាង ប្រទេសជាតិវិញ។

ខ្ញុំក៏សូមការយោគយល់អាធ្យាស្រ័យពីសំណាក់បងប្អូនជនរួមជាតិ ដែលខឹងសម្បាចំពោះលោក ហៃ វណ្ណា កន្លងមក និងបញ្ចប់ការខឹងសម្បានេះដើម្បីចាប់ដៃគ្នាកសាងអនាគតរបស់កម្ពុជា។

ខ្ញុំសង្ឃឹមថា បងប្អូនផ្សេងទៀតនឹងយកគំរូតាមលោក ហៃ វណ្ណា ដោយផ្តាច់ខ្លួនចេញពីមេក្រុមជ្រុលនិយមមកចូលរួមកសាងប្រទេស។ សូមកុំធ្វើនយោបាយដង្ហែសពមេក្រុមប្រឆាំងជ្រុលនិយមចូលរណ្តៅព្រោះ ខ្លួនគេជួយខ្លួនមិនបានផងថែមទាំង ចោលស្រុកថែមទៀត”៕

អត្ថបទដែលជាប់ទាក់ទង