វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ១០០% ចំនួន ៧០កន្លែង ដល់ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា សម្រាប់ចែកជូនយុវជនក្នុងស្រុកបវេល
ភ្នំពេញ៖ វិទ្យាស្ថានជាតិវិជ្ជាជីវៈខេត្តបាត់ដំបង ក៏បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ១០០% ចំនួន ៧០កន្លែង ដល់ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកបវេល ខេត្តបាត់ដំបង សម្រាប់ចែកជូនដល់សិស្សានុសិស្ស ក្នុងស្រុកបវេល ។
សម្រាប់ថ្នាក់បរិញ្ញាបត្ររង មានជំនាញ៖ វិស្វកម្មសំណង់ស៊ីវិល, វិស្វកម្មអគ្គិសនី, ព័ត៌មានវិទ្យា, គណនេយ្យ និងហិរញ្ញវត្ថុ, ធនាគារ និងហិរញ្ញវត្ថុ, គ្រប់គ្រងអាជីវកម្ម ។
សម្រាប់លក្ខខណ្ឌចូលរៀន បងប្អូនសិស្សានុសិស្សដែលប្រឡងជាប់បាក់ឌុប ឬធ្លាក់បាក់ឌុប ក្នុងមូលដ្ឋានស្រុកបវេល ដែលមានចំណាប់អារម្មណ៍បន្តការសិក្សា នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង អាចអញ្ជើញមកដាក់ពាក្យបាន ។