ក្រុមធនាគារពិភពលោក នឹងបន្តជំរុញដល់ ការវិនិយោគនៅកម្ពុជា
ទីក្រុងវ៉ាស៊ីនតោន៖ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ធនាគារពិភពលោកបានបញ្ជាក់ជាផ្លូវការថា ក្របខ័ណ្ឌភាពជាដៃគូថ្មី ប្រចាំ ប្រទេស (CPF) សម្រាប់កម្ពុជា ឆ្នាំ ២០២៥-២០២៩ នឹងចូលរួម ដោះស្រាយគោលដៅប្រទាក់ក្រឡាគ្នា ចំនួនបី៖ ការកែ លម្អ សុខភាព និងការអប់រំឱ្យប្រសើរឡើង, ការលើកកម្ពស់ភាព ប្រកួតប្រជែង និងការពង្រឹងភាពធន់នៃក្រុម គ្រួសារដែលងាយ រងគ្រោះ។
ក្របខ័ណ្ឌថ្មីនេះបានពិភាក្សាដោយក្រុមធនាគារពិភពលោកកាលពីថ្ងៃអង្គារនេះ(១៦តុលា)។ជាមួយគ្នានេះរយៈពេលប្រាំឆ្នាំខាងមុខ ផ្នែកទាំងបីរបស់ក្រុម ធនាគារពិភពលោក មានទីភ្នាក់ងារអភិវឌ្ឍន៍ អន្តរជាតិ (IDA) សាជីវកម្មហិរញ្ញវត្ថុ អន្តរជាតិ (IFC) និងទីភ្នាក់ ងារពហុ ភាគីធានាការវិនិយោគ (MIGA) នឹងបន្ត ជំរុញដល់ ការ វិនិយោគនៅ កម្ពុជា និងលើកកម្ពស់ភាពជាដៃគូសាធារណៈ និង ឯកជន ជាពិសេស លើវិស័យហេដ្ឋារចនាសម្ព័ន្ធ។
ប្រភពធនាគារពិភពលោកប្រចាំកម្ពុជាបានឱ្យដឹងនៅថ្ងៃទី១៧ ខែតុលា ថា ផែនការសកម្មភាពយេនឌ័រដែលបានធ្វើបច្ចុប្បន្នភាព នឹងផ្តល់ជា មូលដ្ឋានសម្រាប់ដោះស្រាយគម្លាតយេនឌ័រក្នុងការឈានទៅការអប់រំមធ្យមសិក្សា និងលើកកម្ពស់ទិន្នន័យយេនឌ័រឱ្យ កាន់តែប្រសើរឡើង។ ក្របខ័ណ្ឌថ្មីនេះក៏នឹងផ្តោតដែរទៅលើ ការ កសាងគណនេយ្យភាព សម្រាប់ បណ្តា គម្រោង ផ្តល់សេវា ការ ពង្រឹង ស្តង់ដាធានាការទុក ចិត្តលើវិស័យសាធារណៈ , និង ផ្តោតលើការបន្ត ការ ត្រួតពិនិត្យពីលើ និង ផ្តល់ ប្រឹក្សា អំពី យន្តការសម្រាប់ ដោះ ស្រាយ បណ្តឹងតវ៉ា/បណ្តឹងសាទុក្ខនានា ដែលអាចកើតមាន។
ឯកសារក្របខ័ណ្ឌភាពជាដៃគូប្រចាំប្រទេសនេះ បាន គូសបញ្ជាក់ អំពី បណ្តា អាទិភាពសម្រាប់កម្មវិធីនានា របស់ក្រុម ធនាគារពិភព លោក សម្រាប់ ជួយ ដល់កម្ពុជាក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។ ក្របខ័ណ្ឌនេះ ត្រូវ បាន រៀបចំឡើងដោយ ផ្អែក លើ ឯកសារវិភាគ អំពីបញ្ហា ប្រឈមនានា នៅ ក្នុង កិច្ច អភិវឌ្ឍន៍ របស់ប្រទេស, យុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រាជ រដ្ឋាភិបាល កម្ពុជា និងកិច្ច ពិគ្រោះ យោបល់ ជាមួយ ភាគីពាក់ព័ន្ធជា ច្រើន។
លោកស្រី ម៉ារីយ៉ាម ស្ហ៊ឺមែន (Mariam Sherman) នាយិកា ធនាគារពិភពលោកប្រចាំកម្ពុជា ឡាវ និង វៀតណាម មានប្រសាសន៍ ថា៖ “ការផ្តោតជាគន្លឹះសម្រាប់ការចូលរួមរបស់យើងគឺការលើក កម្ពស់មូលធនមនុស្ស ជាពិសេសគឺការអប់រំជាមូលដ្ឋាន និង មូលដ្ឋាន គ្រឹះនៃជំនាញ”។ លោកស្រី បន្ថែមថា៖ “កម្មវិធីថ្មីនេះ ក៏នឹង សង្កត់ធ្ងន់ លើការកាត់បន្ថយ ភាពក្រីក្រ តាម រយៈ ការ ជំរុញ ការវិនិយោគលើ វិស័យសុខាភិបាល និងការអប់រំ, ជួយបង្កើតការងារ និងការការពារ ជីវភាព រស់នៅរបស់ ក្រុម គ្រួសារ ដែល ងាយរងគ្រោះ រួមទាំងការពង្រឹង ភាពធន់ទៅនឹងបម្រែបម្រួលអាកាសធាតុ។”
ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ផ្នែកទាំងបីរបស់ក្រុម ធនាគារពិភពលោក មានទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ (IDA) សាជីវកម្មហិរញ្ញវត្ថុ អន្តរជាតិ (IFC) និងទីភ្នាក់ងារពហុភាគីធានាការវិនិយោគ (MIGA) នឹងបន្ត ជំរុញដល់ ការ វិនិយោគនៅកម្ពុជា និងលើកកម្ពស់ ភាពជា ដៃគូ សាធារណៈ និងឯកជន ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ។
ចំណែកលោកស្រី Kim-See Lim នាយក IFC ប្រចាំតំបន់ អាស៊ីបូព៌ា និង ប៉ាស៊ីហ្វ៊ិក មានប្រសាសន៍ថា៖ “IFC និងក្រុមធនាគារពិភព លោកកំពុងតែជំរុញឱ្យមានការចូលរួមរបស់វិស័យឯកជននៅកម្ពុជា ឱ្យបានស្វាហាប់ និងប្រកបដោយការប្រកួតប្រជែង។”
លោកស្រីមាន ប្រសាសន៍បន្ថែមថា៖ “យើងនឹងបន្តការគាំទ្ររបស់យើងដល់ការពង្រឹង កិច្ចការពារអ្នកប្រើប្រាស់ហិរញ្ញវត្ថុ និងការផ្តល់ ប្រាក់កម្ចីប្រកបដោយ ទំនួលខុសត្រូវ, ជំរុញដល់ការរៀបចំបង្កើតទីផ្សារហិរញ្ញប្បទានបៃតង, និងជួយកម្ពុជាក្នុង ការទាក់ទាញទុន ឯកជនសម្រាប់វិស័យហេដ្ឋា រចនាសម្ព័ន្ធ ដូចជាថាមពល និងការដឹកជញ្ជូន ជាពិសេសតាមរយៈ ភាពជាដៃគូ សាធារណៈនិងឯកជន៕