**ទូតគុយបា​ ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា​**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាទិញលក់ដីមួយទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ទូតអូស្ត្រាលីថ្មី ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែខ្លាំងក្លាថែមទៀត**ប្រធានតុលាការធម្មនុញ្ញថៃ កោតសរសើរការអភិវឌ្ឍ និងការរីកចម្រើននៅកម្ពុជា**កម្មវិធីឆ្នើមនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចាប់ផ្តើមចាក់ផ្សាយនៅប្រទេសរុស្ស៊ី**អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម រៀបចំវគ្គបណ្ដុះបណ្ដាលផ្ទៃក្នុង ស្តីពី «យន្តការនៃការទទួលនិងដោះស្រាយពាក្យបណ្ដឹង និងនីតិវិធីនៃការស៊ើបអង្កេតបទល្មើស»**ឯកឧត្តម ហេង សួរ និងឯកឧត្តម Wang Wenbin ជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ ដឹកនាំកិច្ចប្រជុំស្តីពី ការណែនាំបច្ចេកទេសដល់គណៈកម្មការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ សម្រាប់ការប្រឡងបាក់ឌុប សម័យប្រឡង៖ ០៨ តុលា ២០២៤**ឯកឧត្តម ជីវ ស៊ុនហេង រដ្ឋលេខាធិការក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពគម្រោងរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល**អភិបាលខេត្តត្បូងឃ្មុំ ផ្ដាំផ្ញើដល់ពលរដ្ឋទាំងអស់ រួមគ្នាលើកស្ទួយថែរក្សាសិល្បៈចម្រៀងវប្បធម៌ខ្មែរ**ប្រទេសសហភាពអឺរ៉ុបប្រឆាំងនឹងការបន្តបង្កកទ្រព្យសម្បត្តិរុស្ស៊ី**GDP របស់ចិនកើនឡើង ៤.៨ភាគរយ ក្នុងរយៈពេលបីត្រីមាសដំបូង**លោក Xi Jinping សង្កត់ធ្ងន់លើសារៈសំខាន់នៃបច្ចេកវិទ្យាវិទ្យាសាស្ត្រក្នុងការជំរុញទំនើបកម្មរបស់ចិន**លោក Xi Jinping សង្កត់ធ្ងន់លើការលើកកម្ពស់គុណធម៌ប្រពៃណីរបស់ចិន**នាយឧត្ដមសេនីយ៍ វង្ស ពិសេន៖ ការបោះបង្គោលព្រំដែន និងការស្ថាបនាផ្លូវតាមខ្សែបន្ទាត់ព្រំដែន គឺជាការអនុវត្តគោលនយោបាយ ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតី ក្នុងសិក្ខាសាលា ស្តីពីការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា**សម្តេចសភាធិការធិបតី ឃួន សុដារី៖ ស្ត្រីមិនត្រឹមតែមានតួនាទីសំខាន់ក្នុងការជំរុញសន្តិភាព យុត្តិធម៌សង្គមប៉ុណ្ណោះទេ តែជាកត្តាចាំបាច់ក្នុងការពង្រឹងសន្តិសុខមនុស្សជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាបន្ន**សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ពីរ “ការពង្រីកសកម្មភាពអាកាសធាតុដឹកនាំដោយអ្នកនៅមូលដ្ឋាន នៅកម្ពុជា” និង “ការលើកកម្ពស់ភាពអង់អាចដល់ស្រ្តី ដើម្បីពង្រឹងភាពធន់នឹងអាកាសធាតុ នៅកម្ពុជា”**នាយឧត្តមសេនីយ៍ គន់ គីម ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខក្រុមគ្រួសារអតីតយុទ្ធជន កំពុងរស់នៅលើដីសម្បទានសង្គមកិច្ចនៅស្រុកសន្ទុក ខេត្តកំពង់ធំ**ឱកាសការងារ៖ គិតត្រឹមថ្ងៃទី ១៨ ខែតុលា នេះ យើងមានការងាររហូតដល់ទៅចំនួន ៥៥ ៩៨៩ កន្លែងកំពុងរង់ចាំអ្នក

សម្តេចសភាធិការធិបតី ឃួន សុដារី៖ ស្ត្រីមិនត្រឹមតែមានតួនាទីសំខាន់ក្នុងការជំរុញសន្តិភាព យុត្តិធម៌សង្គមប៉ុណ្ណោះទេ តែជាកត្តាចាំបាច់ក្នុងការពង្រឹងសន្តិសុខមនុស្សជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាបន្ន

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យមានការចូលរួមរបស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងការធ្វើសេចក្តីសម្រេចចិត្តកាន់តែច្រើនឡើង ជាពិសេសការបង្កើនចំនួនស្រ្តីនៅក្នុងវិស័យនយោបាយបន្ថែមទៀត។

សម្តេចបានគូសបញ្ជាក់ដូច្នេះនៅក្នុងវេទិកាអ្នកដឹកនាំនយោបាយស្រ្តី WAIPA នៃមហាសន្និបាតអន្តរសភាអាស៊ានអាយប៉ាលើកទី៤៥ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤។ សម្តេចបានសង្កត់ធ្ងន់ថា ស្ត្រីមិនត្រឹមតែមានតួនាទីសំខាន់ក្នុងការជំរុញសន្តិភាព យុត្តិធម៌ បរិយាបន្នសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាពនោះទេ ក៏ប៉ុន្តែការរួមវិភាគទានរបស់ស្រ្តីគឺជាកត្តាសំខាន់ចាំបាច់ក្នុងការពង្រឹងសន្តិសុខមនុស្សជាតិថែមទៀតផង។“ការចូលរួមផ្នែកនយោបាយរបស់ស្ត្រីមិនមែនគ្រាន់តែជាបញ្ហាយុត្តិធម៌ប៉ុណ្ណោះទេ វាជាតម្រូវការមូលដ្ឋានសម្រាប់អភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព” នេះជាការគូសបញ្ជាក់បន្ថែមរបស់សម្តេចប្រធានរដ្ឋសភា។

មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ ដែលរដ្ឋសភាប្រទេសឡាវធ្វើជាម្ចាស់ផ្ទះឆ្នាំនេះ បានបង្កើតឱ្យមានវេទិកាអ្នកដឹកនាំនយោបាយស្រ្តី WAIPA ជាលើកដំបូង។ វេទិកាអ្នកដឹកនាំនយោបាយស្រ្តី WAIPA នាពេលនេះ បានប្រារព្ធធ្វើឡើងក្រោមប្រធានបទ“ពង្រឹងការចូលរួម និងភាពជាអ្នកដឹកនាំរបស់ស្ត្រី៖ ប្រែក្លាយការប្រឈមទៅជាឱកាសឆ្ពោះទៅអនាគត ប្រកបដោយបរិយាបន្នសម្រាប់ទាំងអស់គ្នា”។

លោកជំទាវ Sounthone Xayyachack អនុប្រធានរដ្ឋសភាឡាវ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ដោយមានវត្តមានពីសមាជិកអាយប៉ា និងសភាសង្កេតការណ៍ចូលរួម។ សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋសភាឡាវ និងលេខាធិការដ្ឋាន AIPA ដែលបានសហការគ្នារៀបចំវេទិកាដ៏មានសារៈសំខាន់ ទាន់ពេលវេលា និងសមស្របបំផុត។

សម្តេចបានសង្កត់ធ្ងន់ថា ការជួបជុំគ្នានៅពេលនេះ ចំពេលវេលាមួយដ៏សំខាន់នៃប្រវត្តិសាស្ត្ររបស់មនុស្សជាតិ ដែលកំពុងជួបប្រឈមនូវបញ្ហាជាច្រើនដែលមិនអាចស្មានគិតទុកជាមុនបាន ហើយដែលតម្រូវឱ្យមានវិធានការជាបន្ទាន់ មានការដឹកនាំ និងកិច្ចសហការរួមគ្នា។

នៅក្នុងតំបន់អាស៊ាន ស្រ្តីមានចំនួនជាងពាក់កណ្តាលនៃប្រជាពលរដ្ឋសរុប។ ទោះបីជាមានវឌ្ឍភាពនៃការផ្តល់អំណាចដល់ស្រ្តី និងការចូលរួមរបស់ស្រ្តីនៅក្នុងវិស័យមួយចំនួន ដូចជា ការអប់រំ និងការថែទាំងសុខភាពក៏ដោយ ក៏ស្រ្តីនៅជួបបញ្ហាប្រឈម និងឧបសគ្គជាច្រើនដែលរារាំងដល់ការសម្រេចបាននូវសក្តានុពលពេញលេញរបស់ស្រ្តីនៅឡើយ។ សេចក្តីប្រកាសរបស់អាស៊ានស្តីពី ការអនុវត្តនូវចក្ខុវិស័យនៃសហគមន៍អាស៊ានឆ្នាំ២០២៥ ដែលឆ្លើយតបទៅនឹងយេនឌ័រ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ផ្តល់នូវក្របខណ្ឌទូលំទូលាយមួយដល់ការលើកកម្ពស់សមភាពយេនឌ័រនៅក្នុងតំបន់។

សម្តេចប្រធានរដ្ឋសភា បានជម្រាបជូនអង្គវេទិកាអ្នកដឹកនាំនយោបាយស្រ្តី WAIPA ថា កម្ពុជាបានសម្រេចបាននូវវឌ្ឍនភាពគួរកត់សម្គាល់លើបញ្ហាសមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី ជាពិសេសការលើកកម្ពស់ការចូលរួមផ្នែកនយោបាយ។ រាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗនេះ បានដាក់ចេញនូវផែនការយុទ្ធសាស្រ្ត៥ឆ្នាំ ស្តីពីសមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្រ្តី (២០២៤-២០២៨) ដែលស៊ីសង្វាក់ជាមួយនឹងយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងឆន្ទៈរបស់អន្តរជាតិ ជាអាទិ៍ យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា និងឆន្ទៈរបស់អង្គការសហប្រជាជតិ។ ចំណែកខាងស្ថាប័ននីតិប្បញ្ញត្តិវិញ រដ្ឋសភាបានអនុម័តច្បាប់នានាដែលគាំទ្រដល់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្រ្តី។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បន្តថា រដ្ឋសភាក៏បានបង្កើតក្រុមសមាជិកសភាស្ត្រី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមសមាជិកសភាស្ត្រី និងពង្រីកសំឡេងរបស់ស្រ្តី ព្រមទាំងបានផ្តួចផ្តើមយុទ្ធនាការ #Girl2Leader ដើម្បីផ្តល់ឱកាសដល់ក្មេងស្រីកម្ពុជាដែលមានអាយុចន្លោះពី ១៤ឆ្នាំ ទៅ ១៧ឆ្នាំ មានឱកាសបានរៀនសូត្រនូវបទពិសោធរបស់តំណាងរាស្រ្តស្ត្រី ជាពិសេសទាក់ទងនឹងរបៀបនៃការចូលរួមក្នុងវិស័យនយោបាយ និងការទទួលបានតួនាទីជាអ្នកដឹកនាំ។

ក្នុងឱកាសនោះដែរ ដើម្បីពង្រឹងបន្ថែមទៀតនូវការចូលរួមរបស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងការធ្វើសេចក្តីសម្រេចចិត្ត សម្តេចប្រធានរដ្ឋសភាកម្ពុជា បានផ្តល់អនុសាសន៍៥ចំណុចដល់មហាសន្និបាតអាយប៉ា ដែលនៅក្នុងនោះមាន៖

ទី១-មេដឹកនាំនយោបាយនៅគ្រប់លំដាប់ថ្នាក់ត្រូវបង្ហាញពីឆន្ទៈនយោបាយពិតប្រាកដ ដើម្បីទទួលស្គាល់ថា ការចូលរួមរបស់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេចចិត្តពិតជាសំខាន់ចាំបាច់សម្រាប់ដោះស្រាយបញ្ហា និងការប្រឈមនៅក្នុងថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ និងសកលលោក។

ទី២-ត្រូវដោះស្រាយជាបន្ទាន់នូវផ្នត់គំនិតសង្គមដែលបង្កគ្រោះថ្នាក់ និងអំពើហិង្សាលើយេនឌ័រ ដែលបញ្ហាទាំងនេះនៅតែបន្តកម្រិតសិទ្ធិនយោបាយរបស់ស្ត្រី។

ទី៣-ត្រូវលុបបំបាត់នូវឧបសគ្គចំពោះការចូលរួមរបស់ស្ត្រីនៅក្នុងគណបក្សនយោបាយ និងតួនាទីដឹកនាំ។
ទី៤-ត្រូវបង្កើនការវិនិយោគឱ្យកាន់តែច្រើនថែមទៀតលើការកសាងសមត្ថភាព និងការអភិវឌ្ឍភាពជាអ្នកដឹកនាំសម្រាប់ស្ត្រីនៅគ្រប់កម្រិត និងគ្រប់វិស័យ។

ទី៥-ត្រូវលើកកម្ពស់ និងពង្រឹងបណ្តាញអន្តរជាតិ និងភាពជាដៃគូដែលគាំទ្រដល់ការចូលរួមរបស់ស្ត្រីក្នុងវិស័យនយោបាយ។ តាមរយៈការបង្កើតវេទិកា និងឱកាសសម្រាប់កិច្ចសហការ យើងអាចពង្រីកសំឡេងរបស់មេដឹកនាំស្ត្រីនៅទូទាំងពិភពលោក ៕

អត្ថបទដែលជាប់ទាក់ទង