**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប៖ ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ណូវ៉ែលហ្សេឡង់ទាំងអស់ នឹងជាចំណែកដ៏សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍសង្គមជាតិនាពេលអនាគត**ឯកឧត្តម ប៉េង ពោធិ៍នា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ឯកឧត្តម ហួត ហាក់**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំ​វាយតម្លៃ​ ការអនុវត្តគោលនយោបាយភូមិ​ ឃុំ​ សង្កាត់​ មានសុវត្ថិភាព​ និងសេវាសង្គមប្រចាំឆ្នាំ​ និនិងលេីកទិសដៅអនុវត្តបន្ត**នគរបាលខេត្តស្វាយរៀង ឃាត់ខ្លួនអ្នកបើករថយន្តដឹកកម្មករម្នាក់ ដែលបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងបង្កហិង្សា បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់**តើអ្នកណាជាអ្នកដាក់គ្រាប់បែក បំពង់នៅខាងក្រៅ ការិយាល័យ DNC ក្នុងទីក្រុងវ៉ាស៊ីនតោន នៅមុនថ្ងៃការវាយប្រហារ លើវិមានកាពីតូល?**លោកបណ្ឌិត កៅ មុយថង៖ ក្នុងឆ្នាំ២០២៥ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន នឹងមានការរីកចម្រើនបន្ថែមទៀត ជាពិសេស ទំនាក់ទំនងខាងសេដ្ឋកិច្ច កាន់តែល្អប្រសើរ**ក្រសួងការងារ សង្ឃឹមថានិស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលអូស្ត្រាលី សម្រាប់ឆ្នាំ២០២៥នេះ នឹងធ្វើជាទូតសុឆន្ទៈរបស់កម្ពុជាប្រកបដោយថាមពល**ក្រុមហ៊ុន Apple កំពុងផ្តល់ការបញ្ចុះតម្លៃដ៏កម្ររហូតដល់៥០០យ័ន ឬប្រមាណ៦៨,៥០ដុល្លារអាម៉េរិកលើម៉ូដែល iPhone ស៊េរីចុងក្រោយបំផុតរបស់ខ្លួននៅក្នុងប្រទេសចិន**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី៣ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥**លោក ហ្សេលេនស្គី ជឿថាលោក ដូណាល់ ត្រាំ ពិតជាចង់បិទបញ្ចប់សង្រ្គាម**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥**ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ**ក្រសួងសេដ្ឋកិច្ចបង្កើតក្រុមការងារបច្ចេកទេសសម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ, ឯកឧត្ដម ឱម ម៉ាក់ធារិទ្ធ ជាប្រធាន**ក្រសួងធនធានទឹក ជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសចុះត្រជាក់ ចាប់ពីថ្ងៃទី៦-១៤ ខែមករា ឆ្នាំ២០២៥**ឡាន Lexus RX300 បុកពីក្រោយរថយន្ដដឹកទំនិញលេីផ្លូវល្បឿនលឿន បណ្ដាលឱ្យស្លាប់២នាក់ និងរបួសម្នាក់**ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូង ដែលព្យាយាមអនុវត្តដីកាចាប់ខ្លួនលោក Yoon Suk Yeol ត្រូវបានរារាំងដោយកងអង្គរក្ស**ប្រតិបត្តិការ បង្រ្កាបបទល្មើស ការលួចកាប់ឈើខុសច្បាប់ ក្នុងភូមិសាស្ត្រ ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង**ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំនៃអង្គភាពគ្រប់គ្រងគម្រោងពង្រឹងប្រព័ន្ធជាតិសម្រាប់ទប់ស្កាត់ និងដោះស្រាយចំពោះអំពើហិង្សាយេនឌ័រនៅកម្ពុជាក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ**ព្រះរាជវត្តមានយាងស្វាគមន៍ឆ្លងឆ្នាំថ្មីរបស់ព្រះចៅអធិរាជជប៉ុននិងអធិរាជនីនៅខាងមុខព្រះរាជវាំងជាសាធារណៈ ក្រោយខកខាន៣ឆ្នាំ

អគ្គនាយកពន្ធនាគារ ផ្តាំផ្ញើរដល់មន្រ្តីក្រោមឱវាទទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះការងារ និងដាក់ចេញជាគន្លឹះចំនួន ៧ចំណុច

ភ្នំពេញ៖ នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំមណ្ឌលអប់រំកែប្រែទី១ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមណ្ឌលអប់រំកែប្រែទី១ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋាន ព្រះរាជអាជ្ញា លោកអធិការខណ្ឌដង្កោ ប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានីខេត្ត និងមន្រ្តីពាក់ព័ន្ធ។

ឯកឧត្តម អគ្គនាយក បានមានប្រសាសន៍ផ្តាំផ្ញើរដល់មន្រ្តីក្រោមឱវាទទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះការងារ និងបានដាក់ចេញជាគន្លឹះក្នុងការដឹកនាំដូចខាងក្រោម៖

១. ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា គឺធ្វើការបោសសម្អាតភាពអសកម្មនានា រួមទាំងសម្ភារៈហាមឃាត់ និងមានវិធានការម៉ឺងម៉ាត់ដាច់ខាតចំពោះមន្ត្រីទាំងឡាយណាដែលមានការពាក់ព័ន្ធនឹងសកម្មភាពល្មើស។

២. ពាក់ព័ន្ធព័ត៌មានដែលបានចុះផ្សាយតាមបណ្តាញព័ត៌មានសង្គម ត្រូវសហការស្រាវជ្រាវ រកឬសគល់ នៃបញ្ហាធ្វើការផ្ទៀងផ្ទាត់ព័ត៌មាន និងមានចំណាត់ការឱ្យបានម៉ឺងម៉ាត់បំផុត។

៣. ពង្រឹងការគ្រប់គ្រងមន្ត្រី ការអនុវត្តមុខងារតួនាទីភារកិច្ច ត្រូវមានភាពស្មោះត្រង់ចំពោះ វិជ្ជាជីវៈរបស់ខ្លួន រក្សាសាមគ្គីភាពផ្ទៃក្នុង ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងបទវិន័យមន្ត្រីពន្ធនាគារ។

៤. បន្តពង្រឹងកិច្ចការពារសន្តិសុខសុវត្ថិភាព ប្រសិទ្ធភាពត្រួតពិនិត្យ ឆែកឆេរ ស៊ើបអង្កេត ស្រាវជ្រាវបង្ការទប់ស្កាត់ការប៉ុនប៉ងលួចលាក់រក្សាទុក ឬនាំសម្ភារៈហាមឃាត់ចូលក្នុងពន្ធនាគារ។

៥. ពង្រឹងការគោរពអនុវត្តន៍ច្បាប់ នីតិវិធី បទបញ្ជាផ្ទៃក្នុងពន្ធនាគារ និងលិខិតបទដ្ឋាននានា ដែលបម្រើដល់ការងារដឹកនាំគ្រប់គ្រង និងផ្នែកជំនាញនីមួយៗ។

៦. ប្រធានមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ ដែលនឹងជិតដល់ពេលត្រូវចូលនិវត្តន៍ ឬស្ថិត ក្នុងអន្តរកាល នៃការផ្លាស់ប្តូរភារកិច្ច មិនត្រូវមានភាពអសកម្ម ឬបណ្តែតបណ្តោយ ឬធ្វេសប្រហែស ក្នុងការងារដឹកនាំគ្រប់គ្រងអង្គភាពឡើយ។

៧. ឯកឧត្តម លោកជំទាវ អគ្គនាយករង ត្រូវបន្តពង្រឹងការងារតាមការបែងចែកភារកិច្ច និងការទទួលខុសត្រូវ និងចុះត្រួតពិនិត្យ ពង្រឹងការងារតាមគោលដៅដែលបានប្រគល់ជូន។

ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ នុត សវនា អគ្គនាយករង និងជាប្រធានមណ្ឌលអប់រំកែប្រែទី១ថ្មី បានធ្វើការប្ដេជ្ញាចិត្តក្នុងការពង្រឹងមណ្ឌលអប់រំកែប្រែទីមួយជាមណ្ឌលកែប្រែពិតប្រាកដមួយនិងលើកកម្ពស់ក្នុងការគ្រប់គ្រងដឹកនាំការងារប្រចាំថ្ងៃទាំងវិន័យនិងក្រមសីលធម៌របស់មន្ត្រីឲ្យបានខ្ជាប់ខ្ជួន។

សូមបញ្ជាក់ថា ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ នុត សវនា អគ្គនាយករង ត្រូវបានបន្ថែមមុខតំណែងជា ប្រធានមណ្ឌលអប់រំកែប្រែទី១ ៕

អត្ថបទដែលជាប់ទាក់ទង