**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា

ក្រសួងសុខាភិបាល ចុះពង្រឹងការងារផ្ដល់សេវាសុខាភិបាលមូលដ្ឋានកម្រិតមណ្ឌលសុខភាព សំដៅជំរុញបង្កើនការថែទាំសុខភាពបឋម នៅក្នុងខេត្តសៀមរាប

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ទទួលបន្ទុកការងារបច្ចេកទេសសេវាសុខភាពបឋមនៅកម្រិតមណ្ឌលសុខភាពក្នុងខេត្តចំនួន ១៣ រួមដំណើរដោយ ឯកឧត្តមវេជ្ជបណ្ឌិត នាង ភារិទ្ធ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកជំទាវវេជ្ជបណ្ឌិត ចាន់ សុខា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានបំពេញដំណើរបេសកកម្មក្នុងខេត្តសៀមរាប ដើម្បីចុះពង្រឹងគុណភាពសេវាតាមមណ្ឌលសុខភាព សំដៅជំរុញបង្កើនការថែទាំសុខភាពបឋម។

តាមរយៈដំណើរបេសកកម្មនេះ លោកជំទាវ បានដឹកនាំក្រុមការងារចុះពិនិត្យ និងណែនាំការកែលម្អមណ្ឌលសុខភាពចំនួន ៤កន្លែងក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសៀមរាបផ្ទាល់ រួមមានមណ្ឌលសុខភាព ទឹកវិល កណ្ដែក បាគង និងបឹងធំ រីឯ ៤កន្លែងទៀតក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសូត្រនិគម ដែលមានមណ្ឌលសុខភាពស្ពានត្នោត ល្វែងឬស្សី សង្វើយ ដែលចុះពិនិត្យដោយ ឯកឧត្តមវេជ្ជបណ្ឌិត នាង ភារិទ្ធ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកជំទាវវេជ្ជបណ្ឌិត ចាន់ សុខា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងមណ្ឌលសុខភាពខ្ចាស់ ដែលដឹកនាំចុះពិនិត្យដោយលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ផ្ទាល់តែម្តង។

ក្នុងដំណើរបេសកកម្មនេះ លោកជំទាវក៏បានជួបប្រជុំជាមួយប្រធានមន្ទីរ និងអនុប្រធានមន្ទីរសុខាភិបាលខេត្ត អភិបាលរងស្រុក នាយករងដ្ឋបាល ស្រុកសូត្រនិគម ប្រធាន និងអនុប្រធានការរិយាល័យសុខាភិបាលស្រុកសូត្រនិគម លោកប្រធានមណ្ឌលសុខភាព និងមេឃុំខ្ចាស់ ដែលជាប្រធានគណ:កម្មការគ្រប់គ្រងមណ្ឌលសុខភាពខ្ចាស់ផងដែរលេីការងារកែលម្អគុណភាពសេវាមណ្ឌលសុខភាព ។

បន្ទាប់មក លោកជំទាវ រដ្ឋលេខាធិការ បានជួបពិភាក្សាការងារកែលម្អគុណភាពសេវាមណ្ឌលសុខភាព និងការជំរុញបង្កេីនការថែទាំសុខភាពបឋម ព្រមទាំងការជំរុញការអប់រំសុខភាព ដោយដាក់តាំងសារ “តិចអំបិល តិចខ្លាញ់ តិចស្ករ” នៅលេីតុតាមភោជនីយដ្ឋានក្នុងស្រុកសូត្រនិគម ជាមួយលោកអភិបាលស្រុកសូត្រនិគមផ្ទាល់ បន្ថែមទៀត។

នៅក្នុងជំនួបពិភាក្សាគ្នាដោយឡែកនេះ ក្រៅពីការថ្លែងនូវអំណរគុណជាអនេកនូវការចូលរួមចំណែកដាក់ប៉ាណូ “តិចអំបិល តិចខ្លាញ់ តុចស្ករ” ធំជាងគេបង្អស់ នៅលើដងផ្លូវជាតិ របស់លោកអភិបាលស្រុក តំណាងមន្ទីរសុខាភិបាលខេត្ត លោកប្រធានស្រុកប្រតិបត្តិ និងរដ្ឋបាលស្រុកសូត្រនិគម បានបង្ហាញនូវឆន្ទ:ចូលរួមជំរុញ គាំទ្រ និងអនុវត្តន៍ការងារកែលម្អសេវសសុខាភិបាល ដោយការពេញចិត្ត ហើយទទួលយកនូវចំណុចសំខាន់ៗនៃការកែលម្អគុណភាពសេវាមណ្ឌលសុខភាព ដែលលោកជំទាវរដ្ឋលេខាធិការបានលេីកជូន ដោយនឹងជួយពិនិត្យបន្ថែមទៀតទៅលើការងារកែលម្អមណ្ឌលសុខភាព ហើយក៏បានឯកភាពជ្រើសរើសឃុំណាមួយនៅក្នុងស្រុកសូត្រនិគម ឱ្យក្លាយទៅជាឃុំគំរូនៅក្នុងស្រុក ក្នុងការអនុវត្តជំរុញបង្កើនការថែទាំសុខភាពបឋម រួមទាំងបានប្ដេជ្ញាចិត្តរៀបចំមណ្ឌលសុខភាពខ្ចាស់ បន្ថែមលើមណ្ឌលសុខភាពផ្សេងៗទៀតដែលស្ថិតនៅក្នុងស្រុកសូត្រនិគមដែលស្រុកប្រតិបត្តិបានកំណត់រួចហើយនោះ ឱ្យក្លាយទៅជាមណ្ឌលសុខភាពផ្ដល់សេវាសុខាភិបាលសាធារណៈល្អប្រសើរ នៅដំណាក់កាលទី១ ក្នុងឆ្នាំ២០២៥ ហើយមណ្ឌលសុខភាពទាំងអស់នៅក្នុងស្រុកសូត្រនិគមនៃខេត្តសៀមរាបនេះ នឹងបន្តអនុវត្តន៍ជាបណ្តើរៗនូវការកែលម្អគុណភាពសេវា ពីស្ថានភាពមធ្យម ឱ្យទៅបានល្អ ប្រសើរ និងមិនសូវល្អ ឱ្យទៅបានសមរម្យផងដែរ៕

អត្ថបទដែលជាប់ទាក់ទង