អាជ្ញាធរជាតិអប្សរា ផ្តល់កូនឈើ៩០០ដើមដល់រដ្ឋបាលស្រុកសូទ្រនិគម យកដាំតាមភូមិ និងតាមដងផ្លូវ
ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរាកាលពីពេលថ្មីៗនេះ បានផ្តល់កូនឈើសរុបចំនួន ៩០០ដើម ជូនរដ្ឋបាលស្រុកសូទ្រនិគម ដែលស្នើសុំយកទៅដាំនៅតាមភូមិ និងដាំលម្អតាមដងផ្លូវ ដែល ទើបសាងសង់ថ្មី ស្ថិតនៅភូមិសំរោងត្បូង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ដើមឈើដែលផ្តល់ជូនពេលនោះរួមមាន ដើមធ្នង់ ៣០០ដើម ដើមបេង ៣០០ដើម និងដើមគគីរ ៣០០ដើម៕