**នាយឧត្ដមសេនីយ៍ ស ថេត អញ្ជើញចូលរួមពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពសម្តេចធិបតី**ឯកឧត្តម មាស សុភ័ណ្ឌ បញ្ជាក់អំពីដំណើរអញ្ជើញចូលរួមពិធីចូលកាន់តំណែងប្រធានាធិបតីថ្មី នៃប្រទេសឥណ្ឌូណេស៊ី របស់សម្តេចធីបតី ហ៊ុន ម៉ាណែត**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល អញ្ជើញចូលរួមពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពសម្តេចធិបតី**សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ចូលជួបសវនាការជាមួយប្រធានរដ្ឋសភាឡាវ ដែលជាម្ចាស់ផ្ទះអាយប៉ាលើកទី៤៥**សហរដ្ឋអាមេរិក ប្តេជ្ញារក្សាកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធជាមួយកម្ពុជា និងគាំទ្រក្នុងការដោះស្រាយបញ្ហាគ្រាប់បែកចង្កោម**រដ្ឋលេខាធិការក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់អំពីអនុសាសន៍ គោលនយោបាយស្តីពីយេនឌ័រ និងសុខភាព**ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី “ការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣”**អគ្គស្នងការដ្ឋាននគរបាលជាតិ បដិសេធការផ្សាយព័ត៌មានមិនពិត ដោយក្រុមជ្រុលនិយមក្រៅប្រទេសដែលថា នាយឧត្តមសេនីយ៍ ស ថេត រំលោភដីប្រជាពលរដ្ឋនៅខេត្តបាត់ដំបង**សម្ដេចធិបតី៖ កម្ពុជាសល់ផ្ទៃដីមានមីន ១,៧០០គីឡូម៉ែត្រការ៉េ និងមានពលរដ្ឋប្រហែល ១លាននាក់ កំពុងរស់នៅក្នុងតំបន់ដែលមានហានិភ័យដោយសារមីន**សម្តេចធិបតី៖ យុវជន ត្រូវមានគំនិតវិជ្ជមាន ប្រសិនបើយើងចង់ប្រកួតប្រជែងជាមួយគេ និងត្រូវពង្រឹងសមត្ថភាពខ្លួនឯង និងពង្រឹងសាមគ្គីភាព**សម្តេចធិបតី មិនចាប់អារម្មណ៍នឹងការវាយប្រហារឡើយ តែសម្តេចគិតគូរសកម្មភាពដែលនាំប្រយោជន៍សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា**សម្តេចធិបតី អំពាវនាវដល់យុវជនកាកបាទក្រហម បន្តការយកចិត្តទុកដាក់ សិក្សារៀនសូត្រមុខជំនាញ ឱ្យបានច្បាស់លាស់ និងចូលរួមលើកកម្ពស់វប្បធម៌ អរិយធម៌ ប្រពៃណីជាតិ**រដ្ឋបាលស្រុកឱរ៉ាល់ ប្រកាសបដិសេដចំពោះផ្សព្វផ្សាយ របស់គណនីឈ្មោះ BeNz Be ថា ផ្លូវត្រូវបានកាយផ្តាច់ដោយក្រុមហ៊ុន មិនឱ្យប្រជាពលរដ្ឋធ្វើដំណើរទៅណាមិនកើត ដែលនេះជាការផ្សាយព័ត៌មានមិនពិត**អ្នកនាំពាក្យ៖ រយៈពេល២សប្តាហ៍ ករណីក្មេងទំនើងនៅទូទាំងប្រទេស មានសភាពស្ងប់ស្ងាត់គួរឱ្យកត់សម្គាល់**ឯកឧត្តម​ ចាន់ ស៊ីណាត អញ្ជើញ​ចុះ​ពិនិត្យទីតាំង​ សម្រាប់​សាងសង់​អគារ​ព្យាករណ៍ថ្នាក់ជាតិ​ ក្នុងភូមិសាស្ត្រ​ខេត្តកណ្តាល និង​ខេត្តកំពង់ស្ពឺ**យោធិនចំនួន ៤០៨រូប កងពលពលធំអន្តរាគមន៍លេខ៣ ត្រូវបានចូលនិវត្តន៍ ឆ្នាំ២០២៤**ឯកឧត្តម សរ គឹមសាន្ត ដឹកនាំសម្របសម្រួលប្រតិភូអន្តរក្រសួង ស្ថាប័ន ចុះស្វែងយល់ពីការគ្រប់គ្រង អភិរក្សធនធានជលផល ក្នុងតំបន់អភិរក្សជលផលអតីតឡូត៍លេខ២ ខេត្តបាត់ដំបង**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤**សម្តេចធិបតី អំពាវនាវដល់យុវជនកាកបាទក្រហមកម្ពុជា ត្រូវចេះស្រឡាញ់ជាតិ តែមិនត្រូវជ្រុលនិយម**នាយករដ្ឋមន្ត្រី៖ សុខសន្តិភាព ប្រៀបដូចជាខ្យល់ដង្ហើម បើអស់ខ្យល់ជីវិតមនុស្សក៏នឹងត្រូវអស់ដែរ

គណៈប្រតិភូគណៈកម្មការទី៨នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តក្រចេះ ដើម្បីចុះពិនិត្យការអនុវត្តច្បាប់ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងវិស័យទាំង៤ ដែលគណៈកម្មការទទួលបន្ទុក

ភ្នំពេញ៖ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា (គណៈកម្មការទី៨) ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ឈុន សុីរុន លេខាធិការគណៈកម្មការ តំណាងឱ្យ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានអញ្ជើញជួបប្រជុំ ពិភាក្សាការងារជាមួយឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងមានការចូលរួមពី ឯកឧត្ដម ពេជ្រ ប៊ុនធិន តំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ ដើម្បីចុះពិនិត្យការអនុវត្តច្បាប់ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងវិស័យទាំង៤ ដែលគណៈកម្មការទទួលបន្ទុក នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តក្រចេះ។

ឯកឧត្តមបណ្ឌិត ឈុន ស៊ីរុន បានលើកឡើងពីការតាមដានការអនុវត្តច្បាប់ និងលើកកម្ពស់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា ឱ្យស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលដែលផ្តោតសំខាន់ទៅលើកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាក្នុងឆ្នាំ២០៣០ និងឆ្នាំ២០៥០។

ក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានមានប្រសាសន៍ថា អាជ្ញាធរខេត្តបានយកចិត្តទុកដាក់អភិវឌ្ឍន៍ខេត្តក្រចេះឱ្យមានការរីកចម្រើនលើគ្រប់វិស័យទាំងអស់ ក្នុងនោះមានវិស័យចំនួន៤ ដែលខេត្តធ្វើការពង្រឹង រួមមាន វិស័យសុខាភិបាល ខេត្តបានចាត់វិធានការណ៍ជាច្រើនសម្រាប់ផ្សព្វផ្សាយពីបញ្ហាជំងឺមិនឆ្លង (ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម ជំងឺមហារីក ជំងឺបេះដូង ជំងឺផ្លូវចិត្ត) តាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ព្រមទាំងពង្រឹងសមត្ថភាពអ្នកគ្រូពេទ្យ លោកគ្រូពេទ្យឱ្យមានសមត្ថភាពខ្ពស់សម្រាប់ព្យាបាលជំងឺ។ វិស័យកិច្ចការនារីពង្រឹងការលើកកម្ពស់សមត្ថភាពស្រ្តីតាមរយៈការបង្កើតឱកាសឱ្យស្ត្រីក្រីក្រ ស្ត្រីមេម៉ាយគ្មានទីពឹង និងក្មេងស្រីបោះបង់ការសិក្សាចូលរៀនវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈជាច្រើនផ្នែកបន្ថែមទៀត ដើម្បីឱ្យមានជំនាញ និងទទួលបានប្រាក់ខែអាចចិញ្ចឹមខ្លួនឯងបាន។

ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា វិស័យសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា បានបើកប្រាក់គោលនយោបាយជូនជនពិការក្រីក្រ នៅតាមសហគមន៍ និងបានចែកស្បៀងជូនប្រជាពលរដ្ឋរងគ្រោះ និងជំរុញឱ្យដំណើរការជាបន្តបន្ទាប់នូវមជ្ឈ មណ្ឌលមនុស្សចាស់។ ចំពោះវិស័យការងារបណ្តុះ បណ្តាលវិជ្ជាជីវៈ ខេត្តបានផ្សព្វផ្សាយឱ្យយុវជនមកចុះឈ្មោះចូលរៀនជំនាញនៅសាលាពហុបច្ចេកទេស និងផ្សព្វផ្សាយពីសារៈប្រយោជន៍ដល់សហគមន៍ ព្រមទាំងផ្សព្វផ្សាយពីអត្ថប្រយោជន៍ការប្រើប្រាស់បណ្ណ ប.ស.ស ដល់កម្មករ កម្មការនី និងបុគ្គលស្វ័យនិយោជន៍តាមទីប្រជុំជន សហគមន៍។

ទន្ទឹមនឹងការរីកចម្រើនរបស់ខេត្ត ឯកឧត្តម វ៉ា ថន បានលើកយកបញ្ហាប្រឈមមួយចំនួនដែលខេត្តបានជួបប្រទះនាពេលកន្លងទៅតាមមន្ទីរនីមួយៗ ដោយកង្វះធនធានមនុស្ស កង្វះមន្ត្រីជំនាញ គ្រឿងបរិក្ខារពេទ្យ និងសម្ភារៈផ្សេងៗមួយចំនួនទៀត។

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ខេត្តរួចមក ឯកឧត្តមបណ្ឌិត ឈុន សុីរុន បានកោតសរសើរដល់ខេត្ត ដែលខិតខំបម្រើសេវាជូនប្រជាពលរដ្ឋស្របតាមយុទ្ធសាស្ត្រ បញ្ចកោណរបស់រាជរដ្ឋាភិបាល និងស្នើសុំឱ្យអាជ្ញាធរខេត្ត ត្រូវចេះលើកទឹកចិត្តដល់គណៈទ្រទ្រង់សុខភាពភូមិ ឱ្យខិតខំផ្សព្វផ្សាយពីហានិភ័យនៃជំងឺមិនឆ្លងជូនប្រជាពលរដ្ឋឱ្យបានយល់ដឹង និងចេះថែទាំសុខភាព ដោយធ្វើលំហាត់ប្រាណជាប្រចាំ និងទទួលទានម្ហូបអាហារដែលមានជាតិស្ករតិច អំបិលតិច ខ្លាញ់តិច និងបង្កើតវីដេអូអប់រំខ្លីៗទាក់ទងនឹងជំងឺមិនឆ្លង សម្រាប់ចាក់ផ្សាយតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកខេត្ត ជូនដល់ប្រជាពលរដ្ឋមកទទួលសេវា ព្រមទាំងដកផ្ទាំងប៉ាណូផ្សព្វផ្សាយគ្រឿងស្រវឹង និងភេសជ្ជៈផ្អែមនៅតាមដងផ្លូវសាធារណៈនៅក្នុងខេត្ត។

ឯកឧត្តមបណ្ឌិត ក៏បានស្នើសុំឱ្យមន្ទីរកិច្ចការនារី និងមន្ទីរការងារចូលរួមសហការគ្នាចុះផ្សព្វផ្សាយទៅដល់ផ្ទះបងប្អូនប្រជាពលរដ្ឋនៅតាមភូមិ ឃុំ ឱ្យមកចូលរៀននៅសាលាបណ្ដុះបណ្ដាលពហុបច្ចេកទេសខេត្តឱ្យបានច្រើនថែមទៀត ដើម្បីអភិវឌ្ឍន៍ខ្លួនទៅជាកម្មករជំនាញ និងទទួលបានប្រាក់ខែខ្ពស់ និងពន្យល់ប្រជាពលរដ្ឋស្វ័យនិយោជន៍ឱ្យយល់ដឹងកាន់តែច្បាស់អំពីអត្ថប្រយោជន៍របស់ ប.ស.ស៕  

អត្ថបទដែលជាប់ទាក់ទង