**នារីខ្មែរសុំកិច្ចអន្តរាគមន៍ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ត្រូវបានសង្គ្រោះដោយសមត្ថកិច្ចចិនហើយ**បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍យោធិន នៃកងរាជអាវុធហត្ថ ឆ្នាំ២០២៥**នាយករដ្ឋមន្រ្តីថៃ ចង់រៀបចំតន្រីខ្នាតពិភពលោក អញ្ជើញតារាល្បីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ**សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមពិធីចូលកាន់តំណែងប្រធានាធិបតីឥណ្ឌូណេស៊ី នៅរដ្ឋធានីហ្សាការតា**បទវិភាគ៖បម្រែបម្រួលដ៏វិជ្ជមាននៃសេដ្ឋកិច្ចរបស់ចិនបានលើកកម្ពស់ជំនឿចិត្តរបស់សហគ្រាសទុនបរទេសក្នុងការធ្វើអាជីវកម្មឱ្យកាន់តែស៊ីជម្រៅនៅប្រទេសចិន**នាយឧត្ដមសេនីយ៍ ស ថេត អញ្ជើញចូលរួមពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពសម្តេចធិបតី**ឯកឧត្តម មាស សុភ័ណ្ឌ បញ្ជាក់អំពីដំណើរអញ្ជើញចូលរួមពិធីចូលកាន់តំណែងប្រធានាធិបតីថ្មី នៃប្រទេសឥណ្ឌូណេស៊ី របស់សម្តេចធីបតី ហ៊ុន ម៉ាណែត**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល អញ្ជើញចូលរួមពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពសម្តេចធិបតី**សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ចូលជួបសវនាការជាមួយប្រធានរដ្ឋសភាឡាវ ដែលជាម្ចាស់ផ្ទះអាយប៉ាលើកទី៤៥**សហរដ្ឋអាមេរិក ប្តេជ្ញារក្សាកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធជាមួយកម្ពុជា និងគាំទ្រក្នុងការដោះស្រាយបញ្ហាគ្រាប់បែកចង្កោម**រដ្ឋលេខាធិការក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់អំពីអនុសាសន៍ គោលនយោបាយស្តីពីយេនឌ័រ និងសុខភាព**ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី “ការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣”**អគ្គស្នងការដ្ឋាននគរបាលជាតិ បដិសេធការផ្សាយព័ត៌មានមិនពិត ដោយក្រុមជ្រុលនិយមក្រៅប្រទេសដែលថា នាយឧត្តមសេនីយ៍ ស ថេត រំលោភដីប្រជាពលរដ្ឋនៅខេត្តបាត់ដំបង**សម្ដេចធិបតី៖ កម្ពុជាសល់ផ្ទៃដីមានមីន ១,៧០០គីឡូម៉ែត្រការ៉េ និងមានពលរដ្ឋប្រហែល ១លាននាក់ កំពុងរស់នៅក្នុងតំបន់ដែលមានហានិភ័យដោយសារមីន**សម្តេចធិបតី៖ យុវជន ត្រូវមានគំនិតវិជ្ជមាន ប្រសិនបើយើងចង់ប្រកួតប្រជែងជាមួយគេ និងត្រូវពង្រឹងសមត្ថភាពខ្លួនឯង និងពង្រឹងសាមគ្គីភាព**សម្តេចធិបតី មិនចាប់អារម្មណ៍នឹងការវាយប្រហារឡើយ តែសម្តេចគិតគូរសកម្មភាពដែលនាំប្រយោជន៍សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា**សម្តេចធិបតី អំពាវនាវដល់យុវជនកាកបាទក្រហម បន្តការយកចិត្តទុកដាក់ សិក្សារៀនសូត្រមុខជំនាញ ឱ្យបានច្បាស់លាស់ និងចូលរួមលើកកម្ពស់វប្បធម៌ អរិយធម៌ ប្រពៃណីជាតិ**រដ្ឋបាលស្រុកឱរ៉ាល់ ប្រកាសបដិសេដចំពោះផ្សព្វផ្សាយ របស់គណនីឈ្មោះ BeNz Be ថា ផ្លូវត្រូវបានកាយផ្តាច់ដោយក្រុមហ៊ុន មិនឱ្យប្រជាពលរដ្ឋធ្វើដំណើរទៅណាមិនកើត ដែលនេះជាការផ្សាយព័ត៌មានមិនពិត**អ្នកនាំពាក្យ៖ រយៈពេល២សប្តាហ៍ ករណីក្មេងទំនើងនៅទូទាំងប្រទេស មានសភាពស្ងប់ស្ងាត់គួរឱ្យកត់សម្គាល់**ឯកឧត្តម​ ចាន់ ស៊ីណាត អញ្ជើញ​ចុះ​ពិនិត្យទីតាំង​ សម្រាប់​សាងសង់​អគារ​ព្យាករណ៍ថ្នាក់ជាតិ​ ក្នុងភូមិសាស្ត្រ​ខេត្តកណ្តាល និង​ខេត្តកំពង់ស្ពឺ

នាយករដ្ឋមន្ត្រី៖ សុខសន្តិភាព ប្រៀបដូចជាខ្យល់ដង្ហើម បើអស់ខ្យល់ជីវិតមនុស្សក៏នឹងត្រូវអស់ដែរ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សុខសន្តិភាព ប្រៀបដូចជាខ្យល់ដង្ហើម បើអស់ខ្យល់ជីវិតមនុស្សក៏នឹងត្រូវអស់ដែរ ដូច្នេះសុខសន្តិភាព គឺសំខាន់សម្រាប់ជីវិតមនុស្ស។

ក្នុងឱកាសអញ្ជើញបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន ៤,៧៤២នាក់ ក្នុងនោះមាននារី ៣,១០៦នាក់ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្នុងនាមជាយុវជនកាកបាទក្រហមកម្ពុជា ត្រូវតែស្គាល់ និងចងចាំជានិច្ចនូវប្រវត្តិសាស្ត្រប្រទេសជាតិ ដែលផ្សាភ្ជាប់ទៅនឹងប្រវត្តិរបស់កាកបាទក្រហកម្ពុជា ហើយត្រូវតែនាំគ្នាគោរពដឹងគុណ បុព្វការីជនរបស់ខ្លួន ដែលពីមួយជំនាន់ ទៅមួយជំនាន់ លោកទាំងឡាយបានខិតខំ យកជីវិតធ្វើជាដើមទុន ដើម្បីសន្តិភាព ដើម្បីភាពសុខសាន្ត និងការអភិវឌ្ឍ របស់បងប្អូនរួមជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងរំលឹកយុវជនកាកបាទក្រហមថា កុំសួរខ្លួនឯងថា ពេលចូលកាកបាទក្រហម បានផលអ្វីពីកាកបាទក្រហម តែត្រូវសួរខ្លួនឯងថា ការចូលរួមជាមួយកាកបាទក្រហម តើអាចជួយអ្វីខ្លះដល់សង្គមជាតិ។

សម្តេចធិបតី បានអំពាវនាវដល់យុវជនកាកបាទក្រហមប្រកាន់ខ្ជាប់នូវគុណតម្លៃរបស់ខ្លួន ប្រកាន់អភិក្រមគុណធម៌ និងសីលធម៌ និងបន្តការយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រមុខជំនាញ ឱ្យបានច្បាស់លាស់ ចូលរួមលើកកម្ពស់វប្បធម៌ អរិយធម៌ ប្រពៃណីជាតិ ពង្រីកចំណេះដឹងដោយសិក្សាបន្ថែមនូវបច្ចេកវិទ្យា ព័ត៌មានឌីជីថល និងភាសាបរទេស ឱ្យស្របតាមតម្រូវការងារទីផ្សារក្នុងប្រទេស និងសកលលោក។ ត្រូវចាំថា វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន ៕

អត្ថបទដែលជាប់ទាក់ទង