**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

បទវិភាគ៖បម្រែបម្រួលដ៏វិជ្ជមាននៃសេដ្ឋកិច្ចរបស់ចិនបានលើកកម្ពស់ជំនឿចិត្តរបស់សហគ្រាសទុនបរទេសក្នុងការធ្វើអាជីវកម្មឱ្យកាន់តែស៊ីជម្រៅនៅប្រទេសចិន

មួយរយៈពេលកន្លងទៅនេះ សហគ្រាសទុនបរទេសនិងប្រព័ន្ធសារព័ត៌មានបរទេសផ្តោតការយកចិត្តទុកដាក់ខ្ពស់ចំពោះគោលនយោបាយបន្ថែមមួយចំនួនដែលដាក់ចេញដោយប្រទេសចិន ដោយសម្គាល់ថា នេះជា “ឱសថជំនួយ”សម្រាប់ជំរុញឱ្យសេដ្ឋកិច្ចចិនរីកចម្រើនទៅកាន់កម្រិតថ្មីទៀត ។ ទិន្នន័យដំណើរការនៃសេដ្ឋកិច្ចជាតិនៅបីត្រីមាសដើមឆ្នាំនេះដែលរដ្ឋាភិបាលចិនបានចេញផ្សាយកាលពីថ្ងៃទី១៨ខែតុលា បានបញ្ជាក់ពីការប៉ាន់ប្រមាណប្រកបដោយសុទិដ្ឋិនិយមនៃមជ្ឈដ្ឋានខាងក្រៅ ។
តាមការគណនាជាជំហានដំបូងឱ្យដឹងថា ផលិតផលក្នុងស្រុកសរុបនៅបីត្រីមាសដើមឆ្នាំនេះរបស់ចិនបានឡើងដល់៩៤,៩៧៤៦ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង៤,៨ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុនដោយគិតតាមតម្លៃថេរ ។ ល្បឿនកំណើននេះទទួលបានដោយមិនងាយទេ ។ ចាប់តាំងពីចូលឆ្នាំនេះមក បរិយាកាសម៉ាក្រូមានភាពស្មុគស្មាញនិងបម្រែបម្រួលយ៉ាងខ្លាំង ហើយកម្លាំងសម្ពាធខាងក្រៅបានកើនឡើងជាបន្តបន្ទាប់ ព្រមពេលជាមួយគ្នានេះ សេដ្ឋកិច្ចចិនស្ថិតនៅដំណាក់កាលគន្លឹះនៃការកែសម្រួលរចនាសម្ព័ន្ធ ប៉ុន្តែសេដ្ឋកិច្ចចិនបានទប់ទល់នឹងកម្លាំងសម្ពាធដែលប្រសិទ្ធភាពនៃគោលនយោបាយបានរំលេចចេញជាបន្តបន្ទាប់ សន្ទស្សន៍សេដ្ឋកិច្ចសំខាន់ៗបានលេចចេញបម្រែបម្រួលវិជ្ជមាន និងរក្សានិន្នាការដែលដំណើរការដោយនឹងនរ ក៏ដូចជាបង្ហាញពីភាពធន់និងសក្តានុពលដ៏ខ្លាំងក្លា ។
បើមើលពីសន្ទស្សន៍ម៉ាក្រូធំទាំងបួនគឺកំណើន ឱកាសការងារ អតិផរណានិងសមតុល្យនៃការទូទាត់អន្តរជាតិ អាចឃើញថា សេដ្ឋកិច្ចចិននៅតែដំណើរការយ៉ាងនឹងនរដដែល ហើយការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ក៏បានបោះជំហានទៅមុខប្រកបដោយភាពរឹងមាំដែរ ។ ជាពិសេស ចាប់តាំងពីចុងខែកញ្ញាមក ទន្ទឹមនឹងការពន្លឿនការដាក់ចេញគោលនយោបាយបន្ថែមមួយចំនួន បានធ្វើឱ្យជំនឿចិត្តក្នុងទីផ្សារកាន់តែខ្លាំងឡើង។
បម្រែបម្រួលនេះក៏បានបង្ហាញលើសកម្មភាពដែលសហគ្រាសទុនបរទេសធ្វើអាជីវកម្មឱ្យកាន់តែស៊ីជម្រៅនៅប្រទេសចិនដែរ ។ ប៉ុន្មានថ្ងៃកន្លងទៅនេះ បន្ទប់ពិសោធន៍សិក្សាស្រាវជ្រាវនិងប្រើប្រាស់នៃក្រុមហ៊ុន Apple របស់អាមេរិកនៅក្រុង Shenzhen បានសម្ពោធដាក់ឱ្យប្រើប្រាស់។ កាលពីខែកញ្ញាឆ្នាំនេះ ក្រុមហ៊ុន Audi របស់អាល្លឺម៉ង់បានប្រកាសថា នឹងបង្កើតរចនាសម្ព័ន្ធផលិតផលដែលមានទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រដែលសំដៅចំពោះទីផ្សាររបស់ចិន ។ ក្រុមហ៊ុនវេជ្ជសាស្ត្រ GE របស់អាមេរិកបានប្រកាសថា មានផែនការពង្រីកការវិនិយោគទុនទ្វេរដងលើវិស័យសិក្សាស្រាវជ្រាវនៅប្រទេសចិនក្នុងរយៈពេលបីឆ្នាំខាងមុខនេះ ។ល។ ក្រុមហ៊ុនទាំងនេះបានយល់ឃើញថា ចំពោះប្រទេសចិនដែលជាទីផ្សារដ៏ធំមួយនេះ មិនត្រឹមតែត្រូវបោះជំហានចូលប៉ុណ្ណោះទេ ថែមទាំងក៏ត្រូវ “រួមបញ្ចូល”ដែរ ពោលគឺឆ្លងតាមរយៈកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ធ្វើឱ្យទីផ្សារចិនក្លាយជាទីផ្សារធំសម្រាប់ការចែករំលែកជាមួយពិភពលោក ។
បើមើលពីទិន្នន័យនៅបីត្រីមាសដើមឆ្នាំនេះ ការលក់ដូរនៃទីផ្សារចិនបានរក្សាកំណើន ទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមបានកើនឡើង៣,៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ គួរបញ្ជាក់ផងដែរថា ប្រសិទ្ធភាពនៃគោលនយោបាយស្តីពីការផ្លាស់ប្ដូរទំនិញប្រើប្រាស់ចាស់ៗទៅជាថ្មីគឺច្បាស់លាស់ណាស់ ក្នុងនោះ វិស័យរថយន្តនិងគ្រឿងសម្ភារៈអេឡិចត្រូនិកប្រើប្រាស់ក្នុងផ្ទះជាដើមគឺមានលក្ខណៈលេចធ្លោ ។ ប្រព័ន្ធសារព័ត៌មានបរទេសបានកត់សម្គាល់ឃើញថា បច្ចុប្បន្ននេះ “សេដ្ឋកិច្ចបែបសាកល្បង”បានក្លាយជាចំណុចលេចធ្លោមួយនៃអាជីវកម្មប្រើប្រាស់របស់ចិន ។
បើនិយាយចំពោះសហគ្រាសទុនបរទេស ចិនមិនត្រឹមតែជា“ទីផ្សារលក់ដូរដ៏ធំ”មួយប៉ុណ្ណោះទេ ហើយកាន់តែជាវេទិកាដ៏ធំនៃការច្នៃប្រឌិតថ្មីឈានមុខដែរ ។ ទន្ទឹមនឹងកម្លាំងផលិតកម្មគុណភាពថ្មីកកើតឡើងយ៉ាងឆាប់រហ័ស នៅបីត្រីមាសដើមឆ្នាំនេះ ល្បឿនកំណើននៃតម្លៃបន្ថែមនៃផលិតកម្មកម្មន្ដសាលបច្ចេកទេសខ្ពស់ដែលមានទ្រង់ទ្រាយធំនិងមធ្យមរបស់ចិនគឺខ្ពស់ជាងល្បឿនកំណើននៃឧស្សាហកម្មដែលមានទ្រង់ទ្រាយធំនិងមធ្យម៣,៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ ការផលិតនិងប្រើប្រាស់អគ្គិសនីដើរដោយថាមពលខ្យល់ អគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរនិងអគ្គិសនីដើរដោយថាមពលប្រព័ន្ធ PV ជាដើមក៏បានរក្សាកំណើនឆាប់បង្គួរដែរ ។ តាមរបាយការណ៍នៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៤បង្ហាញឱ្យដឹងថា ចំណាត់ថ្នាក់នៃសន្ទស្សន៍ច្នៃប្រឌិតថ្មីរបស់ចិនបានឡើងមួយលេខទៀត ដែលកាន់លំដាប់ថ្នាក់ទី១១ ។
បច្ចុប្បន្ននេះ ពិព័រណ៍ទំនិញនាំចេញនាំចូលរបស់ចិនកំពុងបើកធ្វើនៅក្រុង Guangzhou សន្ទស្សន៍ជាច្រើនបានបំបែកកំណត់ត្រាខ្ពស់ក្នុងប្រវត្តិសាស្ត្រ ។ ក្រៅពីនេះ នៅមានកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកានិងមហាសន្និបាតក្នុងវិស័យជាច្រើននឹងបើកធ្វើនៅប្រទេសចិនដែរ ដែលនឹងជំរុញថែមមួយកម្រិតនូវការបើកទូលាយចំពោះអន្តរជាតិប្រកបដោយកម្រិតខ្ពស់របស់ចិន ។ ទន្ទឹមនឹងការពន្លឿនការអនុវត្តវិធានការបើកទូលាយមួយចំនួនដែលរៀបចំចាត់ចែងដោយកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ សហគ្រាសទុនបរទេសនឹងទទួលកាលានុវត្តភាពថ្មីកាន់តែច្រើនសម្រាប់ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិននិងទទួលផលប្រយោជន៍នៅប្រទេសចិន ៕

អត្ថបទដែលជាប់ទាក់ទង