**អភិបាលរងខេត្តកណ្តាល ដឹកនាំអាជ្ញាធរក្រុងតាខ្មៅ ស្វែងរកបុរសម្នាក់ដែលបានជិះម៉ូតូធ្លាក់ទឹកស្ទឹង ត្រង់ចំណុចស្ទឹងព្រែកហូរ**អគ្គនាយកអង្គភាពសារព័ត៌មាន HOT News Asia ផ្ញើសារគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៤៧ ឈានចូល ៤៨ឆ្នាំ**រដ្ឋលេខាធិការក្រសួងសុខាភិបាល ចុះពិនិត្យការដ្ឋានសាងសង់គម្រោងមន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្រោមឥណទានកម្ចីសម្បទាន ពីប្រទេសកូរ៉េ**ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ អញ្ជើញរៀបចំពិធីសូត្រមន្តបុណ្យកឋិនទានសាមគ្គី ដង្ហែទៅកាន់វត្ត ចំនួន ៧ ក្នុងខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តព្រៃវែង**សម្តេចប្រធានរដ្ឋសភា អំពាវនាវក្នុងមហាសន្និបាតអាយប៉ា ឱ្យមានការអនុវត្តជាបន្ទាន់​ និងប្រកបដោយប្រសិទ្ធភាព នូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុចរបស់អាស៊ាននៅមីយ៉ាន់ម៉ា**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យទីតាំងសម្រាប់សាងសង់ស្ថានីយរ៉ាដាបន្ថែម ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តគម្រោងចំនួន២ របស់ អ.ដ.ក.**ឯកឧត្តម ទេព អស្នារិទ្ធ ផ្ញើសារគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៤៧ ឈានចូល ៤៨ឆ្នាំ**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភត្រ្តា ផ្ញើសារគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៤៧ ឈានចូល ៤៨ឆ្នាំ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្ញើសារគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៤៧ ឈានចូល ៤៨ឆ្នាំ**នាយកក្រុមហ៊ុនចិន ត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយក្រុមហ៊ុនទេសចរណ៍របស់កម្ពុជា**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅវិមាន៧មករា**យន្តហោះគ្មានមនុស្សបើកមកពីប្រទេសលីបង់ កំណត់គោលដៅលំនៅដ្ឋានរបស់លោក Netanyahu**ប្រធានសេដ្ឋវិទូរបស់ WTO ចាត់ទុកភាពតានតឹងភូមិសាស្ត្រនយោបាយថាជាហានិភ័យចម្បងចំពោះពាណិជ្ជកម្មអន្តរកម្ម**ការប្រើប្រាស់ថាមពលរបស់ប្រទេសចិនកើនឡើង ៨.៥ភាគរយនៅក្នុងខែកញ្ញា**ប្រធានាធិបតីចិន ជំរុញឱ្យកងទ័ពមីស៊ីលយុទ្ធសាស្ត្រ បង្កើនការរារាំង និងសមត្ថភាពប្រយុទ្ធ**ឯកឧត្តម មែ ស៊ីថន ផ្ញើសារគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៤៧ ឈានចូល ៤៨ឆ្នាំ**លោក ញ៉ាញ់ ជាបហ៊ង ផ្ញើសារគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៤៧ ឈានចូល ៤៨ឆ្នាំ**ឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ផ្ញើសារគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៤៧ ឈានចូល ៤៨ឆ្នាំ**ឯកឧត្ដម សរ សុពុត្រា ផ្ញើសារគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៤៧ ឈានចូល ៤៨ឆ្នាំ

សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ប្រទានសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៤៧ ឈានចូល ៤៨ឆ្នាំ

ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ទ្រង់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានសារលិខិតជូនពរសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៤៧ ឈានចូល ៤៨ឆ្នាំ ។

នៅក្នុងឱកាសដ៏នក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុរបស់ សម្តេចមហាបវរធិបតី នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ខាងមុននេះ ខ្ញុំមានហឫទ័យសោមនស្សរីករាយ សូម ប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូន សម្តេចមហាបវរធិបតី សូមទទួលបាននូវ មហាជោគជ័យថ្មីៗបន្តទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម បម្រើជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា ។

ខ្ញុំសូមសម្តែងនូវសេចក្ដីកោតសរសើរដ៏កក់ក្តៅជាទីបំផុត ចំពោះវីរភាពរបស់សម្តេចមហាបវរធិបតី ដែលបានលះបង់អស់ពីកម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាស្មារតី ប្រកបដោយ គតិបណ្ឌិតដ៏ឈ្លាសវៃ ប៉ិនប្រសប់ ពោរពេញដោយសក្តានុពល និងឆន្ទៈមនសិការ ដើម្បី បុព្វហេតុជូនជាតិ មាតុភូមិ និងប្រជារាស្ត្រ មានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិ មានភាពរីកចម្រើន ព្រមទាំងមានស្វាមីភក្តិចំពោះរាជបល្ល័ង្ក ការពារនិរន្តរភាពរាជានិយម នៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងឱកាសខួបចម្រើនជន្មាយុដ៏ប្រសើរថ្លៃថ្លានេះ ខ្ញុំសូមប្រសិទ្ធពរ សូមសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបតែនឹង ព្រះពុទ្ធពរទាំងបួនប្រកាគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

សូម សម្តេចមហាបវរធិបតី ទទួលនូវសេចក្ដីរាប់អានដ៏ខ្ពង់ខ្ពស់បំផុត អំពីខ្ញុំ ។

អត្ថបទដែលជាប់ទាក់ទង