អភិបាលរងខេត្តកណ្តាល ដឹកនាំអាជ្ញាធរក្រុងតាខ្មៅ ស្វែងរកបុរសម្នាក់ដែលបានជិះម៉ូតូធ្លាក់ទឹកស្ទឹង ត្រង់ចំណុចស្ទឹងព្រែកហូរ
ភ្នំពេញ៖ នៅព្រឹកថ្ងៃ១៩ ខែតុលា ឆ្នាំ២០២៤ លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានដឹកនាំអាជ្ញាធរក្រុងតាខ្មៅ ដោយមានការចូលរួមពីបងប្អូនខ្មែរឥស្លាម បានស្វែងរកបុរសម្នាក់ដែលបានជិះម៉ូតូធ្លាក់ទឹកស្ទឹង ត្រង់ចំណុចស្ទឹងព្រែកហូរ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
សូមបញ្ជាក់ថាកាលពីយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៩:៣០នាទី មានករណីបុរសម្នាក់ឈ្មោះ ហេង គឹមហាក់ ភេទប្រុស អាយុ ៣៩ឆ្នាំ បានជិះម៉ូតូធ្លាប់ទឹកស្ទឹង បាត់ខ្លួន រកតែឃើញម៉ូតូ ១គ្រឿង ក្នុងទឹកស្ទឹង ត្រង់ចំណុចស្ទឹងព្រែកហូរ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានឧបត្ថម្ភបងប្អូនខ្មែរឥស្លាម ដែលបានចុះស្វែងរកនូវថវិកា ១លានរៀល និងគ្រួសារសព ១លានរៀល ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕