**ខុទ្ទកាល័យនាយករដ្ឋមន្ត្រី៖ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន នឹងបិទបញ្ចប់ ដោយឈប់ទទួលការចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី៣១ តុលា ខាងមុខនេះតទៅ**លោក Lavrov អត្ថាធិប្បាយអំពីទស្សនវិស័យសម្រាប់ទំនាក់ទំនងអាមេរិក និងរុស្ស៊ីក្រោយការបោះឆ្នោត**ប្រទេសបារាំងគាំទ្រផែនការជ័យជំនះ របស់លោក Zelensky**សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល ត្រឡប់មកដល់កម្ពុជាវិញហើយ ប្រកបដោយសុវត្ថិភាព**គណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការរៀបចំ នៃមហាសន្និបាតអាយប៉ាលើកទី៤៥ ដែលរដ្ឋសភាឡាវធ្វើជាម្ចាស់ផ្ទះ**នៅល្ងាចនេះ! សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបិទការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី១ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម គង់ អ៊ុល**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ផ្ញើសារគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៤៧ ឈានចូល ៤៨ឆ្នាំ**គណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ចអាយប៉ាលើកទី៤៥ នៅឡាវ**ស្លាប់​៧​នាក់ និង​របួស​៣៣​នាក់ ក្នុងឧប្បត្តិហេតុក្រឡាប់រថយន្ត នៅខេត្ត Aksaray ភាគកណ្តាលនៃ Türkiye**កងជីវពលអ៊ីរ៉ាក់អះអាង ទទួលខុសត្រូវចំពោះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកចំនួន៤ លើគោលដៅរបស់អ៊ីស្រាអែល**រដ្ឋលេខាធិការក្រសួងការងារ ចូលរួមដង្ហែអង្គកឋិនទានសាមគ្គី ដើម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមា វត្តមណិរតនារាម (វត្តទួលទំពូង) ក្នុងខណ្ឌចំការមន**អភិបាលខេត្តព្រះសីហនុ ដង្ហែអង្គកឋិនទានសាមគ្គី ដើម្បីវេរប្រគេនព្រះសង្ឃក្រាលគ្រងជាកិច្ចបង្ហើយបុណ្យនៅវត្តគិរីជលសារកោះរ៉ុង**អភិបាកខេត្តស្ទឹងត្រែង នាំយកអំណោយកាកបាទក្រហមកម្ពុជា ចែកជូនដល់ពលរដ្ឋក្រីក្រ៨០គ្រួសារ នៅក្រុងស្ទឹងត្រែង**ឯកឧត្តម ស សេរីវិចិត្រ ផ្ញើសារគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៤៧ ឈានចូល ៤៨ឆ្នាំ**ឯកឧត្តម គួច ចំរើន ថ្លែងអំណរគុណដល់អ្នកស្ម័គ្រចិត្ត បានជួយសម្អាតអនាម័យបរិស្ថាន ក្នុងព្រឹត្តិការណ៍ពិធីប្រណាំងទូក នៅខេត្តកណ្ដាល ឆ្នាំ២០២៤**ឯកឧត្តម កើត ឆែ ផ្ញើសារគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៤៧ ឈានចូល ៤៨ឆ្នាំ**រដ្ឋបាលខេត្តតាកែវ រៀបចំពិធីប្រលែងបង្កងចំនួន ២០០០ក្បាល ចូលក្នុងបឹងតាកែវ ក្រុងដូនកែវ**អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖ ២សប្តាហ៍មកនេះ មន្ត្រីផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជាង ១ម៉ឺនសន្លឹក ទៀតជូនពលរដ្ឋដោយឥតគិតថ្លៃ**លោកជំទាវ ជូ ប៊ុនអេង កោតសរសើរដល់អាជ្ញាធរ និងអង្គការដៃគូទាំងអស់ ដែលរួមសាមគ្គីគ្នា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យច្រាំងទន្លេស្រុតបាក់ ក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

ភ្នំពេញ៖ នៅរសៀលថ្ងៃសៅរ៍ ២រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម រួមជាមួយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យទីតាំងច្រាំងទន្លេមេគង្គស្រុតបាក់ ក្នុងភូមិមាន់ដប់លើ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

សូមជម្រាបថា ហេតុការណ៍ច្រាំងទន្លេមេគង្គស្រុតបាក់នៅក្នុងភូមិសាស្ត្រខាងលើបានកើតឡើងកាលពីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ត្រង់ចំណុចក្រោយវត្តសុទស្សនារាម ហៅវត្តមាន់ដប់ ហើយទំហំនៃការស្រុតបាក់មានបណ្តោយប្រវែង ៥០ម៉ែត្រ និងបាក់ចូលប្រមាណ ១០ទៅ១៥ម៉ែត្រ។

បើតាមរបាយការណ៍បច្ចេកទេសបានឱ្យដឹងថា មូលហេតុច្រាំងទន្លេមេគង្គស្រុតបាក់នៅទីតាំងនេះគឺបណ្តាលមកពីទឹកទន្លេមេគង្គស្រកចុះលឿនបើធៀបនឹងឆ្នាំកន្លងមក ស្របពេលមានភ្លៀងធ្លាក់ច្រើន ហើយចរន្តទឹកមានការប្រែប្រួលដោយសារការដុះរីកនៃកោះក្នុងទន្លេ និងជាវិធានការចំពោះមុខតម្រូវឱ្យមានការត្រៀមលក្ខណៈដើម្បីជួសជុលបន្ទាន់។

សូមបញ្ជាក់ថា បាតុភូតនៃការប្រែប្រួលចរន្តទឹកបណ្តាលមកពីការដុះរីកនៃកោះនានាក្នុងទន្លេ និងជម្រាបទឹកពីក្រោមដីបានបណ្តាលឱ្យមានការស្រុតបាក់ច្រាំងទន្លេជាបន្តបន្ទាប់។ ក្រសួងធនធានទឹក និងឧតុនិយម ក្នុងនាមក្រសួងបច្ចេកទេស បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអនុវត្ដការងារទៅតាមផែនការ ក្នុងគោលបំណងដើម្បីការពារច្រាំងទន្លេ រក្សាស្ថិរភាពច្រាំង និងកាត់បន្ថយការហូរច្រោះ និងស្រុតបាក់ច្រាំងទន្លេឱ្យបានជាអតិបរមា ៕

អត្ថបទដែលជាប់ទាក់ទង