**អាជ្ញាធរ កំពុងបន្តកិច្ចការដំឡើងប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក លើកំណាត់ផ្លូវជាតិលេខ៤ និងតាមបណ្តោយផ្លូវរថភ្លើង ដើម្បីបញ្ជៀសការជន់លិច នៅភ្នំពេញ**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ ការបរិច្ចាគឈាម អាចជួយបង្កើតទម្លាប់គំរូ និងវប្បធម៌ល្អ សម្រាប់ថ្នាក់នាំ និងមន្ត្រីរាជការ ពិសេសសិស្សមន្ត្រី និងកម្មសិក្សាការី ជំនាន់ក្រោយ**លោកស្រី គឹម សុគន្ធ បដិសេធចំពោះគណនីហ្វេសប៊ុក Somoun Vibol ដែលយករូបលោកស្រីទៅបង្ហោះបង្ខូចកេរ្តិ៍ឈ្មោះ**អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យប្រឡាយអូរអាគុជ រហូតដល់ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ និងជំរុញធ្វើយ៉ាងណារំដោះទឹកកុំឱ្យលិចដោយទឹកភ្លៀងនារដូវវស្សា**តុលាការថៃ ចេញដីកាចាប់ជនសង្ស័យជាឃាតកបាញ់សម្លាប់អតីតតំណាងរាស្រ្តគណបក្សប្រឆាំងកម្ពុជា**ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ជំរុញសមាជិកណាតូ ឱ្យបង្កើនការចំណាយលើវិស័យការពារជាតិដល់ ៥ភាគរយនៃផលិតផលក្នុងស្រុកសរុប**លោក Trump៖ ការគ្រប់គ្រងដោយអសមត្ថភាព របស់លោក Biden លើភាពតានតឹងរវាងរុស្ស៊ី អ៊ុយក្រែន និងណាតូ បាននាំឱ្យមានជម្លោះ រវាងទីក្រុងមូស្គូ និងទីក្រុងគៀវ**រដ្ឋបាលលោក Biden កំពុងចរចា ដើម្បីផ្លាស់ប្តូរជនជាតិអាមេរិក ដែលកំពុងជាប់ឃុំ នៅអាហ្វហ្គានីស្ថាន**ប្រទេសកាណាដា នឹងមិនក្លាយជាផ្នែកមួយ របស់អាមេរិកឡើយ**លោក Jean-Marie Le Pen ស្ថាបនិកនៃគណបក្សរណសិរ្សជាតិ ស្តាំនិយមជ្រុល ទទួលមរណភាព ក្នុងជន្មាយុ ៩៦ឆ្នាំ**ក្រុមដាក់សម្ពាធកំពុងជំរុញឱ្យតុលាការបរទេស ចាត់វិធានការប្រឆាំងអ៉ីស្រាអែល ជុំវិញបទឧក្រិដ្ឋកម្មសង្រ្គាម**អភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យត្រៀមរៀបចំសន្និបាតស្មៀនទូទាំងប្រទេស**សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានប្រកាសបដិសេធក្នុងពាក្យបណ្ដឹងដែលត្រូវបានផ្សព្វផ្សាយនៅលើគណនីបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន បុគ្គលឈ្មោះ ហេង សិទ្ធី**អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ប្រកាសបដិសេធចំពោះការចោទប្រកាន់របស់បុគ្គលឈ្មោះ ហេង សិទ្ធី មកលើថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ**ដំណឹងរីករាយឆ្នាំថ្មី៖ វីដេអូពីម៉ាស៊ីនថតស្វ័យប្រវត្តិថតបានដំរីអាស៊ីមួយហ្វូងនៅតំបន់ជួរភ្នំក្រវាញកណ្តាល ក្នុងនោះមានកូនដំរីផង**ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត ណែនាំឲ្យប្រធានពន្ធនាគារខេត្ដស្វាយរៀង យកចិត្តទុកដាក់កែលម្អររាល់ចំណុចខ្វះខាត ដែលកើតមាននៅក្នុងអង្គភាព**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥**លោក ត្រាំ ប្រកាសថា លោកនឹងមិនច្រានចោលលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធាដើម្បីដណ្តើមការគ្រប់គ្រងព្រែកជីកប៉ាណាម៉ា និងតំបន់ហ្គ្រីនលែនឡើយ**ឯកឧត្តម អ៊ុច សុខុន ដឹកនាំកិច្ចប្រជុំប្រចាំខែស្តីពីការពង្រឹងថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ នៅក្នុងទីស្តីការក្រសួងមហាផ្ទៃ**អភិបាលខេត្តកំពង់ធំ នាំយកអំណោយរាជរដ្ឋាភិបាល ចែកជូនពលរដ្ឋមានជីវភាពខ្វះខាត និងរងគ្រោះដោយធម្មជាតិ នៅស្រុកប្រាសាទសំបូរ

ប្រធានរដ្ឋសភាម៉ាឡេស៊ី កោតសរសើរការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

 


ភ្នំពេញ៖ ឆ្លៀតក្នុងឱកាសចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA)លើកទី៤៥ នៅប្រទេសឡាវ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម តាន់ស្រ៊ី ដាតូ ហ្សូហារី អាប់ឌុល (Tan Sri Dato (Dr.) Johari Abdul)ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤។

ឯកឧត្តម ហ្សូហារី អាប់ឌុល បានសម្តែងការអបអរសារទរនិងកោតសរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា នៅក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនីតិកាលទី៧នៃរដ្ឋសភា។ ឯកឧត្តម ក៏បានអបអរសាទរសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលបានជាប់ឆ្នោតជាប្រធានរដ្ឋសភានីតិកាលទី៧នេះ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានអបអរសាទរជូនរដ្ឋសភាម៉ាឡេស៊ី ដែលបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអាយប៉ាលើកទី៤៦ នៅឆ្នាំ២០២៥ ខាងមុខ។ សម្តេចបានគូសបញ្ជាក់ថា សភាកម្ពុជាគំាទ្រនិងទៅចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦នៅម៉ាឡេស៊ី។ សម្តេចប្រធានរដ្ឋសភាមានជំនឿមុតមាំ ថា ក្រោមការដឹកនាំរបស់ ឯកឧត្តម ហ្សូហារី អាប់ឌុល រដ្ឋសភាម៉ាឡេស៊ី នឹងងទទួលបានជោគជ័យនៅក្នុងការរៀបចំមហាសន្និបាត ដែលជាវេទិកាសភាដ៏សំខាន់នៅក្នុងតំបន់។

ឯកឧត្តមប្រធានរដ្ឋសភាម៉ាឡេស៊ី បានលើកឡើងថា កម្ពុជាជាប្រទេសមួយដែលមានសក្តានុពលយ៉ាងខ្លំាងក្នុងវិស័យកសិកម្ម។ ប្រទេសម៉ាឡេស៊ី មានបំណងជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើបញ្ហាសុន្តិសុខស្បៀង ការប្រែប្រួលអាកាសធាតុ និងថាមពលករកើតឡើងវិញ។ ប្រធានរដ្ឋសភាម៉ាឡេស៊ី ក៏បានស្នើសុំឱ្យសមាជិកសភាវ័យក្មេងរបស់ម៉ាឡេស៊ី មកសិក្សារៀនសូត្រពីដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជា ព្រោះថា កាលពីការបោះឆ្នោតនៅកម្ពុជាកាលពីឆ្នាំ២០២៣ កន្លងទៅ ឯកឧត្តមបានមកចូលរួមសង្កេតការណ៍ ហើយពិនិត្យឃើញថា មានដំណើរការល្អ ដោយរលូន សន្តិវិធី យុត្តិធម៌ និងមិនមានអំពើហិង្សានោះឡើយ។

សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណដល់ឯកឧត្តមប្រធានរដ្ឋសភា ដែលបានវាយតម្លៃខ្ពស់ចំពោះស្ថានការណ៍ពិតនៅកម្ពុជា។ សម្តេចបានថ្លែងអំណរគុណដល់ប្រទេសម៉ាឡេស៊ី ដែលបានចួលរួមចំណែកក្នុងការរក្សាសន្តិភាព ស្តារ និងអភិវឌ្ឍនៅកម្ពុជារហូតមក។ ប្រទេសម៉ាឡេស៊ីបានបញ្ជូនកងរក្សាសន្តិភាពទៅកម្ពុជានៅឆ្នាំ១៩៩១ ហើយអ្នកវិនិយោគទុនម៉ាឡេស៊ី បានមកវិនិយោគនៅកម្ពុជាមុនគេ គឺចាប់ពីឆ្នាំ១៩៩៣ មក។ រហូតដល់ពេលនេះ មានក្រុមហ៊ុនម៉ាឡេស៊ីជាច្រើន បាននិងកំពុងវិនិយោគនៅកម្ពុជាលើវិស័យជាច្រើន រួមមានវិស័យអគ្គិសនី និងធនាគារជាដើម។

សម្តេចរដ្ឋសភាធិបតី បានស្នើដល់ឯកឧត្តមប្រធានសភាម៉ឡេស៊ី បន្តកៀរគរអ្នកវិនិយោគទុនទៅកម្ពុជាបន្ថែមទៀត ជាពិសេស ដាក់ទុនវិនិយោគលើឧស្សាហកម្មកែច្នៃអាហារ “ហាឡាល់ (Halal Food) សម្រាប់នាំចេញ។ សម្តេចបានគូសបញ្ជាក់ថា កម្ពុជានិងម៉ាឡេស៊ី ជាសមាជិក នៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលនេះបានផ្តល់នូវកាលានុវត្តភាពដ៏សំខាន់ក្នុងការពង្រឹកទីផ្សារឱ្យកាន់តែទូលំទូលាយ។ ថ្មីៗនេះប្រទេសទាំងពីរក៏បានព្រមព្រៀងបង្កើតឱ្យមាន “គណៈកម្មការរួមស្តីពីការធ្វើពាណិជ្ជកម្ម និងវិនិយោគ” ថែមទៀតផង។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងឯកឧត្តម ហ្សូហារី អាប់ឌុល បានប្តេជ្ញាបន្តពង្រឹងពង្រីកទំនាក់ទំនងប្រទេសទំាងពីរ ជាពិសេសទំនាក់ទំនងសភាប្រទេសទំាងពីរឱ្យកាន់តែរឹងមាំនិងគ្រប់ជ្រុងជ្រោយឡើង ដូចជាការគំាទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរសភាតំបន់ និងពិភពលោកជាដើម ៕

អត្ថបទដែលជាប់ទាក់ទង