**ឯកឧត្តម នួន ផារ័ត្ន ផ្ញើសារគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៤៧ ឈានចូល ៤៨ឆ្នាំ**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល អញ្ជើញចូលរួមក្នុងពិធីបិទការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី១ ឆ្នាំ២០២៤**សម្ដេចធិបតី កោតសរសើរចំពោះគណៈកម្មការរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ**សម្តេចធិបតី៖ ខ្ញុំមានបំណងចង់បង្កើតក្លឹបមួយ បង្ហាត់គុនយុទ្ធគុនចម្រុះខ្មែរបុរាណ**សម្តេចធិបតី សង្ឃឹមថា នៅឆ្នាំក្រោយ នឹងមានការចូលរួមប្រកួតក្បាច់គុណនៅកម្ពុជា កាន់តែច្រើនជាងឆ្នាំនេះ**សម្ដេចធិបតី៖ ថ្ងៃនេះក្បាច់គុនល្បុក្កតោរបស់ខ្មែរកំពុងមានវត្តមាននៅទីក្រុងហឺណាន ប្រទេសចិន ដែលកំពុងបង្ហាញពីគុនខ្មែរនៅលើឆាកអន្តរជាតិ**សម្តេចធិបតី៖ ខ្ញុំចង់ស្រក់ទឹកភ្នែក នៅពេលដែលឃើញការសម្តែងក្បាច់គុនបុរាណខ្មែរ**រដ្ឋលេខាធិការក្រសួងធនធានទឹក ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ភ្នំក្រវាញ ភ្នំឱរ៉ាល់ និងតំបន់ជ្រោះពេជ្រនិល ដើម្បីរៀបចំយុទ្ធសាស្ត្រធ្វើការស្តុកទឹកជាប្រព័ន្ធដំណាក់បន្តឱ្យបានច្រើន**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលស្តីពី “បច្ចេកទេសក្នុងការប្រើប្រាស់បណ្តាញសង្គម”**ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ណែនាំដល់មន្រ្តីគណបក្សគ្រប់ជាន់ថ្នាក់បន្តធ្វើអំពើល្អ និងបម្រើពលរដ្ឋប្រកបដោយការទទួលខុសត្រូវនិងវិជ្ជាជីវៈ**ជនសង្ស័យធ្វេីសកម្មភាពកាច់កម៉ូតូបានសម្រេច​ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានភ្លាមៗ**មុខសញ្ញាឆក់កាបូបអ្នកដំណើរ នៅខណ្ឌចំការមន ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបង្ក្រាបបានភ្លាមៗពីរនាក់**គណៈប្រតិភូសភាកម្ពុជា ជោគជ័យការពារសេចក្តីព្រាងសេចក្តីសម្រេចចំនួនពីរ​ដែលខ្លួនជាសហគាំទ្រ ទទួលបានការអនុម័តគាំទ្រពីកិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ចអាយប៉ា**ខុទ្ទកាល័យនាយករដ្ឋមន្ត្រី៖ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន នឹងបិទបញ្ចប់ ដោយឈប់ទទួលការចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី៣១ តុលា ខាងមុខនេះតទៅ**លោក Lavrov អត្ថាធិប្បាយអំពីទស្សនវិស័យសម្រាប់ទំនាក់ទំនងអាមេរិក និងរុស្ស៊ីក្រោយការបោះឆ្នោត**ប្រទេសបារាំងគាំទ្រផែនការជ័យជំនះ របស់លោក Zelensky**សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល ត្រឡប់មកដល់កម្ពុជាវិញហើយ ប្រកបដោយសុវត្ថិភាព**គណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការរៀបចំ នៃមហាសន្និបាតអាយប៉ាលើកទី៤៥ ដែលរដ្ឋសភាឡាវធ្វើជាម្ចាស់ផ្ទះ**នៅល្ងាចនេះ! សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបិទការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី១ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម គង់ អ៊ុល

លោកជំទាវ ជូ ប៊ុនអេង កោតសរសើរដល់អាជ្ញាធរ និងអង្គការដៃគូទាំងអស់ ដែលរួមសាមគ្គីគ្នា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា

ភ្នំពេញ៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរយុទ្ធនាការ ដើរដើម្បីបញ្ឈប់អំពើជួញដូរមនុស្ស លើកទី៣ ឆ្នាំ២០២៤ បានរៀបចំឡើងនៅសួនច្បារខាងជើងព្រះអង្គចេកព្រះអង្គចម ខេត្តសៀមរាប នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤។

ព្រឹត្តិការណ៍នេះ រៀបចំដោយអង្គការអេ២១ប្រចាំកម្ពុជា ដោយសហការជាមួយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និង រដ្ឋបាលខេត្តសៀមរាប និង ការមានចូលរួម ពីឯកឧត្តម លោកជំទាវ តំណាងអន្តរជាតិ និង លោក Nick និង Christine Caine ស្ថាបនិកអង្គការអេ២១ ព្រមទាំងថ្នាក់ ដឹកនាំមន្ទីរ មន្ត្រីរាជការ អាជ្ញាធរក្រុង ស្រុក ឃុំ/សង្កាត់ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត លោកគ្រូអ្នកគ្រូ យុវជនកាក បាទក្រហមកម្ពុជា យុវជនកាយរិទ្ធកម្ពុជា នារីការិទ្ធកម្ពុជា សិស្សានុសិស្ស និង វិស័យឯកជន ចំនួនប្រមាណជា១ពាន់នាក់។

កញ្ញា Kristen Scharf នាយិកាអង្គការអេ២១ប្រចាំប្រទេសកម្ពុជា បានគូសបញ្ជាក់អំពីវិបត្តិអំពើជួញដូរមនុស្សនៅទូទាំងពិភពលោក បានជះឥទ្ធិពលលើគ្រប់ប្រជាជាតិ និងទីតាំងភូមិសាស្ត្រទាំងអស់ ហើយសារសំខាន់ ជាសកលនៃព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំធ្វើឡើងនៅខេត្ត ក្រុងចំនួន ៤០០ នៃ ៤២ប្រទេសនៅលើពិភពលោក ។ កញ្ញានាយិកាប្រចាំប្រទេសកម្ពុជា បានធ្វើការកត់សម្គាល់ថា «ថ្ងៃនេះមិនត្រឹមតែជាព្រឹត្តិការណ៍មួយប៉ុណ្ណោះឡើយ ពោលគឺ វាជាសេចក្តីប្រកាសមួយ ហើយក៏ជាសេចក្តីថ្លែងការណ៍ដ៏ច្បាស់ទៅកាន់ប្រជាជាតិរបស់យើង និងពិភពលោកថា ប្រទេសកម្ពុជា បន្តរួបរួមគ្នាប្រឆាំងនឹងអំពើជួញដូរមនុស្ស»។

កញ្ញា ក៏បានលើកទឹកចិត្តអ្នកចូលរួមឱ្យបន្តស្វែងរក មតិគាំទ្រនៅក្នុងសហគមន៍របស់ពួកគេ គាំទ្រជនរួចជីវិតពីគ្រោះថ្នាក់ និងបន្តទទួលបានព័ត៌មានដើម្បី ការពារសុវត្ថិភាពខ្លួនឯងពីអំពើជួញដូរមនុស្ស និងអំពើកេងប្រវ័ញ្ច។

បន្ទាប់ពីកិច្ចស្វាគមន៍របស់លោកស្រី ម៉ននី រងី្ស អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរួចមក, លោកជំទាវ ជូ ប៊ុនអេង បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាបានចូលរួម ក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាមួយនឹងព្រឹត្តិការណ៍នៅខេត្តសៀមរាបនេះ គឺជាព្រឹត្តិការណ៍ធំបំផុតនៅទូទាំងពិភពលោក ដោយបានទាក់ទាញអ្នកចូលរួមជាង ១ពាន់នាក់ មានមន្ត្រីរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល មន្ត្រីអនុវត្តន៍ច្បាប់ អ្នកមានឥទ្ធិពលនៅលើបណ្តាញទំនាក់ទំនងសង្គម យុវជន និងសមាជិកសហគមន៍។

លោកជំទាវ បានបញ្ជាក់ថា ជាការកត់សម្គាល់ចំពោះការរៀបចំព្រឹត្តិការណ៍ ដើរដើម្បីបញ្ឈប់អំពើជួញដូរមនុស្ស នៅខេត្តសៀមរាបនៅក្នុងរយៈពេលបីឆ្នាំជាប់គ្នានេះ បានប្រមូលផ្តុំសហគមន៍ចម្រុះគ្នា ក្នុងការបង្ហាញអំពីក្តីសង្ឃឹម និងភាពធន់ ដែលជម្រុញនូវជំហរឯកភាពមួយប្រឆាំងនឹងបញ្ហាសកលដ៏បន្ទាន់នេះ។ ដើម្បីបុព្វហេតុនេះ ព្រឹត្តិការណ៍ដើរដើម្បីបញ្ឈប់អំពើជួញដូរមនុស្សនៅកម្ពុជា មិនត្រឹមតែបានលើកកម្ពស់ការយល់ដឹងប៉ុណ្ណោះឡើយ ប៉ុន្តែថែមទាំងបានជម្រុញឱ្យមានវិធានការនានាសំដៅសម្រេចបានពេលអនាគតមួយ ដែលគ្មានអំពើកេងប្រវ័ញ្ច ដោយមនុស្សមួយក្រុមបានកំពុងតែព្យាយាមបំផ្លាញពិភពលោកដ៏ស្រស់ស្អាតនេះ។

លោកជំទាវ បន្ដថា ក្នុងថ្ងៃនេះយើងឃើញជាក់ពិភពលោក មានភាពស្រស់ស្អាត ដែលគួរឱ្យរស់នៅ តែក៏ត្រូវបានមនុស្សមួយក្រុមបានកំពុងព្យាយាមបំផ្លាញមនុស្សទៅតាមគ្រប់ ទម្រងនៃបទល្មើស ជាសំខាន់ គឺអំពើជួញដូរមនុស្ស ដែលគេមិនបានលើកលែងលើមនុស្សគ្រប់វ័យ គ្រប់សញ្ជាតិ ព័រណ៌ សម្បុល គ្រប់ឋានះ តួនាទីដែលមាននៅក្នុងពិភពលោក។ ដើមី្បភាពសុខសាន្តរបស់ប្រជាជាតិនៅលើពិភពលោក និយាយ ដោយឡែកនៅព្រះរាជាណាចក្រកម្ពុជា យើងត្រូវរួមដៃគ្នា ដើមី្បប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សទាំងអស់គ្នា។

លោកជំទាវ ក៏បានធ្វើការកោតសរសើរ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង អង្គការដៃគូ និងអង្គការមិនមែនរាជរដ្ឋាភិបាលទាំងអស់ដែលបានរួមសាមគ្គីគ្នា ជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា និងបានថ្លែងអំណរគុណដៃគូរប្រទេសជាមិត្តទាំងអស់ ដែលធ្វើជាសាកី្ស ថា កម្ពុជាមិនថយក្រោយឡើយ ចំពោះការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ដោយយើងធ្វើដំណើរទៅមុខ ដើមី្បជោគជ័យជាចុងក្រោយ ក្នុងការការពារមនុស្ស ការពារអ្នករស់រាន មានជីវិតជំនាន់ក្រោយឱ្យរួចផុតពីគ្រោះថ្នាក់ដោយអំពើជួញដូរមនុស្សនេះ ៕

អត្ថបទដែលជាប់ទាក់ទង