**ឯកឧត្តម នួន ផារ័ត្ន ផ្ញើសារគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៤៧ ឈានចូល ៤៨ឆ្នាំ**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល អញ្ជើញចូលរួមក្នុងពិធីបិទការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី១ ឆ្នាំ២០២៤**សម្ដេចធិបតី កោតសរសើរចំពោះគណៈកម្មការរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ**សម្តេចធិបតី៖ ខ្ញុំមានបំណងចង់បង្កើតក្លឹបមួយ បង្ហាត់គុនយុទ្ធគុនចម្រុះខ្មែរបុរាណ**សម្តេចធិបតី សង្ឃឹមថា នៅឆ្នាំក្រោយ នឹងមានការចូលរួមប្រកួតក្បាច់គុណនៅកម្ពុជា កាន់តែច្រើនជាងឆ្នាំនេះ**សម្ដេចធិបតី៖ ថ្ងៃនេះក្បាច់គុនល្បុក្កតោរបស់ខ្មែរកំពុងមានវត្តមាននៅទីក្រុងហឺណាន ប្រទេសចិន ដែលកំពុងបង្ហាញពីគុនខ្មែរនៅលើឆាកអន្តរជាតិ**សម្តេចធិបតី៖ ខ្ញុំចង់ស្រក់ទឹកភ្នែក នៅពេលដែលឃើញការសម្តែងក្បាច់គុនបុរាណខ្មែរ**រដ្ឋលេខាធិការក្រសួងធនធានទឹក ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ភ្នំក្រវាញ ភ្នំឱរ៉ាល់ និងតំបន់ជ្រោះពេជ្រនិល ដើម្បីរៀបចំយុទ្ធសាស្ត្រធ្វើការស្តុកទឹកជាប្រព័ន្ធដំណាក់បន្តឱ្យបានច្រើន**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលស្តីពី “បច្ចេកទេសក្នុងការប្រើប្រាស់បណ្តាញសង្គម”**ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ណែនាំដល់មន្រ្តីគណបក្សគ្រប់ជាន់ថ្នាក់បន្តធ្វើអំពើល្អ និងបម្រើពលរដ្ឋប្រកបដោយការទទួលខុសត្រូវនិងវិជ្ជាជីវៈ**ជនសង្ស័យធ្វេីសកម្មភាពកាច់កម៉ូតូបានសម្រេច​ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានភ្លាមៗ**មុខសញ្ញាឆក់កាបូបអ្នកដំណើរ នៅខណ្ឌចំការមន ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបង្ក្រាបបានភ្លាមៗពីរនាក់**គណៈប្រតិភូសភាកម្ពុជា ជោគជ័យការពារសេចក្តីព្រាងសេចក្តីសម្រេចចំនួនពីរ​ដែលខ្លួនជាសហគាំទ្រ ទទួលបានការអនុម័តគាំទ្រពីកិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ចអាយប៉ា**ខុទ្ទកាល័យនាយករដ្ឋមន្ត្រី៖ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន នឹងបិទបញ្ចប់ ដោយឈប់ទទួលការចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី៣១ តុលា ខាងមុខនេះតទៅ**លោក Lavrov អត្ថាធិប្បាយអំពីទស្សនវិស័យសម្រាប់ទំនាក់ទំនងអាមេរិក និងរុស្ស៊ីក្រោយការបោះឆ្នោត**ប្រទេសបារាំងគាំទ្រផែនការជ័យជំនះ របស់លោក Zelensky**សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល ត្រឡប់មកដល់កម្ពុជាវិញហើយ ប្រកបដោយសុវត្ថិភាព**គណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការរៀបចំ នៃមហាសន្និបាតអាយប៉ាលើកទី៤៥ ដែលរដ្ឋសភាឡាវធ្វើជាម្ចាស់ផ្ទះ**នៅល្ងាចនេះ! សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបិទការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី១ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម គង់ អ៊ុល

អភិបាកខេត្តស្ទឹងត្រែង នាំយកអំណោយកាកបាទក្រហមកម្ពុជា ចែកជូនដល់ពលរដ្ឋក្រីក្រ៨០គ្រួសារ នៅក្រុងស្ទឹងត្រែង

ភ្នំពេញ៖ ប្រជាពលរដ្ឋក្រីក្រ ប្រមាណជា៨០គ្រួសារមកពីសង្កាត់ ស្រះឫស្សី និងសង្កាត់ ស្ទឹងត្រែង ក្រុងស្ទឹងត្រែង បានទទួលអំណោយកាកបាទក្រហមកម្ពុជា សាខាខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៤។

សូមបញ្ជាក់ថា សម្ភារៈទទួលបានរួមមាន៖ ឃីត ១កញ្ចប់ (ភួយ មុង សារុង ក្រមា), មី១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ និងថវិកា ២ម៉ឺនរៀល។

ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង រួមជាមួយនាយកប្រតិបត្តិ និងក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសមាជិក សមាជិកា អនុសាខាកាកបាទក្រហមកម្ពុជាក្រុងស្ទឹងត្រែង បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្ត មកចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រី ចាស់ជរា ស្រ្តីមេម៉ាយ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា នេះជាសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាសាខាខេត្ត ធ្វើឡើងតបតាមសេចក្តីរាយការណ៍របស់អាជ្ញាធរឃុំ ភូមិ អំពីស្ថានភាពរស់នៅប្រចំាថ្ងៃរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលក្នុងបន្ទុកគ្រួសារមានចាស់ជរា ជនមានពិការភាព ស្រ្តីមេម៉ាយកូនច្រើន បាននឹងកំពុងជួបការលំបាកខ្លំាងក្នុងជីវភាពរស់នៅប្រចំាថ្ងៃ។

នៅក្នុងឱកាសចែកស្បៀងសង្រ្គោះបឋមនេះ ឯកឧត្តមអភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល ឯកឧត្តម តែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ ជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋយើង ដោយមិនប្រកាន់រើសអើង វណ្ណៈជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ អ្វីទាំងអស់។

អំណោយយកមកចែកជូននៅពេលនេះជាអំណោយទទួលបានពីសប្បុរសជននានា មន្ទីរអង្គភាពជុំវិញខេត្ត ដែលបានចូលរួមឧបត្ថម្ភមកដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីប្រើប្រាស់ទៅតាមភាពជាក់ស្តែងសម្រាប់ជួយគ្រួសារ ដែលងាយរងគ្រោះ និងមានភាពខ្វះខាតខ្លាំងក្នុងជីវភាពប្រចាំថ្ងៃ។ ហើយស្បៀងទាំងនេះអាចជួយទុកលំបាក់បានម្តងម្កាលសំរាប់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះជាដើម ៕

អត្ថបទដែលជាប់ទាក់ទង