សម្តេចធិបតី៖ ខ្ញុំចង់ស្រក់ទឹកភ្នែក នៅពេលដែលឃើញការសម្តែងក្បាច់គុនបុរាណខ្មែរ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតថ្លែង នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សម្ដេចមានក្ដីរំភើបស្ទើស្រក់ទឹកភ្នែកក្រោយបានឃើញក្រុមកីឡាករ-កីឡាការិនីបានខិតខំរួមគ្នាបង្កើតគំនិតច្នៃប្រឌិតក្នុងការសម្តែងក្បាច់គុនបុរាណខ្មែរចម្រុះដ៏មានភាពទាក់ទាញ ហើយបានប្រកាន់ភ្ជាប់នូវវប្បធម៌ ប្រពៃណីជាតិខ្មែរជាចំបង។
ការថ្លែងបែបនេះ របស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញបិទការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី១ ឆ្នាំ២០២៤ ដែលបានធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក នារាត្រីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី ក៏បានថ្លែងនូវការកោតសរសើរដល់ក្រុមកីឡាករ កីឡាការិនីដែលបានប្រកាន់ភ្ជាប់នូវក្រមសីលធម៌ ប្រកួតគ្នាដោយមានការយោគយល់ល្អ ក្នុងការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្តេចបវរធិបតី» លើកទី១ ឆ្នាំ២០២៤នេះ ៕