**កម្ពុជា-ជប៉ុន អះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ**ព្យុះសង្ឃរាវាយប្រហារប្រទេសគុយបា ចំពេលមានការដាច់ភ្លើងដ៏ធំមួយ**អ៊ីស្រាអែល​ ​ទាមទារ​ទៅ​អាមេរិក​ឱ្យ​បញ្ចប់​សង្គ្រាម​នៅ​លីបង់**អ៊ីស្រាអែល​ ​ទាមទារ​ទៅ​អាមេរិក​ឱ្យ​បញ្ចប់​សង្គ្រាម​នៅ​លីបង់**ប្រធានាធិបតីឥណ្ឌូណេស៊ីថ្មី លោក ប្រាបូវ៉ូ ស៊ូបៀនតូ នឹងប្រើមន្ត្រីច្រើនជាងគេបំផុតចាប់តាំងពីឆ្នាំ១៩៦៦**នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ ដាក់គោលដៅក្តោបតំណែងជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី៤ នៅអាស៊ីអាគ្នេយ៍ឆ្នាំក្រោយ**សភាជាតិវៀតណាម បោះឆ្នោតតែងតាំងលោក Luong Cuong ជាប្រធានាធិបតី**រដ្ឋមន្រ្តីការពារជាតិអាមេរិក បំពេញទស្សនកិច្ចទៅកាន់អ៊ុយក្រែន ដើម្បីបង្ហាញ ការបន្តគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់ទីក្រុងកៀវ**រុស្ស៉ី គ្រោងបញ្ចុះបញ្ចូលក្រុមប្រទេស BRICS ឱ្យឈប់ប្រើលុយដុល្លារ សម្រាប់ការទូទាត់ជាសកល**ក្រុមអ្នកស៊ើបអង្កេតបារាំង សហការគ្នាជាមួយបែលហ្ស៊ិក ក្នុងកិច្ចខិតខំប្រឹងប្រែងស៊ើបអង្កេតលើកម្មវិធី Telegram ក្នុងតំបន់អឺរ៉ុប**ម៉ាឡេស៊ី ពន្យល់ពីមូលហេតុដែលនាំឲ្យវិនិយោគិនបរទេសសម្រុកមកបង្កើតមជ្ឈមណ្ឌលទិន្នន័យនៅក្នុងប្រទេស**ក្រសួងផែនការ រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីស្ថិតិប្រជាសាស្ត្រ ជូនដល់មន្ត្រីរាជការនៃមន្ទីរផែនការរាជធានី-ខេត្ត**អ៉ីរ៉ង់បានផ្ញើលិខិតមួយជូនអង្គការឃ្លាំមើលនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ (UN) អំពីការគំរាមកំហែងមកលើទីតាំងនុយក្លេអ៊ែររបស់ខ្លួន ពីសំណាក់អ៉ីស្រាអែល**សាលានគរបាលជាតិភូមិភាគ៥ ខេត្តបាត់ដំបង បិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៨ លើកទី២ ដល់សិស្សនគរបាលជ័យលាភី សរុបចំនួន១៧៩នាក់**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងប្រធានគណៈប្រតិភូអាយប៉ា អញ្ជើញចុះហត្ថលេខាលើរបាយការណ៍បូកសរុបលទ្ធផលមហាសន្និបាតលើកទី៤៥**អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុញ្ញាតគណៈប្រតិភូក្រុមហ៊ុន Shanghai Geoharbour Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**អាជ្ញាធរខណ្ឌទួលគោក ណែនាំឱ្យអាជីវករកុំដាក់តាំងលក់ដូរ រំលោភចូលចំណីផ្លូវ**ការដាក់ចេញនូវវិធានការហិរញ្ញវត្ថុថ្មីរបស់ចិននឹងជំរុញស្ថិរភាពទីផ្សារ និងបង្កើនសន្ទុះថ្មីដល់សេដ្ឋកិច្ចសកល**ក្រសួងធម្មការនិងសាសនា បើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៤៧**ឯកឧត្ដម ឃួង ស្រេង ណែនាំអាជ្ញាធរខណ្ឌ និងសង្កាត់ទាំង១០៥ ចំណុះរដ្ឋបាលរាជធានីភ្នំពេញ ត្រូវប្រឹងប្រែងអនុវត្តដោះស្រាយបញ្ហាមូលដ្ឋានឱ្យអស់ពីលទ្ធភាព

រដ្ឋមន្ត្រីសុខាភិបាល អញ្ជើញចុះហត្ថលេខាលើឯកសារស្តីពី យុទ្ធសាស្រ្ត កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងអង្គការសុខភាពពិភពលោក ឆ្នាំ២០២៤-២០២៨

ភ្នំពេញ៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសនៃដំណើរចូលរួមកិច្ចប្រជុំប្រជុំលើកទី៧៥ របស់អង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៅទីក្រុងរដ្ឋធានីម៉ានីល សាធារណៈរដ្ឋហ្វីលីពីន នាព្រឹកថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានអញ្ជើញចុះហត្ថលេខាលើ យុទ្ធសាស្រ្ត កិច្ចសហប្រតិបត្តិការ រវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការសុខភាពពិភពលោក ឆ្នាំ២០២៤-២០២៨ ជាមួយ ឯកឧត្តមវេជ្ជបណ្ឌិត សាយអា ម៉ាអួ ព្យួកាឡា នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច។

យុទ្ធសាស្រ្តនេះកំណត់អំពីចក្ខុវិស័យរួម និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា នៅក្នុងការពង្រឹងសុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា នៅក្នុងរយៈពេល ៥ឆ្នាំខាងមុខ រួមចំណែកចំពោះការសម្រេចបាននូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ «ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព» កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលគូសបញ្ជាក់ អំពី ការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ចំពោះការសម្រេចបានគោលដៅនៅក្នុងផែនទីបង្ហាញផ្លូវឆ្ពោះទៅរកការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា យុទ្ធសាស្រ្តនេះ នឹងជាមគ្គុទ្ទេសក៍ សម្រាប់កិច្ចសហការ និងសហប្រតិបត្តិការរយៈពេល ៥ឆ្នាំខាងមុខ សំដៅលើកកម្ពស់សុខភាព សុខុមាលភាពប្រជាជនកម្ពុជា ដែលកំពុងបន្តមានវឌ្ឍនភាព ដោយផ្ដោតលើ ការផ្ដល់ផលជះជាក់ស្ដែង នៅក្រោមអាទិភាពយុទ្ធសាស្រ្ត ចំនួនបី រួមមាន៖

ទី១៖ ពន្លឿនការគ្របដណ្ដប់សុខភាពជាសកលតាមរយៈសមាហរណកម្មសេវានិងប្រព័ន្ធ ប្រកបដោយ គុណភាព ដោយតម្រង់ទិសឡើងវិញទៅលើការថែទាំសុខភាពបឋម។

ទី២៖ លើកកម្ពស់សុខភាពបុគ្គល គ្រួសារ និងសហគមន៍ តាមរយៈ សកម្មភាពនៅក្នុង និងលើសពីវិស័យសុខាភិបាល។

ទី៣៖ ពង្រឹងប្រព័ន្ធសន្តិសុខសុខភាព ដើម្បីបង្កើនការត្រៀមលក្ខណៈជាមុនការឆ្លើយតប និងភាពធន់នឹង គ្រោះអាសន្នសុខភាពសាធារណៈ ដែលមានគ្រោះថ្នាក់ច្រើន ៕

អត្ថបទដែលជាប់ទាក់ទង