**កម្ពុជា-ជប៉ុន អះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ**ព្យុះសង្ឃរាវាយប្រហារប្រទេសគុយបា ចំពេលមានការដាច់ភ្លើងដ៏ធំមួយ**អ៊ីស្រាអែល​ ​ទាមទារ​ទៅ​អាមេរិក​ឱ្យ​បញ្ចប់​សង្គ្រាម​នៅ​លីបង់**អ៊ីស្រាអែល​ ​ទាមទារ​ទៅ​អាមេរិក​ឱ្យ​បញ្ចប់​សង្គ្រាម​នៅ​លីបង់**ប្រធានាធិបតីឥណ្ឌូណេស៊ីថ្មី លោក ប្រាបូវ៉ូ ស៊ូបៀនតូ នឹងប្រើមន្ត្រីច្រើនជាងគេបំផុតចាប់តាំងពីឆ្នាំ១៩៦៦**នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ ដាក់គោលដៅក្តោបតំណែងជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី៤ នៅអាស៊ីអាគ្នេយ៍ឆ្នាំក្រោយ**សភាជាតិវៀតណាម បោះឆ្នោតតែងតាំងលោក Luong Cuong ជាប្រធានាធិបតី**រដ្ឋមន្រ្តីការពារជាតិអាមេរិក បំពេញទស្សនកិច្ចទៅកាន់អ៊ុយក្រែន ដើម្បីបង្ហាញ ការបន្តគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់ទីក្រុងកៀវ**រុស្ស៉ី គ្រោងបញ្ចុះបញ្ចូលក្រុមប្រទេស BRICS ឱ្យឈប់ប្រើលុយដុល្លារ សម្រាប់ការទូទាត់ជាសកល**ក្រុមអ្នកស៊ើបអង្កេតបារាំង សហការគ្នាជាមួយបែលហ្ស៊ិក ក្នុងកិច្ចខិតខំប្រឹងប្រែងស៊ើបអង្កេតលើកម្មវិធី Telegram ក្នុងតំបន់អឺរ៉ុប**ម៉ាឡេស៊ី ពន្យល់ពីមូលហេតុដែលនាំឲ្យវិនិយោគិនបរទេសសម្រុកមកបង្កើតមជ្ឈមណ្ឌលទិន្នន័យនៅក្នុងប្រទេស**ក្រសួងផែនការ រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីស្ថិតិប្រជាសាស្ត្រ ជូនដល់មន្ត្រីរាជការនៃមន្ទីរផែនការរាជធានី-ខេត្ត**អ៉ីរ៉ង់បានផ្ញើលិខិតមួយជូនអង្គការឃ្លាំមើលនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ (UN) អំពីការគំរាមកំហែងមកលើទីតាំងនុយក្លេអ៊ែររបស់ខ្លួន ពីសំណាក់អ៉ីស្រាអែល**សាលានគរបាលជាតិភូមិភាគ៥ ខេត្តបាត់ដំបង បិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៨ លើកទី២ ដល់សិស្សនគរបាលជ័យលាភី សរុបចំនួន១៧៩នាក់**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងប្រធានគណៈប្រតិភូអាយប៉ា អញ្ជើញចុះហត្ថលេខាលើរបាយការណ៍បូកសរុបលទ្ធផលមហាសន្និបាតលើកទី៤៥**អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុញ្ញាតគណៈប្រតិភូក្រុមហ៊ុន Shanghai Geoharbour Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**អាជ្ញាធរខណ្ឌទួលគោក ណែនាំឱ្យអាជីវករកុំដាក់តាំងលក់ដូរ រំលោភចូលចំណីផ្លូវ**ការដាក់ចេញនូវវិធានការហិរញ្ញវត្ថុថ្មីរបស់ចិននឹងជំរុញស្ថិរភាពទីផ្សារ និងបង្កើនសន្ទុះថ្មីដល់សេដ្ឋកិច្ចសកល**ក្រសួងធម្មការនិងសាសនា បើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៤៧**ឯកឧត្ដម ឃួង ស្រេង ណែនាំអាជ្ញាធរខណ្ឌ និងសង្កាត់ទាំង១០៥ ចំណុះរដ្ឋបាលរាជធានីភ្នំពេញ ត្រូវប្រឹងប្រែងអនុវត្តដោះស្រាយបញ្ហាមូលដ្ឋានឱ្យអស់ពីលទ្ធភាព

ហេតុអ្វីនាគ មិនអាចបួសបាន?

តាមតម្រា ការហាមមិនអោយនាគរបួស បានកើតឡើងក្នុងសម័យព្រះពុទ្ធអង្គទ្រង់នៅមានព្រះជន្ន ។ តាមពុទ្ធប្រវត្តិបានពោលថា កាលនោះ មាននាគ ១ រូប ធុញថប់ និងស្អប់ជាតិកំណើតជានាគរបស់ខ្លួន ព្រោះត្រូវលូនទៅណាមកណាដោយប្រើដើមទ្រូង មិនមានឡើយភាពស្រស់ស្អាត បានរិះគិតថាធ្វើយ៉ាងណាទៅហ្ន៎ទើបរួចផុតពីកំណើតជានាគនេះបាន និងអាចទៅកើតជាមនុស្សបានលឿន…. ក៏បាននឹកឃើញថា ព្រះសមណៈខ្សែស្រឡាយសាកាយៈបុត្រជាបុគ្គលប្រព្រឹត្តដោយធម៌ ស្ងបស្ងាត់ មានសីល មានកល្យាណធម៌ បើសិនបានបួសក្នុងសំណាក់ទ្រង់ នោះខ្លួននឹងអាចរួចផុតភាពជានាគ និងបានកើតជាមនុស្សកាន់តែលឿនមិនខានឡើយ ។

គិតដូចនោះហើយក៏រាយមន្តប្រែកាយជាមាណពចូលទៅរកភិក្ខុទាំងឡាយដើម្បីសុំបំបួស ភិក្ខុទាំងឡាយមិនបានប្លែកចិត្តអ្វីឡើយបានធ្វើការបុព្វជាអោយតាមការសុំនោះ ។
សង្ឃនាគ បានស្នាក់នៅក្នុងកុដិក្រោយវត្តជាមួយព្រះសង្ឃ ១ រូប កាលពេលជិតភ្លឺភិក្ខអង្គនោះបានងើបទៅដើរសម្មាធិខាងក្រៅ កាលភិក្ខុនោះចេញទៅ សង្ឃនាគទុកចិត្តក៏បានភ្លេចខ្លួនដេកលង់លក់ទៅ ធ្វើអោយកាយប្រែមកជានាគរាជដូចដើម ។

កាលភិក្ខុត្រឡប់ចូលមកវិញឃើញពស់ដ៏ធំដេកវ័ន្តខ្លួនស្ទើរតែពេញកុដិ បានភ្ញាក់ផ្អើលស្រែកឆោឡោ សង្ឃនាគភ័យបានប្រែកាយជាមនុស្សវិញ ។
ភិក្ខុទាំងឡាយ ទើបសួរថា៖ អ្នកជាអ្នកណា?
សង្ឃនាគឆ្លើយថា៖ ខ្ញុំជានាគ
ភិក្ខុទាំងឡាយសួរថាៈ អ្នកធ្វើបែបនេះដើម្បអ្វី?

នាគបានឆ្លើយប្រាប់ពីចេតនាខ្លួន…
ភិក្ខុទាំងឡាយបានយកសេចក្តីនេះទៅទូលដល់ព្រះពុទ្ធអង្គ ។ ព្រះពុទ្ធអង្គបានអោយមានការប្រជុំភិក្ខុសង្ឃ ទ្រង់បានប្រទានពុទ្ធឱវាទដល់នាគរូបនោះថា “ពួកអ្នកជានាគ មានភាពមិនចម្រើនក្នុងធម៌វិន័យនេះជារឿងធម្មតា ទៅចុះនាគ ចូរទៅរក្សាឧបោសថសីលក្នុងថ្ងៃទី ១៤ ទី ១៥ និងថ្ងៃទី ៨ នៃប័ក្សនេះ (ថ្ងៃ ១៤ កើត/រោច ១៥ កើត/រោច ៨ កើត/រោច) ការរក្សាឧបោសថសីលនេះមានបុណ្យណាស់ វិធីនេះនឹងជួយអោយឯងផុតពីភាពជានាគ និងជួយអោយបានអថភាពជាមនុស្សបានយ៉ាងលឿន ។
កាលបានស្តាប់លឺថា ខ្លួនមិនចម្រើនក្នុងធម៌វិន័យ បានមានសេចក្តីសោកសៅរហូតដល់ស្រក់ទឹកភ្នែក និង បញ្ចេញសម្លេងយ៉ាងខ្លាំងមុនគេចខ្លួនចេញទៅ។

ព្រះពុទ្ធអង្គថែមទាំងបានផ្តាំដល់ភិក្ខុទាំងឡាយថា ហេតុនាំអោយបង្ហាញសភាពពិតរបស់នាគមាន ២ ប្រការ គឺៈ
១. ពេលរួមសង្វាសជាមួយនាងនាគដែលមានជាតិកំណើតស្មើរគ្នា
២. កាលលង់លក់មិនដឹងខ្លួន នោះនឹងបង្ហាញអោយឃើញសភាពដើមរបស់នាគ ។

ម្នាលភុក្ខុទាំងឡាយ អនុបៈសៈបាន់ គឺសត្វតិរឆ្ឆាន ភិក្ខុមិនគួរបំបួសអោយឡើយ បើបំបួសរួចហើយត្រូវតែផ្សឹកវិញ (អត្ថន័យក្នុងព្រះត្រៃយបិតកចប់ត្រឹមនេះ) ។
កាលព្រះពុទ្ធអង្គអោយនាគផ្សឹក នាគកើតសេចក្តីសោកសៅយ៉ាងខ្លាំង រហូតស្រក់ទឹកភ្នែកព្រោះនឹកតូចចិត្តថាខ្លួនមិនបានកើតជាមនុស្ស ទើបសុំអោយបណ្តាភិក្ខុហៅបុគ្គលដែលនឹងបួសថា “នាគ” ដើម្បីជាការរំលឹកដល់ខ្លួន នោះឈ្មោះរបស់ខ្លួននឹងនៅស្ថិតស្ថេរជាប់ជានិរន្ត ចាប់ពីពេលនោះមកមុននឹងបួសជាសង្ឃ តែងហៅថា បំបួសនាគ រហូតដល់បច្ចុប្បន្ន

ដោយសេក្តីជ្រះថ្លា និងសេចក្តីព្យាយាមបំពេញបារមីរបស់នាគ ទើបយើងហៅស្តេចពស់ដែលជាសត្វពាក់កណ្តាលទេវត្តានេះថា “នាគរាជ” ព្រោះទោះមានកំណើតជាតេរិឆ្ឆានក៏នៅប្រឹងស្វែងរកគុណដ៏ប្រសើរ ទោះនាគរាជខ្លះជាពពួកមានមឆ្ឆាទិដ្ឋិ តែពេលបានទទួលការដុះលាងសម្អាតចិត្ត ក៏អាចក្លាយជាបុគ្គលដ៏ប្រសើរបាន ។

អត្ថបទដែលជាប់ទាក់ទង