**កម្ពុជា-ជប៉ុន អះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ**ព្យុះសង្ឃរាវាយប្រហារប្រទេសគុយបា ចំពេលមានការដាច់ភ្លើងដ៏ធំមួយ**អ៊ីស្រាអែល​ ​ទាមទារ​ទៅ​អាមេរិក​ឱ្យ​បញ្ចប់​សង្គ្រាម​នៅ​លីបង់**អ៊ីស្រាអែល​ ​ទាមទារ​ទៅ​អាមេរិក​ឱ្យ​បញ្ចប់​សង្គ្រាម​នៅ​លីបង់**ប្រធានាធិបតីឥណ្ឌូណេស៊ីថ្មី លោក ប្រាបូវ៉ូ ស៊ូបៀនតូ នឹងប្រើមន្ត្រីច្រើនជាងគេបំផុតចាប់តាំងពីឆ្នាំ១៩៦៦**នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ ដាក់គោលដៅក្តោបតំណែងជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី៤ នៅអាស៊ីអាគ្នេយ៍ឆ្នាំក្រោយ**សភាជាតិវៀតណាម បោះឆ្នោតតែងតាំងលោក Luong Cuong ជាប្រធានាធិបតី**រដ្ឋមន្រ្តីការពារជាតិអាមេរិក បំពេញទស្សនកិច្ចទៅកាន់អ៊ុយក្រែន ដើម្បីបង្ហាញ ការបន្តគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់ទីក្រុងកៀវ**រុស្ស៉ី គ្រោងបញ្ចុះបញ្ចូលក្រុមប្រទេស BRICS ឱ្យឈប់ប្រើលុយដុល្លារ សម្រាប់ការទូទាត់ជាសកល**ក្រុមអ្នកស៊ើបអង្កេតបារាំង សហការគ្នាជាមួយបែលហ្ស៊ិក ក្នុងកិច្ចខិតខំប្រឹងប្រែងស៊ើបអង្កេតលើកម្មវិធី Telegram ក្នុងតំបន់អឺរ៉ុប**ម៉ាឡេស៊ី ពន្យល់ពីមូលហេតុដែលនាំឲ្យវិនិយោគិនបរទេសសម្រុកមកបង្កើតមជ្ឈមណ្ឌលទិន្នន័យនៅក្នុងប្រទេស**ក្រសួងផែនការ រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីស្ថិតិប្រជាសាស្ត្រ ជូនដល់មន្ត្រីរាជការនៃមន្ទីរផែនការរាជធានី-ខេត្ត**អ៉ីរ៉ង់បានផ្ញើលិខិតមួយជូនអង្គការឃ្លាំមើលនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ (UN) អំពីការគំរាមកំហែងមកលើទីតាំងនុយក្លេអ៊ែររបស់ខ្លួន ពីសំណាក់អ៉ីស្រាអែល**សាលានគរបាលជាតិភូមិភាគ៥ ខេត្តបាត់ដំបង បិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៨ លើកទី២ ដល់សិស្សនគរបាលជ័យលាភី សរុបចំនួន១៧៩នាក់**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងប្រធានគណៈប្រតិភូអាយប៉ា អញ្ជើញចុះហត្ថលេខាលើរបាយការណ៍បូកសរុបលទ្ធផលមហាសន្និបាតលើកទី៤៥**អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុញ្ញាតគណៈប្រតិភូក្រុមហ៊ុន Shanghai Geoharbour Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**អាជ្ញាធរខណ្ឌទួលគោក ណែនាំឱ្យអាជីវករកុំដាក់តាំងលក់ដូរ រំលោភចូលចំណីផ្លូវ**ការដាក់ចេញនូវវិធានការហិរញ្ញវត្ថុថ្មីរបស់ចិននឹងជំរុញស្ថិរភាពទីផ្សារ និងបង្កើនសន្ទុះថ្មីដល់សេដ្ឋកិច្ចសកល**ក្រសួងធម្មការនិងសាសនា បើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៤៧**ឯកឧត្ដម ឃួង ស្រេង ណែនាំអាជ្ញាធរខណ្ឌ និងសង្កាត់ទាំង១០៥ ចំណុះរដ្ឋបាលរាជធានីភ្នំពេញ ត្រូវប្រឹងប្រែងអនុវត្តដោះស្រាយបញ្ហាមូលដ្ឋានឱ្យអស់ពីលទ្ធភាព

អគ្គាធិការដ្ឋាន នៃក្រសួងមុខងារសាធារណៈ តាមដានការពង្រឹងប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រី និងស្ថានភាពមន្ត្រីរាជការស៊ីវិល តាមបណ្តាក្រសួង ស្ថាប័ន

ភ្នំពេញ៖ ឯកឧត្ដម សយ រាសី អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមុខងារសាធារណៈ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃការពង្រឹងប្រព័ន្ធគ្រប់គ្រងវត្តមាន និងស្ថានភាពមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា និងការបំពេញតារាងព័ត៌មានដែលក្រសួងមុខងារសាធារណៈបានផ្ញើជូនក្រសួង ស្ថាប័នកន្លងមក។

កិច្ចប្រជុំបានប្រព្រឹត្តទៅនៅសាលប្រជុំ ក្នុងបរិវេណសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាងអគ្គលេខាធិការ អគ្គនាយក អគ្គាធិការរង អធិការ ប្រធានលេខាធិការដ្ឋាន ប្រធាននាយកដ្ឋាន និងតំណាងនាយកដ្ឋានទទួលបន្ទុកធនធានមនុស្សគ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ ព្រមទាំងមន្ត្រីរាជការនៃអគ្គាធិការដ្ឋាន សរុបចំនួន ១២២នាក់។

អង្គប្រជុំបានពិភាក្សាអំពី៖ ១)វឌ្ឍនភាពនៃការពង្រឹងប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យានៅតាមក្រសួង ស្ថាប័ន ២)តារាងទី១ សម្រង់ព័ត៌មានស្តីពីប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ៣)តារាងទី២ សម្រង់ព័ត៌មានស្តីពីស្ថានភាពមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ៤)តារាងទី៣ ស្តីពីតម្រូវការឧបករណ៍សម្ភារៈសម្រាប់គ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ៥)តារាងទី៤ ស្តីពីតម្រូវការជំនួយបច្ចេកទេស ការផ្សព្វផ្សាយ ការបណ្តុះបណ្តាលពាក់ព័ន្ធនឹងការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា។

បន្ទាប់ពីកិច្ចពិភាក្សាជាច្រើនទៅលើវឌ្ឍនភាពការងារ បញ្ហាប្រឈមនិងដំណោះស្រាយ ក៏ដូចជាសំណូមពរនានា អង្គប្រជុំបានសម្រេចដោយទទួលបានលទ្ធផលរួមមាន៖ ១)អង្គភាពធនធានមនុស្សគ្រប់ក្រសួង ស្ថាប័ន ត្រូវបំពេញតារាងរបាយការណ៍ និងផ្ញើមកក្រសួងមុខងារសាធារណៈឱ្យបានទាន់ពេលវេលាតាមកាលបរិច្ឆេទកំណត់ គិតត្រឹមថ្ងៃទី១០ ជារៀងរាល់ខែ ២)អគ្គាធិការដ្ឋានក្រសួងមុខងារសាធារណៈរៀបចំក្រុមការងារសម្របសម្រួលដើម្បីគាំទ្រដល់ក្រសួង ស្ថាប័ន ក្នុងការបំពេញតារាង ៣)ការបំពេញតារាងព័ត៌មានគឺផ្តល់ភាពបទបែនទៅតាមក្រសួង ស្ថាប័ន និងមានភាពត្រឹមត្រូវច្បាស់លាស់គ្រប់គ្រាន់ ៕

អត្ថបទដែលជាប់ទាក់ទង