កងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក ដឹកអាវរងា ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភជូនកងទ័ព
ភ្នំពេញ៖ អនុវត្តនូវបទបញ្ជារបស់បញ្ជាការដ្ឋានកងទ័ពជើងគោក ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ បានបញ្ចេញរថយន្ត ចំនួន២៦គ្រឿង និងកម្លាំងបើកបរចំនួន៥២នាក់ ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយឧត្តមសេនីយ៍ត្រី ប៊ុន ផេង មេបញ្ជាការរងកងពល ចេញដឹកអាវរងាចំនួន ៧៥៣២៨អាវ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ឧបត្ថម្ភជូនកងទ័ព គ្រប់បណ្ដាយោធភូមិភាគ កងពល និងបញ្ជាការដ្ឋាន ទៅតាមគោលដៅដែលកំពុងឈើជើង។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតាមរយៈអំណោយដ៏ថ្លៃថ្លាខាងលើបានសរបញ្ជាក់ឱ្យឃើញថា សម្ដេចទាំងទ្វរជានិច្ចកាលតែងតែយកចិត្តទុកដាក់ពីសុខភាព ជីភាពរស់នៅ របស់កងកម្លាំងដែលមានភារកិច្ចការពារជាតិមាតុភូមិ ដោយរដូវរងាខិតជិតចូលមកដល់។