**ប្រធានរដ្ឋសភាកម្ពុជា ជួបពិភាក្សាការងារជាមួយអនុប្រធានសភាអាល់ហ្សេរ៉ឺ ដើម្បីរឹតចំណងមិត្តភាពប្រទេសទាំងពីរ**អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖ ២សប្តាហ៍ ប្រជាពលរដ្ឋជាង១៩ម៉ឺននាក់ បានយល់ដឹងអំពីគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពនៅទូទាំងប្រទេស**នាយឧត្តមសេនីយ៍ វង្ស ពិសេន ទទួលជួបគណៈប្រតិភូកងកម្លាំងប៉ូលីសប្រដាប់អាវុធនៃកងទ័ពរំដោះប្រជាជនចិន**វឌ្ឍនភាពផ្លូវជាតិលេខ៣១ (បែកគុស-កំពង់ត្រាច) បានបញ្ចប់ស្ទើរទាំងស្រុងហើយ**ឧត្តមសេនីយ៍ទោ ដាញ់ អេង ប៊ុនចាន់ ដឹកនាំប្រជុំប្រកាសសមាសភាពកងអនុសេនាធំទប់ទល់និងបង្រ្កាបបាតុក ម្មខុសច្បាប់ ចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង**អភិបាលខេត្តកំពង់ធំ ចែកស្រូវពូជជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់ នៅស្រុកបារាយណ៍ និងស្រុកសន្ទុក**រដ្ឋលេខាធិការ ក្រសួងសាធារណការ បើកកិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធនឹង P4I និង Austroads ដើម្បីធ្វើបច្ចុប្បន្នភាពបទដ្ឋានបច្ចេកទេសផ្លូវថ្នល់នៅកម្ពុជា**នាយឧត្តមសេនីយ៍ សៅ សុខា ទទួលស្វាគមន៍ការគណៈប្រតិភូប៉ូលីសប្រដាប់អាវុធ នៃកងទ័ពរំដោះប្រជាជនចិន**រដ្ឋបាលខេត្តកណ្តាល ចាប់ផ្តើមបើកវេទិកា និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤ នៅស្រុកកណ្តាលស្ទឹង**ឯកឧត្តម ហ៊ូ ស្រ៊ី សមាជិករដ្ឋសភាកម្ពុជា ទទួលពានរង្វាន់កិត្តិយសឥស្សរជនឆ្នើមរបស់អាយប៉ា**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ទទួលជួបពិភាក្សាការងារជាមួយតំណាងកាកបាទក្រហមកម្ពុជា**រដ្ឋមន្រ្តីសុខាភិបាល៖ មានតែការឆ្លុះបញ្ចាំងរួមគ្នា ដែលអាចជួយយើងឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ ចំពោះមុខបញ្ហាប្រឈមទាំងអស់**សម្ដេចតេជោ ផ្ញើសារអបអរសាទរលោក លឿង គ្រឿង ដែលទើបជាប់ឆ្នោតជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម**សម្តេច ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមពិធីបិទមហាសន្និបាតអាយប៉ាលើកទី៤៥ នៅប្រទេសឡាវ**កម្ពុជា-ជប៉ុន អះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ**ព្យុះសង្ឃរាវាយប្រហារប្រទេសគុយបា ចំពេលមានការដាច់ភ្លើងដ៏ធំមួយ**អ៊ីស្រាអែល​ ​ទាមទារ​ទៅ​អាមេរិក​ឱ្យ​បញ្ចប់​សង្គ្រាម​នៅ​លីបង់**អ៊ីស្រាអែល​ ​ទាមទារ​ទៅ​អាមេរិក​ឱ្យ​បញ្ចប់​សង្គ្រាម​នៅ​លីបង់**ប្រធានាធិបតីឥណ្ឌូណេស៊ីថ្មី លោក ប្រាបូវ៉ូ ស៊ូបៀនតូ នឹងប្រើមន្ត្រីច្រើនជាងគេបំផុតចាប់តាំងពីឆ្នាំ១៩៦៦**នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ ដាក់គោលដៅក្តោបតំណែងជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី៤ នៅអាស៊ីអាគ្នេយ៍ឆ្នាំក្រោយ

នាយទាហាន និងពលទាហានដែលត្រូវចូលនិវត្តន៍ ៤១៣នាក់ នៃយោធភូមិភាគទី៤ ត្រូវបានបំពាក់ឋានន្តរសក្ដិ និងគ្រឿងឥស្សរិយយស

 

ភ្នំពេញ៖ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ នាយទាហាន នាយទាហានរង និងពលទាហាន ដែលត្រូវចូលនិវត្តន៍ជាង ៤១៣នាក់ មកពីបណ្ដាអង្គភាពចំណុះទីបញ្ជាការយោធភូមិភាគទី៤ ត្រូវបានបំពាក់ឋានន្តរសក្ដិ និងគ្រឿងឥស្សរិយយស ដែលពិធីនេះធ្វើឡើងនៅទីបញ្ជាការយោធភូមិភាគទី៤ ខេត្ដសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ និង លោក អុឹង គឹមលាង អភិបាលរងខេត្តសៀមរាប។

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ពៅ ហេង មានប្រសាសន៍ថា យោធិនដែលត្រូវចូលសោធននិវត្តន៍នៅពេលនេះ គឺជាអ្នកដែលបានចូលរួមធ្វើពលិកម្មដ៏ធំធេងក្នុងការរំដោះប្រទេសជាតិបានផ្តួលរំលំ និងទប់ស្កាត់ការវិលត្រឡប់មកវិញ នូវរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានចូលរួមយ៉ាងសកម្មក្នុងចលនាបង្រួបបង្រួមជាតិតាមរយៈនយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសុខសន្តិភាពការឯកភាពជាតិ និងការអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនមកដល់សព្វថ្ងៃនេះ។ ចំពោះការបំពាក់ឋានន្តរសក្តិនាពេលនេះ គឺតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់គិតគូរដល់បងប្អូនយោធិនចូលសោធននិវត្តន៍ ឈរលើគោលការណ៍ផ្តល់កិត្តិយស លើកទឹកចិត្ត តបស្នងសងគុណ និងដើម្បីលើកស្ទួយជីវភាពបងប្អូនឱ្យកាន់តែប្រសើរឡើង នៅពេលពួកគាត់វិលត្រឡប់ទៅរួមរស់នៅក្នុងជីវភាពជាជនសុីវិលវិញ។

ឯកឧត្ដម ពៅ ហេង មានប្រសាសន៍ទៀតថា គោលនយោបាយរបស់រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខយោធិនគ្រប់ពេលវេលា ទោះបីកំពុងបំពេញភារកិច្ច ពេលចូលនិវត្តន៍ ឬក្រោយចូលនិវត្តន៍ក្តី ហើយក៏មិនអាចបំភ្លេចបានចំពោះការលះបង់របស់បងប្អូន ដែលបានរួមចំណែកធ្វើពលិកម្មយ៉ាងធំធេងក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។

ក្រោមគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងដឹកនាំបន្តសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយដ៏ត្រឹមត្រូវ ប្រទេសជាតិមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងមានកិត្យានុភាពជាតិល្បីរន្ទឺលើឆាកអន្តរជាតិស្មើមុខស្មើមាត់ជាមួយប្រទេសក្នុងតំបន់ និងនៅលើពិភពលោក។

ឯកឧត្ដម មានប្រសាសន៍បន្ថែមថា គ្រប់ការអភិវឌ្ឍន៍ទៅបាន គឺពិតជាមិនអាចកាត់ផ្តាច់ចេញពីកត្តាសន្តិភាពបានឡើយ ព្រោះថាបើប្រទេសជាតិមានសង្គ្រាម យើងមិនអាចកសាង និងអភិវឌ្ឍន៍ឱ្យរីកចម្រើនបានដូចសព្វថ្ងៃនេះទេ ហើយក៏មិនអាចមានឱកាស ជួបជុំគ្នាដូចថ្ងៃនេះដែរ។ សុខសន្តិភាពដែលបានមកដល់សព្វថ្ងៃនេះពិតជាបានមកដោយលំបាកខ្លាំងណាស់ គឺបានមកដោយមានការលះបង់ សាច់ស្រស់ឈាមស្រស់ពីយុទ្ធមិត្តអ្នកស្នេហាជាតិ និងបងប្អូនទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង