**ប្រធានរដ្ឋសភាកម្ពុជា ជួបពិភាក្សាការងារជាមួយអនុប្រធានសភាអាល់ហ្សេរ៉ឺ ដើម្បីរឹតចំណងមិត្តភាពប្រទេសទាំងពីរ**អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖ ២សប្តាហ៍ ប្រជាពលរដ្ឋជាង១៩ម៉ឺននាក់ បានយល់ដឹងអំពីគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពនៅទូទាំងប្រទេស**នាយឧត្តមសេនីយ៍ វង្ស ពិសេន ទទួលជួបគណៈប្រតិភូកងកម្លាំងប៉ូលីសប្រដាប់អាវុធនៃកងទ័ពរំដោះប្រជាជនចិន**វឌ្ឍនភាពផ្លូវជាតិលេខ៣១ (បែកគុស-កំពង់ត្រាច) បានបញ្ចប់ស្ទើរទាំងស្រុងហើយ**ឧត្តមសេនីយ៍ទោ ដាញ់ អេង ប៊ុនចាន់ ដឹកនាំប្រជុំប្រកាសសមាសភាពកងអនុសេនាធំទប់ទល់និងបង្រ្កាបបាតុក ម្មខុសច្បាប់ ចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង**អភិបាលខេត្តកំពង់ធំ ចែកស្រូវពូជជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់ នៅស្រុកបារាយណ៍ និងស្រុកសន្ទុក**រដ្ឋលេខាធិការ ក្រសួងសាធារណការ បើកកិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធនឹង P4I និង Austroads ដើម្បីធ្វើបច្ចុប្បន្នភាពបទដ្ឋានបច្ចេកទេសផ្លូវថ្នល់នៅកម្ពុជា**នាយឧត្តមសេនីយ៍ សៅ សុខា ទទួលស្វាគមន៍ការគណៈប្រតិភូប៉ូលីសប្រដាប់អាវុធ នៃកងទ័ពរំដោះប្រជាជនចិន**រដ្ឋបាលខេត្តកណ្តាល ចាប់ផ្តើមបើកវេទិកា និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤ នៅស្រុកកណ្តាលស្ទឹង**ឯកឧត្តម ហ៊ូ ស្រ៊ី សមាជិករដ្ឋសភាកម្ពុជា ទទួលពានរង្វាន់កិត្តិយសឥស្សរជនឆ្នើមរបស់អាយប៉ា**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ទទួលជួបពិភាក្សាការងារជាមួយតំណាងកាកបាទក្រហមកម្ពុជា**រដ្ឋមន្រ្តីសុខាភិបាល៖ មានតែការឆ្លុះបញ្ចាំងរួមគ្នា ដែលអាចជួយយើងឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ ចំពោះមុខបញ្ហាប្រឈមទាំងអស់**សម្ដេចតេជោ ផ្ញើសារអបអរសាទរលោក លឿង គ្រឿង ដែលទើបជាប់ឆ្នោតជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម**សម្តេច ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមពិធីបិទមហាសន្និបាតអាយប៉ាលើកទី៤៥ នៅប្រទេសឡាវ**កម្ពុជា-ជប៉ុន អះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ**ព្យុះសង្ឃរាវាយប្រហារប្រទេសគុយបា ចំពេលមានការដាច់ភ្លើងដ៏ធំមួយ**អ៊ីស្រាអែល​ ​ទាមទារ​ទៅ​អាមេរិក​ឱ្យ​បញ្ចប់​សង្គ្រាម​នៅ​លីបង់**អ៊ីស្រាអែល​ ​ទាមទារ​ទៅ​អាមេរិក​ឱ្យ​បញ្ចប់​សង្គ្រាម​នៅ​លីបង់**ប្រធានាធិបតីឥណ្ឌូណេស៊ីថ្មី លោក ប្រាបូវ៉ូ ស៊ូបៀនតូ នឹងប្រើមន្ត្រីច្រើនជាងគេបំផុតចាប់តាំងពីឆ្នាំ១៩៦៦**នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ ដាក់គោលដៅក្តោបតំណែងជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី៤ នៅអាស៊ីអាគ្នេយ៍ឆ្នាំក្រោយ

ក្រសួងធម្មការនិងសាសនា បើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៤៧

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តែងយកចិត្តទុកដាក់លើគ្រប់វិស័យ ក្នុងនោះប្រពៃណី ទំនៀមទំលាប់ ព្រះពុទ្ធសាសនា ត្រូវបានយកចិត្តទុកដាក់ស្តារនិងអភិវឌ្ឍន៏ឡើងវិញ រហូតមានការរីកចម្រើន ទន្ទឹមនឹងការអភិរក្សរហូតដល់សព្វថ្ងៃ តាមរយៈនេះ ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា បានមានប្រសាសន៏សំនូមពរ ដល់សិក្ខាកាមទាំងអស់ដែលរួមមាន ព្រះសង្ឃ អាចារ្យ អាចារ្យនី ចាំបាច់យកចំណេះវិជ្ជាដែលបានបំពេញបន្ថែមនេះ យកទៅដឹកនាំកម្មវិធីផ្សេងៗឲ្យបានត្រឹមត្រូវ និងចែករំលែកចំណេះដឹងរបស់ខ្លួនឲ្យបានទូលំទូលាយ និងសូមជូនពរដល់សិក្ខាកាមទាំងអស់ទទួលបានជោគជ័យទៅតាមបែបបទជំនាញរៀងៗខ្លួន។

ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីតំណាង ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៤៧ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។

ឯកឧត្តម ហាក់ ប៊ុនធឿន បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៤៧ ដែលរៀបចំដោយនាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម ក្រោមការយកចិត្តទុកដាក់ស្របតាមអនុសាសន៍ណែនាំប្រកបដោយគិតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ បានចង្អុលបង្ហាញឲ្យក្រសួងធម្មការនិងសាសនា ដែលដឹកនាំដោយ ឯកឧត្តម ចាយ បូរិន ណែនាំឲ្យថ្នាក់ដឹកនាំជំនាញរបស់ក្រសួង ចែករំលែកនូវចំណេះដឹងបន្ថែម ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍គ្នាទៅវិញទៅមក ទៅតាមពិធីកម្មនានា ទាំងផ្នែកសាសនពិធី ក៏ដូចជាពិធីប្រពៃណី ទំនៀមទំលាប់ជាតិជាដើម។

លោក កែវ ហេង ប្រធាននាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម បានជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ ជាគំនិតផ្តួចផ្តើមដ៏ខ្ពស់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយមើលឃើញការរៀបចំពិធីអាពាហ៏ពិពាហ៍ និងពិធីបុណ្យទានផ្សេងៗខុសៗគ្នា របស់អាចារ្យដែលជាអ្នកដឹកនាំកម្មវិធី បង្កើតឲ្យមានការជជែកវែកញែករកខុសត្រូវមិនដាច់ស្រេច  ទើបសម្តេចបានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់នាំណែឲ្យក្រសួងធម្មការនិងសាសនា ពិនិត្យស្រាវជ្រាវ និងបង្កើត វគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ   ។

បន្ទាប់ពី ទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោ ក្រសួងធម្មការនិងសាសនាបាន ខិតខំស្វែងរកធនធានចាស់ព្រឹទ្ធាចារ្យ និងលោកអាចារ្យដែលមានចំណេះដឹង អាចចងចាំច្បាស់នៅពិធីកម្ម ចេះចាំទំនៀមស្រុកទេ ដែលមានសមត្ថភាព នាងខ្ពស់មានបទពិសោធន៍យូរឆ្នាំ ដើម្បីប្រជុំរៀបចំពិគ្រោះយោបល់ ពិភាក្សាអំពីការបើកវគ្គបណ្ដុះបណ្ដាលតួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ នៅក្នុងការផ្លាស់ប្ដូរចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍គ្នាទៅវិញទៅមកលើកកម្ពស់ពិធីកម្មផ្សេងៗដែលមានតាម មូលដ្ឋានភូមិស្រុកក្នុងព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលតួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ ត្រូវបានបង្កើតឡើងនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០០៩ ក្នុងគោលបំណងថែរក្សា លើកតម្កើងតម្លៃព្រះពុទ្ធសាសនា លើកស្ទួយតម្លៃវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទំលាប់ខ្មែរឲ្យបានរុងរឿងនិងគង់វង្ស ពិសេសធ្វើយ៉ាងណាកុំឲ្យមានវិបត្តិអាចារ្យកើតឡើង។ដោយឡែកសម្រាប់ វគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៤៧ នាឱកាសនេះ គឺសិក្សារយៈពេក៥ថ្ងៃ និងមានសិក្ខាកាមអាចារ្យមកពីជម្រុះរាជធានីខេត្តទូទាំងប្រទេសចំនួន ២១៤អង្គ/នាក់ ក្នុងនោះព្រះសង្ឃ ២៧ អង្គនិងអាចារ្យនី ៥នាក់ សិក្សារយៈពេល៥ថ្ងៃ ដែលមានគ្រូឧទ្ទេសចំនួន២០រូប ជាអ្នកសិក្សាលើ២០មុខវិជ្ជា ចែកចេញជា៤ផ្នែកធំៗ៕

អត្ថបទដែលជាប់ទាក់ទង