**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**ក្រសួងអប់រំ ណែនាំឱ្យលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សា**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**យោធាចិន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៃកងទ័ពជើងគោក ជើងទឹក និងកងកម្លាំងរ៉ុក្កែត នៅជុំវិញកោះតៃវ៉ាន់**ករណីរំលោភសេពសន្ថវៈកាលពីឆ្នាំ២០២៣ នៅស្រុកមោងឫស្សី ចាប់ខ្លួនជនត្រូវចោទបានហើយ**ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ ពាក់ព័ន្ធករណីកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រស្រុកបាទី**ក្មេងទំនើងប្រយ័ត្ន ចូលឆ្នាំក្នុងពន្ធនាគារ!**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់អាស៊ីអាគ្នេយ៍នៅខែមេសានេះ**ទេសរដ្ឋមន្ត្រី ប៉ែន វិបុល ដឹកនាំគណៈប្រតិភូចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន**លោក Donald Trump នឹងហៅទូរស័ព្ទជាមួយលោក Vladimir Putin នៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីឆ្ពោះទៅរកការបញ្ចប់ដោយសន្តិវិធី ចំពោះជម្លោះអ៊ុយក្រែន**លោក Donald Trump៖ ទីក្រុងវ៉ាស៊ីនតោននឹងកាន់កាប់ទឹកដី Greenland**ក្រុមការងារនៃទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ កំពុងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយកំណត់តម្រូវការបន្ទាន់បំផុតរបស់ប្រទេសកម្សត់នេះ បន្ទាប់ពីគ្រោះរញ្ជួយដី**លទ្ធផលសិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពី “បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖គោលនយោបាយឆ្លើយតប បញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន”**រដ្ឋមន្រ្តីបរិស្ថាន បន្តគាំទ្រដល់សមាគមជប៉ុន-កម្ពុជា ចូលរួមក្នុងការវិនិយោគនៅកម្ពុជាឆ្ពោះទៅការអភិវឌ្ឍដោយចីរភាព**ស.ស.យ.ក៖ ក្រោមម្លប់ព្រះបារមីនៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រជានុរាស្ត្របានរស់នៅប្រកបដោយសេចក្ដីសុខក្សេមក្សាន្ត រុងរឿងថ្កុំថ្កើងជាលំដាប់**រដ្ឋមន្ត្រី ហួត ហាក់ អនុញ្ញាតឱ្យប្រធានសមាគមសណ្ឋាគារចិន និងជាអនុប្រធាននៃសមាគមម្ហូបចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ថ្នាក់ដឹកនាំ សាស្រ្ដាចារ្យ មន្ត្រី និងបុគ្គលិក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង ២០០នាក់ ចូលរួមឈ្វេងយល់អំពីអត្ថប្រយោជន៍របបសន្ដិសុខសង្គម**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

ក្រសួងផែនការ រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីស្ថិតិប្រជាសាស្ត្រ ជូនដល់មន្ត្រីរាជការនៃមន្ទីរផែនការរាជធានី-ខេត្ត

ភ្នំពេញ៖ ក្រសួងផែនការបានដឹរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីស្ថិតិប្រជាសាស្ត្រ ជូនដល់មន្ត្រីរាជការនៃមន្ទីរផែនការរាជធានី-ខេត្ត ក្រោមអធិបតីភាពឯកឧត្ដម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងផែនការ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែតុលា ឆ្នាំ២០២៤។

ឯកឧត្ដម រិន វីរៈ បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលស្តីពីស្ថិតិប្រជាសាស្ត្រនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីទស្សនទានជាមូលដ្ឋានសំខាន់ៗរបស់ស្ថិតិប្រជាសាស្ត្រ ដូចជា ទំហំគ្រួសារ ការបែងចែករបាយប្រជាជនតាមតំបន់ភូមិសាស្ត្រ សមាសធាតុប្រជាជន (អាយុ ភេទ ជាតិព័ន្ធ និងចរិតលក្ខណៈផ្សេងៗទៀត) ការផ្លាស់ប្តូរបម្រែបម្រួលប្រជាសាស្ត្រ កំណើត លទ្ធភាពមានកូន មរណភាព ចំណាកស្រុកជាដើម ព្រមទាំងវិធីសាស្ត្រគណនាផងដែរ។

ឯកឧត្ដមបានបន្តថា សិក្ខាកាមមកពីមន្ទីរផែនការរាជធានី-ខេត្តទាំង២៥ ក្នុងវគ្គបណ្តុះបណ្តាលនេះ គឺពិតជាមានសារសំខាន់ខ្លាំងណាស់ ជាពិសេសមន្ត្រីដែលមិនធ្លាប់ទទួលបានការបណ្តុះបណ្តាលស្ថិតិប្រជាសាស្ត្រនេះ ព្រោះវគ្គនេះផ្តល់ជាចំណេះដឹងមូលដ្ឋានរបស់ស្ថិតិ ហើយការបើកវគ្គបណ្តុះបណ្តាលនេះជាការរួមចំណែកបន្ថែមទៀតក្នុងការកសាងធនធានមនុស្សលើផ្នែកស្ថិតិ ដើម្បីធ្វើឲ្យប្រព័ន្ធស្ថិតិជាតិមានការប្រសើរឡើង។ កន្លងមក វិទ្យាស្ថានជាតិស្ថិតិបានធ្វើការបណ្តុះបណ្តាលផ្នែកស្ថិតិជាច្រើនដល់មន្ត្រី ដូចជា មូលដ្ឋានគ្រឹះស្ថិតិ ស្ថិតិអនុវត្តន៍ ការប្រើប្រាស់កម្មវិធី Excel ការប្រើប្រាស់កម្មវិធី Redatam កម្មវិធី SPSS ការប្រើប្រាស់កម្មវិធីថ្នាល ទិន្នន័យសូចនាករអភិវឌ្ឍន៍ជាតិ (Camstat) និងការគណនានិងវិភាគរបាយការណ៍។ល។ ជូនដល់មន្ត្រីទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ។ ក្នុងនាមជាមន្ត្រីមន្ទីរផែនការ ត្រូវតែមានការហ្វឹកហាត់ទាំងចំណេះដឹង និងចំណេះធ្វើយ៉ាងពិតប្រាកដច្បាស់លាស់ ទាំងការងារផែនការ ការងារស្ថិតិ និងការងារប្រជាជននិងអភិវឌ្ឍន៍ និងការងារចាំបាច់ផ្សេងៗទៀត ដើម្បីអភិវឌ្ឍទាំងខ្លួនឯងផង ព្រមទាំងស្ថាប័នផង។

ឯកឧត្ដមបន្តទៀតថា ដំណើរការប្រតិបត្តិអង្កេតចន្លោះជំរឿនប្រជាជននៅកម្ពុជា ឆ្នាំ២០២៤ បានបញ្ចប់ប្រកបដោយជោគជ័យ បច្ចុប្បន្ន ក្រុមការងារជំនាញនាយកដ្ឋានប្រជាសាស្ត្រ ជំរឿន និងអង្កេត បានបញ្ចប់របាយការណ៍លទ្ធផលបឋមរួចរាល់ ហើយនឹងរៀបចំផ្សព្វផ្សាយនៅពេលវេលាសមស្របខាងមុខនេះ។ ទិន្នន័យលទ្ធផលពីអង្កេតចន្លោះជំរឿនប្រជាជននៅកម្ពុជា ឆ្នាំ២០២៤ នេះគឺមានសារសំខាន់បំផុត ដើម្បីបំពេញតម្រូវការចាំបាច់នៃការប្រើប្រាស់ទិន្នន័យចម្បងដែលមានការកើនឡើងជាលំដាប់របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍ ព្រមទាំងអ្នកប្រើប្រាស់ទិន្នន័យផ្សេងៗទៀត សម្រាប់ជាធាតុចូលដ៏សំខាន់ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍន៍ ជាពិសេសជាសូចនាករសំខាន់សម្រាប់ដំណើរការត្រួតពិនិត្យ តាមដានវាយតម្លៃលើកម្មវិធីគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក៏ដូចជាគោលនយោបាយសំខាន់ៗដទៃទៀត ដូចជា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០២៤-២០២៨ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា២០១៦-២០៣០ គោលនយោបាយជាតិប្រជាជនឆ្នាំ២០១៦-២០៣០ ធ្វើបច្ចុប្បន្នកម្មចំណូលប្រជាជនឆ្នាំ២០៥០ និងរៀបចំផែនការអភិវឌ្ឍន៍តាមវិស័យនានា ដើម្បីគាំទ្រយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា។ ម្យ៉ាងវិញទៀតដើម្បីបំពេញតម្រូវការប្រើប្រាស់ទិន្នន័យរបស់ប្រព័ន្ធស្ថិតិជាតិនិងអន្តរជាតិ ព្រមទាំងលេខាធិការអាស៊ាន និងរបាយការណ៍វឌ្ឍនភាពស្តីពីយ៉េនឌ័រប្រចាំឆ្នាំជូនទៅអង្គការសហប្រជាជាតិដើម្បីស្រ្តី។
លទ្ធផលអង្កេតចន្លោះជំរឿនប្រជាជនឆ្នាំ២០២៤ គឺជាមូលដ្ឋានគ្រឹះតែមួយគត់ក្នុងការវិភាគស៊ីជម្រៅអំពីកំណើនប្រជាជននៅតាមតំបន់រាជធានី-ខេត្ត និងកម្រិតថ្នាក់ជាតិ ដែលមានសារប្រយោជន៍ដល់អ្នកវិភាគសិក្សាស្រាវជ្រាវ ឬអ្នកតាក់តែងរៀបចំគោលនយោបាយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចបរិស្ថាន សង្គម វប្បធម៌ និងសុខុមាលភាពរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើង និងមានប្រសិទ្ធភាពខ្ពស់។

បើតាមឯកឧត្ដម រិន វីរៈ ដោយមើលឃើញពីភាពចាំបាច់លើការងារស្ថិតិប្រជាសាស្ត្រនេះ ទើបថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំនាយកដ្ឋានស្ថិតិប្រជាសាស្ត្រ ជំរឿន និងអង្កេតមានការផ្តួចផ្តើមគំនិតរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ដើម្បីផ្តល់នូវពុទ្ធិផ្នែកស្ថិតិប្រជាសាស្ត្រដល់មន្ត្រីមន្ទីរផែនការរាជធានី-ខេត្តមិនត្រឹមតែចេះប្រមូលចងក្រងទិន្នន័យ ប៉ុន្តែអាចគណនាទាញទិន្នន័យ និងវិភាគរបាយការណ៍ទៅតាមប្រធានបទបន្ថែមទៀត។

ឯកឧត្ដមរដ្ឋលេខាធិការបានបន្ថែមថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះ គឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍមូលធនមនុស្ស ជាពិសេសក្នុងក្របខ័ណ្ឌការងារស្ថិតិ ដោយអនុវត្តតាមប្រសាសន៍របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងផែនការ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ដោយបានផ្តល់ការណែនាំថា៖ ទី១-ទិន្នន័យត្រឹមត្រូវ ធ្វើឱ្យការរៀបចំផែនការបានល្អ ពិសេសជួយដល់រដ្ឋាភិបាលរៀបចំគោលនយោបាយបានស៊ីជម្រៅចំគោលដៅ និងមានប្រសិទ្ធភាពនិងទី២-ក្រសួងផែនការត្រូវបន្តបង្កើនសមត្ថភាពមន្ត្រីរបស់ខ្លួនជាប្រចាំ ជាប់មិនដាច់សម្រាប់ការងារអង្កេត និងជំរឿន ចាំបាច់នានា ពិសេសគឺសមត្ថភាពផលិតទិន្នន័យញែក (Disaggregated data) ដែលនឹងប្រែក្លាយទិន្នន័យឱ្យទៅជាព័ត៌មានលម្អិត ជាក់លាក់ គ្រប់គ្រាន់ ទាន់ពេល និងមានគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការសម្រាប់រាជរដ្ឋាភិបាលប្រើប្រាស់ទាន់ពេល ក្នុងការវាយតម្លៃស្ថានភាពកំពុងកើតមាន ការវិភាគរកបញ្ហា និងការឆ្លើយតប និងការលើកផែនការសម្រាប់អនាគតចំគោលដៅ។ ជាពិសេសទៅទៀតនោះ សម្តេចធិបតីបានណែនាំនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ឱ្យសិក្សានិងរៀបចំផែនការពង្រឹងសមត្ថភាពវិទ្យាស្ថានជាតិស្ថិតិ ឱ្យក្លាយជាស្ថាប័នដើរតួនាទីស្នូលរបស់រាជរដ្ឋាភិបាលក្នុងការប្រមូលនិងវិភាគទិន្នន័យសម្រាប់ប្រទេសទាំងមូល។
លោកបានណែនាំទៀតថា ការពង្រឹងសមត្ថភាពមន្ត្រី គឺត្រូវធ្វើជាប់ជាប្រចាំ នោះទើបស្ថាប័នមានការអភិវឌ្ឍ ជាក់ស្តែងវគ្គបណ្តុះបណ្តាលស្តីពីស្ថិតិប្រជាសាស្ត្រនេះនឹង ជួយពង្រឹងសមត្ថភាពមន្ត្រីមន្ទីរផែនការឱ្យកាន់តែមានចំណេះថ្មីៗដឹងបន្ថែមទៀតដើម្បីអាចបំពេញភារកិច្ចក្នុងមន្ទីរផែនការរាជធានី-ខេត្តឱ្យកាន់តែមានប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង