**ប្រធានរដ្ឋសភាកម្ពុជា ជួបពិភាក្សាការងារជាមួយអនុប្រធានសភាអាល់ហ្សេរ៉ឺ ដើម្បីរឹតចំណងមិត្តភាពប្រទេសទាំងពីរ**អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖ ២សប្តាហ៍ ប្រជាពលរដ្ឋជាង១៩ម៉ឺននាក់ បានយល់ដឹងអំពីគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពនៅទូទាំងប្រទេស**នាយឧត្តមសេនីយ៍ វង្ស ពិសេន ទទួលជួបគណៈប្រតិភូកងកម្លាំងប៉ូលីសប្រដាប់អាវុធនៃកងទ័ពរំដោះប្រជាជនចិន**វឌ្ឍនភាពផ្លូវជាតិលេខ៣១ (បែកគុស-កំពង់ត្រាច) បានបញ្ចប់ស្ទើរទាំងស្រុងហើយ**ឧត្តមសេនីយ៍ទោ ដាញ់ អេង ប៊ុនចាន់ ដឹកនាំប្រជុំប្រកាសសមាសភាពកងអនុសេនាធំទប់ទល់និងបង្រ្កាបបាតុក ម្មខុសច្បាប់ ចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង**អភិបាលខេត្តកំពង់ធំ ចែកស្រូវពូជជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់ នៅស្រុកបារាយណ៍ និងស្រុកសន្ទុក**រដ្ឋលេខាធិការ ក្រសួងសាធារណការ បើកកិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធនឹង P4I និង Austroads ដើម្បីធ្វើបច្ចុប្បន្នភាពបទដ្ឋានបច្ចេកទេសផ្លូវថ្នល់នៅកម្ពុជា**នាយឧត្តមសេនីយ៍ សៅ សុខា ទទួលស្វាគមន៍ការគណៈប្រតិភូប៉ូលីសប្រដាប់អាវុធ នៃកងទ័ពរំដោះប្រជាជនចិន**រដ្ឋបាលខេត្តកណ្តាល ចាប់ផ្តើមបើកវេទិកា និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤ នៅស្រុកកណ្តាលស្ទឹង**ឯកឧត្តម ហ៊ូ ស្រ៊ី សមាជិករដ្ឋសភាកម្ពុជា ទទួលពានរង្វាន់កិត្តិយសឥស្សរជនឆ្នើមរបស់អាយប៉ា**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ទទួលជួបពិភាក្សាការងារជាមួយតំណាងកាកបាទក្រហមកម្ពុជា**រដ្ឋមន្រ្តីសុខាភិបាល៖ មានតែការឆ្លុះបញ្ចាំងរួមគ្នា ដែលអាចជួយយើងឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ ចំពោះមុខបញ្ហាប្រឈមទាំងអស់**សម្ដេចតេជោ ផ្ញើសារអបអរសាទរលោក លឿង គ្រឿង ដែលទើបជាប់ឆ្នោតជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម**សម្តេច ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមពិធីបិទមហាសន្និបាតអាយប៉ាលើកទី៤៥ នៅប្រទេសឡាវ**កម្ពុជា-ជប៉ុន អះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ**ព្យុះសង្ឃរាវាយប្រហារប្រទេសគុយបា ចំពេលមានការដាច់ភ្លើងដ៏ធំមួយ**អ៊ីស្រាអែល​ ​ទាមទារ​ទៅ​អាមេរិក​ឱ្យ​បញ្ចប់​សង្គ្រាម​នៅ​លីបង់**អ៊ីស្រាអែល​ ​ទាមទារ​ទៅ​អាមេរិក​ឱ្យ​បញ្ចប់​សង្គ្រាម​នៅ​លីបង់**ប្រធានាធិបតីឥណ្ឌូណេស៊ីថ្មី លោក ប្រាបូវ៉ូ ស៊ូបៀនតូ នឹងប្រើមន្ត្រីច្រើនជាងគេបំផុតចាប់តាំងពីឆ្នាំ១៩៦៦**នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ ដាក់គោលដៅក្តោបតំណែងជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី៤ នៅអាស៊ីអាគ្នេយ៍ឆ្នាំក្រោយ

រដ្ឋមន្រ្តីការពារជាតិអាមេរិក បំពេញទស្សនកិច្ចទៅកាន់អ៊ុយក្រែន ដើម្បីបង្ហាញ ការបន្តគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់ទីក្រុងកៀវ

កៀវ៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd Austin បានបំពេញទស្សនកិច្ចមកកាន់អ៊ុយក្រែន ដើម្បីបង្ហាញ ការបន្តគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់ទីក្រុងកៀវ ខណៈសល់២សប្តាហ៍ទៀតប៉ុណ្ណោះ អាមេរិកនឹងត្រូវរៀបចំការបោះឆ្នោតរើសប្រធានាធិបតីអាណត្តិថ្មី ដែលកំពុងបង្កភាពស្រពេចស្រពិល ចំពោះអនាគតនៃការគាំទ្ររបស់លោកខាងលិច សម្រាប់អ៊ុយក្រែន។

លោក Austin បានប្រកាសឱ្យដឹងអំពីដំណើរទស្សនកិច្ចខាងលើ តាមរយៈប្រព័ន្ធទំនាក់ទំនងសង្គម ដោយភ្ជាប់ជាមួយរូបភាព លោកកំពុងតែស្ថិតនៅឯស្ថានីយរថភ្លើង ហើយលោកបាននិយាយថា រូបលោកបានត្រឡប់មកកាន់អ៊ុយក្រែនសាជាថ្មី ដើម្បីបង្ហាញថា សហរដ្ឋអាមេរិក រួមជាមួយសហគមន៍អន្តរជាតិ នៅតែបន្តឈរនៅជាមួយអ៊ុយក្រែនជានិច្ច។ វាគឺជាទស្សនកិច្ចលើកទី៤ ហើយអាច ជាលើកចុងក្រោយផងដែរ សម្រាប់លោក Austin មកកាន់អ៊ុយក្រែន ក្នុងនាមជាប្រមុខការពារជាតិ របស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចខាងលើកើតមានឡើង នៅមុនការបោះឆ្នោតប្រធានាធិបតីអាមេរិក នាថ្ងៃទី៥ ខែវិច្ឆិកា ជាពេលអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលជាបេក្ខជនរបស់បក្សសាធារណរដ្ឋ នឹងព្យាយាមស្វែងរកការជាប់ឆ្នោតអាណត្តិទី២ ក្នុងការប្រកួតប្រជែង ជាមួយអនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស ដែលជាបេក្ខជនបក្សប្រជាធិបតេយ្យ។ លោក បៃដិន បានសម្រេច ចិត្តមិនបន្តឈរឈ្មោះអាណត្តិទី២។ លោក ត្រាំ ធ្លាប់បង្ហាញសញ្ញាថា រូបលោកនឹងមានភាពស្ទាក់ស្ទើរ ជាងលោក បៃដិន ក្នុងការបន្តគាំទ្រអ៊ុយក្រែន ខណៈប្រការនេះអាចធ្វើឱ្យទីក្រុងកៀវ បាត់បង់អ្នកគាំទ្រយោធា និងហិរញ្ញវត្ថុធំបំផុត របស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង