**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**ក្រសួងអប់រំ ណែនាំឱ្យលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សា**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**យោធាចិន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៃកងទ័ពជើងគោក ជើងទឹក និងកងកម្លាំងរ៉ុក្កែត នៅជុំវិញកោះតៃវ៉ាន់**ករណីរំលោភសេពសន្ថវៈកាលពីឆ្នាំ២០២៣ នៅស្រុកមោងឫស្សី ចាប់ខ្លួនជនត្រូវចោទបានហើយ**ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ ពាក់ព័ន្ធករណីកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រស្រុកបាទី**ក្មេងទំនើងប្រយ័ត្ន ចូលឆ្នាំក្នុងពន្ធនាគារ!**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់អាស៊ីអាគ្នេយ៍នៅខែមេសានេះ**ទេសរដ្ឋមន្ត្រី ប៉ែន វិបុល ដឹកនាំគណៈប្រតិភូចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន**លោក Donald Trump នឹងហៅទូរស័ព្ទជាមួយលោក Vladimir Putin នៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីឆ្ពោះទៅរកការបញ្ចប់ដោយសន្តិវិធី ចំពោះជម្លោះអ៊ុយក្រែន**លោក Donald Trump៖ ទីក្រុងវ៉ាស៊ីនតោននឹងកាន់កាប់ទឹកដី Greenland**ក្រុមការងារនៃទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ កំពុងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយកំណត់តម្រូវការបន្ទាន់បំផុតរបស់ប្រទេសកម្សត់នេះ បន្ទាប់ពីគ្រោះរញ្ជួយដី**លទ្ធផលសិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពី “បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖គោលនយោបាយឆ្លើយតប បញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន”**រដ្ឋមន្រ្តីបរិស្ថាន បន្តគាំទ្រដល់សមាគមជប៉ុន-កម្ពុជា ចូលរួមក្នុងការវិនិយោគនៅកម្ពុជាឆ្ពោះទៅការអភិវឌ្ឍដោយចីរភាព**ស.ស.យ.ក៖ ក្រោមម្លប់ព្រះបារមីនៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រជានុរាស្ត្របានរស់នៅប្រកបដោយសេចក្ដីសុខក្សេមក្សាន្ត រុងរឿងថ្កុំថ្កើងជាលំដាប់**រដ្ឋមន្ត្រី ហួត ហាក់ អនុញ្ញាតឱ្យប្រធានសមាគមសណ្ឋាគារចិន និងជាអនុប្រធាននៃសមាគមម្ហូបចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ថ្នាក់ដឹកនាំ សាស្រ្ដាចារ្យ មន្ត្រី និងបុគ្គលិក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង ២០០នាក់ ចូលរួមឈ្វេងយល់អំពីអត្ថប្រយោជន៍របបសន្ដិសុខសង្គម**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

ខេត្តបន្ទាយមានជ័យ កំពុងប្រឈមនឹងជំនន់ទឹកភ្លៀងដែលធ្លាក់ពីខេត្តប៉ៃលិន តែមិនទាន់មានប៉ះពាល់ផ្ទះសម្បែងផ្លូវថ្នល់ និងស្រែរបស់ប្រជាពលរដ្ឋនៅឡើយទេ

ភ្នំពេញ៖ ទឹកប្រឡាយនិងព្រែកនៃឃុំសឿ និងឃុំចំណោមកំពុងហក់ឡើងខ្លាំង ខណៈដែលជំនន់ទឹកភ្លៀងពីធ្លាក់ខេត្តប៉ៃលិនមកឈមនឹងខេត្តបន្ទាយមានជ័យនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ។

បើតាមលោក ជា ទី មេឃុំសឿបានបញ្ជាក់ឱ្យដឹងថា នៅប្រឡាយព្រែកឃុំសៀទឹកកំពុងហក់ឡើងខ្លាំង ដែលនេះបណ្ដាលមកពីទឹកភ្លៀងដែលធ្លាក់ពីខេត្តប៉ៃលិន។ តែយ៉ាងណាក្ដីវាមិនទាន់មានប៉ះពាល់ផ្ទះសម្បែងផ្លូវថ្នល់ និងស្រែរបស់ប្រជាពលរដ្ឋនៅឡើយទេ ពោលគឺទឹក ហក់ឡើងខ្លាំងតែមិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយ។

សូមបញ្ជាក់ថាលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីបានបញ្ជាក់ដែរថា ទឹកដែលហក់ឡើងខ្លាំងនៅព្រែកឃុំសឿ និងព្រែកឃុំចំណោមអាចធ្លាក់ឃុំតហាត់ទឹក តែពេលនេះក៏មិនទាន់មានប៉ះពាល់ដល់ផ្ទះសម្បែង ផ្លូវថ្នល់ និងដំណាំកសិកម្មប្រជាកសិករ នៅឡើយទេ ព្រោះស្រូវត្រូវបានប្រជាកសិករច្រូតកាត់អស់ហើយដែលរួមមាន ប្រភេទស្រូវស្រាលជាដើម។

លោក ឡាយ សុធី អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ទឹកដែលហក់ឡើងខ្លាំងនេះជាជំនន់ទឹកភ្លៀងដែលធ្លាក់ក្នុងរយៈពេល២-៣ថ្ងៃមកនេះ។ នៅផ្នែកខាងលើដែលស្រុងធ្លាក់មកប្រឈមខេត្តបន្ទាយមានជ័យ មានដូចជាឃុំសឿ ឃុំចំណោម និងឃុំរហាត់ទឹក ស្រុកមង្គលបូរី តែមិនប៉ះពាល់ដល់ប្រជាពលរដ្ឋនៅឡើយទេ គឺទឹកហក់ឡើងខ្លាំងតែនៅព្រែកសឿ ព្រែកចំណោមតែប៉ុណ្ណោះ ខណៈ នៅសំណង់ពោធិ៍២ដើម កម្រិតទឹកនៅ១ម៉ែត្រទៀតទើបប្រកាសអាសន្ន។

ចំពោះស្ថានភាពធាតុអាកាសនាថ្ងៃដដែលនេះវិញ បន្ទាប់ពីខេត្តបន្ទាយមានជ័យ  ទទួលឥទ្ធិពលពីកម្រិតសម្ពាធទាប ខេត្តនេះនឹងមានសីតុណ្ហភាពចាប់ពី ២៣អស្សាសេ-៣០អស្សាសេ ខ្យល់ប្រែប្រួលទិសមានល្បឿនពី ១-៤ម៉ែត្រ/វិនាទី។ នៅថ្ងៃនេះដល់ថ្ងៃទី២៤ តុលា ក៏អាចមានភ្លៀង ផ្គរ រន្ទះ ក្នុងកម្រិពីតតិចទៅច្រើន គ្របដណ្ដប់លើផ្ទៃដីប្រហែល ២០-២០ភាគរយ៕

អត្ថបទដែលជាប់ទាក់ទង