រដ្ឋមន្ត្រីមហាផ្ទៃ អញ្ជើញជាអធិបតីប្រកាសសេចក្តីសម្រេច កែសម្រួលសមាសភាពក្រុមការងារត្រួតពិនិត្យឡើងវិញ (RPG)
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាសសេចក្តីសម្រេចកែសម្រួលសមាសភាពក្រុមការងារត្រួតពិនិត្យឡើងវិញ (RPG) និងស្តាប់របាយការណ៍ពីវឌ្ឍនភាពការងារ និងលទ្ធផលការងារស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។