**លោក Modi កោតសរសើរភាពជាដៃគូ BRICS ដែលមានឯកសិទ្ធិ**ការកាន់កាប់មូលបត្របំណុលរបស់បរទេសនៃប្រាក់យ៉េនឈានដល់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ**កម្មវិធីប្រកួតប្រជែងជំនាញ ថ្នាក់ជាតិលើកទី៩ ជាឱកាសបញ្ចេញសមត្ថភាពឆ្ពោះទៅ ការប្រកួតថ្នាក់អាស៊ាន ឆ្នាំ២០២៥**ក្រុមប្រឹក្សាខេត្តកណ្តាល រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្ដាល អាណត្តិទី៤ លើកទី១ ឆ្នាំ២០២៤ ជាមួយពលរដ្ឋ នៅស្រុកអង្គស្នួល**ក្រសួងមុខងារសាធារណៈ និងក្រសួងយុត្តិធម៌ សហការរៀបចំសិក្ខាសាលា ស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងយុត្តិធម៌**រដ្ឋលេខាធិការក្រសួងធនធានទឹក អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តគម្រោងស្តង់ដាជាតិប្រព័ន្ធធារាសាស្ត្រលើកទី២**អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖ ក្នុងមួយឆ្នាំៗ មានប្រជាពលរដ្ឋមិនតិចនាក់ទេ ដែលជួបប្រទះករណីបាត់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ**ខុទ្ទកាល័យអនុប្រធានទី២រដ្ឋសភា អញ្ជើញគោរពជូនពរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧៨ឆ្នាំ ឈានចូល ៧៩ឆ្នាំ**បុរសម្នាក់បើកម៉ូតូ បុកទ្រូងផ្លូវបណ្តាលឲ្យផ្លោងទៅចំណែកផ្លូវម្ខាងទៀត ត្រូវរថយន្តកិនស្លាប់តែម្តង**ឯកឧត្តម សុខ លូ ប្រគល់ផ្ទះ១ខ្នងជូនពលរដ្ឋក្រីក្រ និងផ្តល់អំណោយមនុស្សធម៌ដល់ពលរដ្ឋងាយរងគ្រោះចំនួន៥០គ្រួសារ នៅស្រុកគាស់ក្រឡ**គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ បុកម៉ូតូ នៅក្រុងសិរីសោភ័ណ បណ្តាលឲ្យបុរស ២នាក់ រងរបួស**រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី៖ ខេត្តកែបជាទីក្រុងទេសចរណ៍ ដូច្នេះមន្ត្រីគ្រប់ជាន់ថ្នាក់ត្រូវផ្តោត សម្រេចឱ្យបាននូវចក្ខុវិស័យយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១**គ.ជ.ប៖ អ្នកបោះឆ្នោតជាង ១១ម៉ឺននាក់ នឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត**ឯកឧត្ដម នួន ផារ័ត្ន នាំយកពូជស្រូវជិត ២០០តោន របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចែកជូនប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយគ្រោះទឹកជំនន់**ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ អំពាវនាវដល់ពលរដ្ឋ មេត្តាចូលរួមឧបត្ថម្ភថវិកា សម្ភារៈគ្រឿងឧបភោគ ដើម្បីគាំទ្រដល់កីឡាករចំណុះទូ ង តេជះសែនជ័យបារមីនាគស**កម្ពុជា ចុះហត្ថលេខាជំរុញការហោះហើរត្រង់ ដឹកជញ្ជូនអ្នកដំណើរ និងទំនិញមកពីបណ្តាប្រទេសមជ្ឈឹមបូព៌ា និងអឺរ៉ុប**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យក្រុមការងារប្រឆាំងការសម្អាតប្រាក់នៃក្រសួងមហាផ្ទៃបន្តរក្សាស្ថានភាពល្អ និងរិះរកវិធីសាស្រ្តថ្មីៗដើម្បីពង្រឹងការងារ**នាយឧត្ដមសេនីយ៍ សៅ សុខា ដឹកនាំប្រតិភូដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឧត្ដមសេនីយ៍ឯក សាន ប៊ុនធឿន**នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អញ្ជើញប្រកាសតែងតាំងមុខតំណែង មេបញ្ជាការយោធភូមិភាគទី៣ កងទ័ពជើងគោក**កាកបាទក្រហមកម្ពុជា ប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១៣ តុលា ២០២៤ នៅខេត្តកំពង់ចាម ដោយមានអ្នកចូលរួមប្រមាណជិត ៥០០នាក់

នាយឧត្ដមសេនីយ៍ សៅ សុខា ដឹកនាំប្រតិភូដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឧត្ដមសេនីយ៍ឯក សាន ប៊ុនធឿន

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពលោកឧត្ដមសេនីយ៍ឯក សាន ប៊ុនធឿន សមាជិកក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធាថ្នាក់អគ្គបញ្ជាការ ដែលបានទទួលមរណភាពនៅវេលាម៉ោង ១៣:១៣នាទីរសៀល ថ្ងៃអាទិត្យ ៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៦៥ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាដ៏ក្រៀមក្រំនេះ លោកនាយឧត្តមសេនីយ៍ មេបញ្ជាការ បានសម្តែងនូវសមានទុក្ខដ៏ធំធេង និងការសោកស្តាយ ស្រណោះអាឡោះអាល័យ សង្វេគស្ទើររកទីបំផុតគ្មាន ចំពោះមរណភាពរបស់ លោកឧត្ដមសេនីយ៍ឯក សាន ប៊ុនធឿន ដែលជាការបាត់បង់នូវ ស្វាមី ឪពុក ឪពុកក្មេក និងជីតាប្រកបដោយព្រហ្មវិហារធម៌ ចំពោះគ្រួសារសាច់ញាតិ ហើយក៏ជាការបាត់បង់នូវនាយទាហានជាន់ខ្ពស់ដ៏ឆ្នើមរបស់កងយោធពលខេមរភូមិន្ទ ដែលមានសមត្ថភាព និងចំណេះដឹងខ្ពង់ខ្ពស់ប្រកបដោយគុណធម៌ សីលធម៌ គតិបណ្ឌិត ដែលបានលះបង់ស្ទើរតែពេញមួយជីវិតដើម្បីបម្រើជាតិមាតុភូមិ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧត្ដមសេនីយ៍ឯក សាន ប៊ុនធឿន ឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ជាតិ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង