**ឯកឧត្ដម វ៉ាង ហ៊ូនីង ប្រធានគណៈកម្មាធិការជាតិ សភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា**រដ្ឋមន្ត្រីទេសចរណ៍ ស្នើសុំភាគីថៃផ្ញើឯកសារគំនិតផ្តួចផ្តើមអំពី «6 countries, one destination» មកកម្ពុជាតាមផ្លូវការទូត**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួលស្វាគមន៍ គណៈប្រតិភូប៉ូលីសប្រដាប់អាវុធ នៃកងទ័ពរំដោះប្រជាជនចិន**ឯកឧត្តម ហោ សំអាត អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី “បញ្ហាប្រឈមនៃរដ្ឋាភិបាលឌីជីថល និងតម្រូវការឆ្ពោះទៅកាន់ការកសាងស្ថាបត្យកម្មគម្រោងនៅថ្ងៃអនាគត”**អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុន X Capital Investment ចុះអនុស្សរណៈយោគយល់គ្នា ដើម្បីជំរុញការផ្សព្វផ្សាយ រមណីយដ្ឋានអង្គរទៅកាន់ទីផ្សារប្រទេសចិន**ក្រសួងសាធារណការ បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើគម្រោងសិក្សាផ្លូវតភ្ជាប់ផ្នែកខាងកើត នៃគម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)**អភិបាលខេត្តស្ទឹងត្រែង ប្រគល់រថយន្ត Mini-Bus ដល់អង្គភាពចំនួន៩ ក្នុងខេត្ត ដើម្បីប្រើប្រាស់ក្នុងការបម្រើសេវា និងអនុវត្តមុខងារ**ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង**រាជរដ្ឋាភិបាល ផ្ដល់ពូជស្រូវជាង ៨តោន ជូនដល់កសិករដែលរងគ្រោះដោយគ្រោះរាំងស្ងួត និងជំនន់ទឹកទន្លេមេគង្គ នៅស្រុកជើងព្រៃ**តំណាងរដ្ឋសភាកម្ពុជា និងតួកគី នឹងបន្តលើកកម្ពស់ការផ្លាស់ប្តូរគណៈប្រតិភូសភាប្រទេសទាំងពីរ**ឯកឧត្តម ចាន់ សុធា ដឹកនាំកិច្ចប្រជុំពិភាក្សាលើលិខិតបទដ្ឋានពាក់ ព័ន្ធការផ្ទេរមុខងារលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ**ឯកឧត្តម ហ៊ីង ប៊ុនហៀង៖ វិស័យព្រះពុទ្ធសាសនា ដើរតួនាទីយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ក្នុងការអប់រំដល់ពលរដ្ឋជាពុទ្ធបរិស័ទ មានការយល់ដឹងនូវអំពើល្អ និងអាក្រក់ ព្រមទាំងចញ្ចៀសបាននូវការប្រព្រឹត្តនូវអំពើអបាយមុខផ្សេងៗនៅក្នុងសង្គម**គណៈប្រតិភូរដ្ឋសភាកម្ពុជា ជួបពិភាក្សាការងារជាមួយនឹងគណៈប្រតិភូសភាបារ៉ែន ក្នុងឱកាសមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ នៅទីក្រុងវៀងច័ន្ទន៍**ឥណ្ឌា និងចិន ឈានដល់កិច្ចព្រមព្រៀងជម្លោះព្រំដែន**មេបញ្ជាការកងជីវពលកំពូលប្តូរភាគីនៅក្នុងរដ្ឋអាហ្វ្រិកដែលហែកហួរដោយសង្រ្គាម**លោក Modi កោតសរសើរភាពជាដៃគូ BRICS ដែលមានឯកសិទ្ធិ**ការកាន់កាប់មូលបត្របំណុលរបស់បរទេសនៃប្រាក់យ៉េនឈានដល់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ**កម្មវិធីប្រកួតប្រជែងជំនាញ ថ្នាក់ជាតិលើកទី៩ ជាឱកាសបញ្ចេញសមត្ថភាពឆ្ពោះទៅ ការប្រកួតថ្នាក់អាស៊ាន ឆ្នាំ២០២៥**ក្រុមប្រឹក្សាខេត្តកណ្តាល រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្ដាល អាណត្តិទី៤ លើកទី១ ឆ្នាំ២០២៤ ជាមួយពលរដ្ឋ នៅស្រុកអង្គស្នួល**ក្រសួងមុខងារសាធារណៈ និងក្រសួងយុត្តិធម៌ សហការរៀបចំសិក្ខាសាលា ស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងយុត្តិធម៌

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖ ក្នុងមួយឆ្នាំៗ មានប្រជាពលរដ្ឋមិនតិចនាក់ទេ ដែលជួបប្រទះករណីបាត់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ


ភ្នំពេញ៖ បើតាមការសង្កេត និងសំយោគជារួម ដោយលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងមួយឆ្នាំៗ មានប្រជាពលរដ្ឋមិនតិចនាក់ទេ ដែលជួបប្រទះករណីបាត់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលពេលខ្លះកើតចេញពីការធ្វេសប្រហែស ឬទុកដាក់មិនបានត្រឹមត្រូវ និងខ្លះទៀតបានធ្វើឱ្យខូចអត្តសញ្ញាណបណ្ណតែម្ដង ក្រោមរូបភាពយកទៅកេះ គាស់ ឬឆ្កឹះរបស់រឹងដែលបណ្ដាលឱ្យបាក់ ឬខ្លះទុកឱ្យត្រូវថ្ងៃខ្លាំង ឬទទឹកភ្លៀង ខណៈខ្លះទៀតថែមទាំងយកអត្តសញ្ញាណបណ្ណនោះទៅធ្វើជាវត្ថុបញ្ចាំខុសពីគោលការណ៍ច្បាប់។

បើតាមលោកបណ្ឌិត ទូច សុឃៈ ព្រោះតែរឿងហេតុដូចបានបញ្ជាក់ខាងដើមនេះហើយ ទើបបានជាក្នុងមួយឆ្នាំៗ មន្រ្តីទទួលបន្ទុកការងារអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានទទួលការស្នើសុំធ្វើអត្តសញ្ញាណបណ្ណឡើងវិញ ហៅថា ទុតិយតា ឬធ្វើលើកទី២ ពីប្រជាពលរដ្ឋជាច្រើននាក់ ជាក់ស្ដែងរបាយការណ៍ពីអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឱ្យដឹងថាក្នុងមួយឆ្នាំៗ គ្រាន់តែអ្នកបាត់បង់ ខូចខាត ឬស្នើកែតម្រូវ មានប្រមាណពី១៥ ទៅ១៨ម៉ឺនសន្លឹកឬនាក់។

ក្រៅពីហេតុផលខាងលើ តើព្រោះតែសេវាធ្វើអត្តសញ្ញាណបណ្ណថ្មី ឬសេវាស្នើសុំឡើងវិញនេះ រដ្ឋមិនបានយកកម្រៃ ឬយ៉ាងណា? នេះជាការចោទសួរបែបពញ្ញាក់ស្មារតី ពីលោកបណ្ឌិត ទូច សុឃៈ។ អ្នកនាំពាក្យរងរូបនេះបានបន្ថែមទៀតថា ព្រោះតែប្រជាពលរដ្ឋខ្វះការទទួលខុសត្រូវបែបនេះ បានធ្វើឱ្យរាជរដ្ឋាភិបាលចំណាយថវិកាច្រើនក្នុងការបោះពុម្ព ខណៈមន្ត្រីអត្តសញ្ញាណកម្ម និងអាជ្ញាធរមូលដ្ឋាន ក៏ត្រូវចំណាយពេលវេលាច្រើនសម្រាប់ផ្តល់សេវាដែលមានភាពមមាញឹកខ្លាំងមួយនេះដែរ។

អត្តសញ្ញាណបណ្ណ គឺជាបណ្ណសម្គាល់ខ្លួនរបស់ប្រជាពលរដ្ឋខ្មែរ ដែលក្នុងនោះបានកំណត់បង្ហាញនូវ ឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត ទីកន្លែងកំណើត អាសយដ្ឋាន ក៏ដូចជាភិនភាគបុគ្គលផងដែរ។ ពលរដ្ឋទាំងពីរភេទ មានអាយុចាប់ពី១៥ឆ្នាំឡើងទៅមានសិទ្ធិធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដោយគ្រាន់តែផ្តល់ដំណឹងទៅអាជ្ញាធរមូលដ្ឋានក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដើម្បីដំណើរការនីតីវិធី។

ថ្មីៗនេះ មានបុរសម្នាក់ ទំនងជាតន្ត្រីករ បានយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឈ្មោះ សែម សីហា ភេទប្រុស ទីកន្លែងកំណើត នៅឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ មកធ្វើជាឧបករណ៍ដេញហ្គីតា ឬសូឡូក៏មិនដឹង ខណៈអត្តសញ្ញាណបណ្ណនោះ នៅមានសុពលភាពដល់ឆ្នាំ២០៣១។ ទង្វើនេះបានទទួលការរិះគន់យ៉ាងព្រោងព្រាតពីអ្នកប្រើប្រាស់បណ្ដាញសង្គម រហូតមានការអំពាវនាវសមត្ថកិច្ចចាត់វិធានការលើបុគ្គលនោះ ដើម្បីកុំឱ្យមានអ្នកយកតម្រាប់តាម និងក៏ដើម្បីជំរុញចលនា”ស្រលាញ់អត្តសញ្ញាណបណ្ណ”៕

អត្ថបទដែលជាប់ទាក់ទង