**គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញទស្សនាក្រុងហ្លួងព្រះបាង ប្រទេសឡាវ**ការបើកប្រាក់សោធនរបបសន្តិសុខសង្គម លើកទី២ ប្រចាំខែតុលា ជូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក នឹងធ្វើឡើងចាប់ពីថ្ងៃទី២៣ ខែតុលាតទៅ**ឯកឧត្ដម វ៉ាង ហ៊ូនីង ប្រធានគណៈកម្មាធិការជាតិ សភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា**រដ្ឋមន្ត្រីទេសចរណ៍ ស្នើសុំភាគីថៃផ្ញើឯកសារគំនិតផ្តួចផ្តើមអំពី «6 countries, one destination» មកកម្ពុជាតាមផ្លូវការទូត**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួលស្វាគមន៍ គណៈប្រតិភូប៉ូលីសប្រដាប់អាវុធ នៃកងទ័ពរំដោះប្រជាជនចិន**ឯកឧត្តម ហោ សំអាត អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី “បញ្ហាប្រឈមនៃរដ្ឋាភិបាលឌីជីថល និងតម្រូវការឆ្ពោះទៅកាន់ការកសាងស្ថាបត្យកម្មគម្រោងនៅថ្ងៃអនាគត”**អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុន X Capital Investment ចុះអនុស្សរណៈយោគយល់គ្នា ដើម្បីជំរុញការផ្សព្វផ្សាយ រមណីយដ្ឋានអង្គរទៅកាន់ទីផ្សារប្រទេសចិន**ក្រសួងសាធារណការ បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើគម្រោងសិក្សាផ្លូវតភ្ជាប់ផ្នែកខាងកើត នៃគម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)**អភិបាលខេត្តស្ទឹងត្រែង ប្រគល់រថយន្ត Mini-Bus ដល់អង្គភាពចំនួន៩ ក្នុងខេត្ត ដើម្បីប្រើប្រាស់ក្នុងការបម្រើសេវា និងអនុវត្តមុខងារ**ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង**រាជរដ្ឋាភិបាល ផ្ដល់ពូជស្រូវជាង ៨តោន ជូនដល់កសិករដែលរងគ្រោះដោយគ្រោះរាំងស្ងួត និងជំនន់ទឹកទន្លេមេគង្គ នៅស្រុកជើងព្រៃ**តំណាងរដ្ឋសភាកម្ពុជា និងតួកគី នឹងបន្តលើកកម្ពស់ការផ្លាស់ប្តូរគណៈប្រតិភូសភាប្រទេសទាំងពីរ**ឯកឧត្តម ចាន់ សុធា ដឹកនាំកិច្ចប្រជុំពិភាក្សាលើលិខិតបទដ្ឋានពាក់ ព័ន្ធការផ្ទេរមុខងារលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ**ឯកឧត្តម ហ៊ីង ប៊ុនហៀង៖ វិស័យព្រះពុទ្ធសាសនា ដើរតួនាទីយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ក្នុងការអប់រំដល់ពលរដ្ឋជាពុទ្ធបរិស័ទ មានការយល់ដឹងនូវអំពើល្អ និងអាក្រក់ ព្រមទាំងចញ្ចៀសបាននូវការប្រព្រឹត្តនូវអំពើអបាយមុខផ្សេងៗនៅក្នុងសង្គម**គណៈប្រតិភូរដ្ឋសភាកម្ពុជា ជួបពិភាក្សាការងារជាមួយនឹងគណៈប្រតិភូសភាបារ៉ែន ក្នុងឱកាសមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ នៅទីក្រុងវៀងច័ន្ទន៍**ឥណ្ឌា និងចិន ឈានដល់កិច្ចព្រមព្រៀងជម្លោះព្រំដែន**មេបញ្ជាការកងជីវពលកំពូលប្តូរភាគីនៅក្នុងរដ្ឋអាហ្វ្រិកដែលហែកហួរដោយសង្រ្គាម**លោក Modi កោតសរសើរភាពជាដៃគូ BRICS ដែលមានឯកសិទ្ធិ**ការកាន់កាប់មូលបត្របំណុលរបស់បរទេសនៃប្រាក់យ៉េនឈានដល់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ**កម្មវិធីប្រកួតប្រជែងជំនាញ ថ្នាក់ជាតិលើកទី៩ ជាឱកាសបញ្ចេញសមត្ថភាពឆ្ពោះទៅ ការប្រកួតថ្នាក់អាស៊ាន ឆ្នាំ២០២៥

កម្មវិធីប្រកួតប្រជែងជំនាញ ថ្នាក់ជាតិលើកទី៩ ជាឱកាសបញ្ចេញសមត្ថភាពឆ្ពោះទៅ ការប្រកួតថ្នាក់អាស៊ាន ឆ្នាំ២០២៥

ភ្នំពេញ៖ បេក្ខជនចូលរួមកម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាលើកទី៩ ឆ្នាំ២០២៤បានលើកឡើងថា
កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិឆ្នាំនេះគឺជាឱកាសដើម្បីបញ្ចេញសមត្ថភាពជំនាញបច្ចេកទេសរបស់ខ្លួនក្នុងការប្រជែងយកជ័យលាភីក្នុងចំណោមបេក្ខជនជាង៩០នាក់ ដើម្បីឆ្ពោះទៅការប្រកួតប្រជែងជំនាញអាស៊ានលើកទី១៤ ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីន ដើម្បីមុខមាត់ប្រទេសជាតិ។

យុវតី ណាន សុខហេង ជាបេក្ខជនចូលរួមប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាលើកទី៩ ឆ្នាំ២០២៤ ជំនាញ Information Network Cabling មកពីវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) លើកឡើងថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាមួយនេះ គឺមានសារសំខាន់ណាស់សម្រាប់យុវជនដែលកំពុងសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ពីព្រោះក្រៅតែពីសិក្សាជំនាញបច្ចេកទេសនៅក្នុងថ្នាក់ និងការអនុវត្តផ្ទាល់នៅក្នុងសាលា គឺមានតែកម្មវិធីប្រកួតប្រជែងនេះទេដែលអាចឱ្យយុវជនបានបញ្ចេញសមត្ថភាពឱ្យអស់ពីចិត្ត ដើម្បីដណ្តើមជ័យលាភីជាមួយបណ្តាបេក្ខជនមកពីគ្រឹះស្ថានផ្សេងៗទៀតនៅទូទាំងប្រទេស។

យុវតីរូបនេះបន្ថែមថា ខ្លួនសម្រេចចិត្តចូលរួមកម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិនៅឆ្នាំនេះ គឺចង់ពង្រឹងសមត្ថភាពក្នុងការប្រកួតប្រជែងលើជំនាញដែលខ្លួនកំពុងសិក្សា។ យុវតីរូបនេះសង្ឃឹមថានឹងទទួលបានលទ្ធផលល្អនៅក្នុងការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាលើកទី៩ ឆ្នាំ២០២៤នេះ ជាពិសេសសង្ឃឹមយ៉ាងមុតមាំថានឹងត្រូវបានជ្រើសរើសទៅប្រកួតប្រជែងថ្នាក់អាស៊ាននៅប្រទេសហ្វីលីពីនឆ្នាំ២០២៥ ខាងមុខ ដើម្បីមុខមាត់ប្រទេសជាតិ សាលារៀន គ្រួសារ និងក្រុមខ្លួនផ្ទាល់។

ដោយឡែក យុវជន អុល សុភារម្យ ជាបេក្ខជនចូលរួមប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាលើកទី៩ ឆ្នាំ២០២៤ លើជំនាញ Automation មកពីវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) លើកឡើងថា កម្មវិធីប្រកួតប្រជែងនេះគឺជាកន្លែងក្នុងក្តីស្រមៃរបស់យុវជនដែលកំពុងសិក្សាជំនាញ ដើម្បីបញ្ចេញសមត្ថភាព ហើយធ្វើការប្រកួតប្រជែងជាមួយបណ្តាបេក្ខជនមកពីបណ្តាគ្រឹះស្ថានបណ្តុះបណ្តាលជាច្រើនទៀត ដូច្នេះការប្រកួតប្រជែងនេះពិសេសខ្លាំងណាស់ ប្រសិនបើយើងធ្វើបានលទ្ធផលល្អ ក្នុងចំណោមបេក្ខជនជាច្រើននៅពេលនេះ។

យុវជនរូបនេះ សម្រេចជ្រើសរើសជំនាញ Automation ក្នុងការប្រកួតថ្នាក់ជាតិនៅឆ្នាំនេះពីព្រោះ ខ្លួនសង្ឃឹមថានឹងទទួលបានលទ្ធផលល្អ បន្ទាប់ពីមានការត្រៀមខ្លួនគ្រប់ជ្រុងជ្រោយ ពេញលេញនៅមុនការប្រកួត។ អ្វីដែលសំខាន់នោះប្រសិនបើខ្លួនទទួលបានជ័យលាភី នោះជំនាញ Automation នឹងក្លាយជាស្ពានចម្លងទៅដល់អនាគតរបស់គេយ៉ាងឆាប់រហ័ស ពីព្រោះបណ្តាក្រុមហ៊ុនឯកជននឹងសម្លឹងមើលឃើញរូបគេ ដែលជាបេក្ខជនឆ្នើមក្នុងការប្រឡងកម្មវិធីលំដាប់ថ្នាក់ជាតិមួយនេះ។

ទន្ទឹមនឹងនេះបេក្ខជនទាំងអស់នេះមានក្តីរំពឹងយ៉ាងមុតមាំថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤ នៅពេលនេះនឹងធ្វើឱ្យពួកគេក្លាយជាម្ចាស់ជ័យលាភីដែលមានទេពកោសល្យ និងសមត្ថភាពខ្ពស់ ដើម្បីជាបេក្ខជនតំណាងប្រទេសកម្ពុជាទៅចូលរួមប្រកួតប្រជែងជំនាញអាស៊ាន លើកទី១៤ ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីន និងអន្តរជាតិផ្សេងៗនាពេលខាងមុខ ដើម្បីជាកិត្តិយសខ្លួនឯង គ្រួសារ និងប្រទេសជាតិទាំងមូល។

គួរបញ្ជាក់ផងដែរថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤ ដែលកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅក្នុងសួនអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរាជធានីភ្នំពេញ (TVET Park Phnom Penh)។ ការប្រកួតប្រជែងជំនាញនេះ ធ្វើឡើងជារៀងរាល់ពីរឆ្នាំម្តង ដែលជាព្រឹត្តិការណ៍សម្រាប់សិស្ស និស្សិតឆ្នើម និងអ្នកជំនាញវ័យក្មេងមកពីបណ្តាសហគ្រាសគ្រឹះស្ថាន ដើម្បីបង្ហាញពីទេពកោសល្យ ភាពច្នៃប្រឌិត និងចំណង់ចំណូលចិត្តក្នុងអាជីពរៀងៗខ្លួន។

លើសពីនេះ ការប្រកួតប្រជែងជំនាញផ្តល់ឱកាសដល់យុវជន គ្រូបណ្តុះបណ្តាល ស្ថាប័នបណ្តុះបណ្តាល ឧស្សាហកម្ម និងរដ្ឋាភិបាលបានជួបប្រាស្រ័យទាក់ទង និងរៀនសូត្រពីគ្នាទៅវិញទៅមក ស្វែងយល់នូវបច្ចេកវិទ្យា និងវិធីសាស្ត្រថ្មីៗប្រកបទៅដោយភាពច្នៃប្រឌិតសម្រាប់ការរៀន ការបង្រៀន និងការបណ្តុះបណ្តាលកម្លាំងពលកម្មនាពេលអនាគត ដើម្បីទទួលបានជំនាញតាមតម្រូវការក៏ដូចជាធ្វើឱ្យប្រសើរឡើងនូវភាពទាក់ទាញនៃជំនាញ៕ 77

អត្ថបទដែលជាប់ទាក់ទង