**រដ្ឋបាលខេត្តកណ្តាល រៀបចំកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំផ្នែកគោនយោបាយ សម្រាប់ការកសាងផែនការអភិវឌ្ឍន៍ខេត្តរយៈពេល ៥ឆ្នាំ ២០២៥-២០២៩ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល**រដ្ឋមន្ត្រីសុខាភិបាល អញ្ជើញធ្វើមាតុភូមិនិវត្តន៍ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានចូលរួមកិច្ចប្រជុំលើកទី៧៥ របស់ WHO សម្រាប់តំបន់ប៉ាស៊ីហ្វិកខាងលិច នៅហ្វីលីពីន**បណ្តាមេដឹកនាំ អំពាវនាវឱ្យពិភពលោកធ្វើសកម្មភាពបន្ទាន់ ដើម្បីប្រមូលថវិកា សម្រាប់យកមកបញ្ឈប់ ការបំផ្លិចបំផ្លាញ ធនធម្មជាតិ ដែលកើតមានឡើងយ៉ាងឆាប់រហ័ស**រដ្ឋមន្រ្តីការបរទេសអាមេរិក ទៅដល់អ៉ីស្រាអែល ដើម្បីជួបជាមួយថ្នាក់ដឹកនាំអ៉ីស្រាអែល ដើម្បីព្យាយាមជំរុញ​ម្តងទៀតនូវបទឈប់បាញ់**ទីក្រុងតេហេរ៉ង់ថា បណ្តាប្រទេសជិតខាងខ្លួន សន្យាមិនអនុញ្ញាតឱ្យដែនដីឬដែនអាកាសពួកគេ អាចត្រូវប្រើប្រាស់សម្រាប់ការវាយប្រហារប្រឆាំងអ៉ីរ៉ង់ឡើយ ខណៈអ៉ីស្រាអែល កំពុងថ្លឹងថ្លែងវិធានការឆ្លើយតប**ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ អំពាវនាវដល់រដ្ឋាភិបាលឥណ្ឌូណេស៉ី ចាត់វិធានការជួយសង្គ្រោះមនុស្ស នៅលើទូកមួយគ្រឿង ផ្ទុកជនភៀសខ្លួនរ៉ូហ៉ីងយ៉ា**អាជ្ញាធរនៅរដ្ឋ Odisha ភាគខាងកើតប្រទេសឥណ្ឌា កំពុងត្រៀមខ្លួនប្រយុទ្ធនឹងព្យុះស៊ីក្លូន Dana ដែលនឹងវាយប្រហារនៅចុងសប្តាហ៍នេះ**ខ្យល់ព្យុះសង្ឃរាអូស្កា បោកបក់លើប្រទេសគុយបាកាលពីចុងសប្តាហ៍ បណ្តាលឱ្យមនុស្សស្លាប់ចំនួន៦នាក់**ចក្រភពអង់គ្លេស នឹងផ្តល់ប្រាក់កម្ចីដល់អ៊ុយក្រែនចំនួន ២,៩៤ពាន់លានដុល្លារ ដើម្បី ទិញ សព្វាវុធ និងកសាងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតឡើងវិញ**ចាប់ខ្លួនមនុស្សចំនួន ៦៧នាក់ ពាក់ព័ន្ធនឹងបទស៊ីសំណូក រយៈពេល ៩ ខែកន្លងមកនេះ នៅក្នុងប្រទេសស្រីលង្កា**ការស្ទង់មតិ CGTN |ប្រទេស BRICS អំពាវនាវឱ្យមានការផ្លាស់ប្តូរអភិបាលកិច្ច តម្រិះប្រាជ្ញារបស់ចិនធ្វើឱ្យ”ស្លាក”នៃកិច្ចសហប្រតិបត្តិការភ្លឺឡើង**យោធាអ៊ីស្រាអ៊ែល អះអាងថា ប្រធានហិរញ្ញវត្ថុរបស់ក្រុមហេបូឡាហ៍ ត្រូវបានសម្លាប់នៅក្នុងទឹកដីស៊ីរី**កម្មវិធី«ប្រយោគបុរាណចិនដែលលោក Xi Jinpingចូលចិត្តប្រើ»(ភាសារុស្ស៊ី)នឹងចាក់ផ្សាយតាមប្រព័ន្ធសារព័ត៌មានសំខាន់ៗនៅប្រទេសរុស្ស៊ី**បទវិភាគ៖អនាគតនៃ”កិច្ចសហប្រតិបត្តិការរវាងក្រុមប្រទេសBRICS”គួរឱ្យរំពឹងទុក**រដ្ឋមន្ត្រីក្រសួងការងារ អនុញ្ញាតឱ្យ ថ្នាក់ដឹកនាំក្រុមហ៊ុន WowNow ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញទស្សនាក្រុងហ្លួងព្រះបាង ប្រទេសឡាវ**ការបើកប្រាក់សោធនរបបសន្តិសុខសង្គម លើកទី២ ប្រចាំខែតុលា ជូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក នឹងធ្វើឡើងចាប់ពីថ្ងៃទី២៣ ខែតុលាតទៅ**ឯកឧត្ដម វ៉ាង ហ៊ូនីង ប្រធានគណៈកម្មាធិការជាតិ សភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា**រដ្ឋមន្ត្រីទេសចរណ៍ ស្នើសុំភាគីថៃផ្ញើឯកសារគំនិតផ្តួចផ្តើមអំពី «6 countries, one destination» មកកម្ពុជាតាមផ្លូវការទូត**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួលស្វាគមន៍ គណៈប្រតិភូប៉ូលីសប្រដាប់អាវុធ នៃកងទ័ពរំដោះប្រជាជនចិន

ឯកឧត្តម ហ៊ីង ប៊ុនហៀង៖ វិស័យព្រះពុទ្ធសាសនា ដើរតួនាទីយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ក្នុងការអប់រំដល់ពលរដ្ឋជាពុទ្ធបរិស័ទ មានការយល់ដឹងនូវអំពើល្អ និងអាក្រក់ ព្រមទាំងចញ្ចៀសបាននូវការប្រព្រឹត្តនូវអំពើអបាយមុខផ្សេងៗនៅក្នុងសង្គម

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា វិស័យព្រះពុទ្ធសាសនា បានចូលរួមចំណែក និងដើរតួនាទីយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ក្នុងការអប់រំដល់ប្រជាពលរដ្ឋជាពុទ្ធបរិស័ទ មានការយល់ដឹងនូវអំពើល្អនិងអំពើអាក្រក់ យល់ដឹងខុសហើយនឹងត្រូវ ចញ្ចៀសបាននូវការប្រព្រឹត្តនូវអំពើអបាយមុខផ្សេងៗនៅក្នុងសង្គម ចូលរួមការអភិវឌ្ឍជាតិឲ្យមានការរីកចម្រើន។

ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងដូចនេះ នាឱកាសដង្ហែរអង្គកឋិនទានមហាសាមគ្គី វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងពុទ្ធសីមាវត្តច័ន្ទបុរីវង្ស ស្ថិតនៅក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ។

ជាមួយគ្នានេះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានបន្តថា ដោយមានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចមហាបវរធិបតី បានឲ្យឯកឧត្តម និងលោកជំទាវ ដង្ហែអង្គកឋិនទានមហាសាមគ្គី មកវេរប្រគេនដល់សម្តេចព្រះសង្ឃនាយករងទី២ គង់នៅវត្តច័ន្ទបុរីវង្សនាពេលនេះ។

ឯកឧត្តម កិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការចូលរួមអនុមោទនាត្រេកអរសប្បាយរីករាយជាមួយប្រជាពលរដ្ឋក្នុងខណ្ឌព្រែកព្នៅ ក៏ដូចជាទូទាំងរាជធានីភ្នំពេញ ចំពោះសមិទ្ធផលជាច្រើនដែលបន្តរីកលូតលាស់នៅក្នុងវត្តច័ន្ទបុរីវង្ស ដែលកើតចេញពីកម្លាំងរួបរួមសាមគ្គី និងសទ្ធាជ្រះថ្លាពីសំណាក់ពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទ្រទ្រង់ និងលើកស្ទួយព្រះពុទ្ធសាសនាឱ្យបានឋិតថេរគង់វង្ស។

ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានលើកឡើងថា មានកត្តា ០៣យ៉ាង ដែលញ៉ាំងឱ្យការកសាងសមិទ្ធផលនានា អាចប្រព្រឹត្តទៅបានប្រកបដោយភាពចម្រុងចម្រើនគឺ៖ ទី១. កត្តាសុខសន្តិភាព ដែលឱ្យរាជធានីភ្នំពេញ ក៏ដូចជាទូទាំងផ្ទៃប្រទេស មានឱកាសបញ្ចេញនូវសក្កានុពលអភិវឌ្ឍន៍របស់ខ្លួនឥតឈប់ឈរ, ទី២. កត្តាសិទ្ធិសេរីភាព ដែលបង្កលក្ខណៈឱ្យប្រជាពលរដ្ឋអាចគោរពប្រតិបត្តិតាមជំនឿសាសនារៀងៗខ្លួន ដើម្បីទទួលបាននូវសន្តិភាពក្នុងផ្លូវចិត្ត និងទី៣. កត្តាកំណើននៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលផ្តល់លទ្ធភាពដល់ពួកគាត់ ក្នុងការក្នុងចូលរួមចំណែកអភិវឌ្ឍសមិទ្ធនានា តាមជំនឿសទ្ធាជ្រះថ្លារបស់ខ្លួន។ ក្នុងន័យនេះ សូមអ៊ំពូមីងបងប្អូនប្រជាពលរដ្ឋ ជាពុទ្ធបរិស័ទទាំងអស់ រួមគ្នាថែរក្សាសុខសន្តិភាព សេរីភាព និងភាពចម្រុងចម្រើនដែលកំពុងមានបច្ចុប្បន្នឱ្យបានគង់វង្សយូរអង្វែង ក្រោមម្លប់សន្តិភាព សម្រាប់កូនចៅរបស់យើងគ្រប់ជំនាន់តទៅទៀត។

ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង លើកឡើងទៀតថា បំណងប្រាថ្នាសំខាន់បំផុតសម្រាប់មនុស្សគ្រប់រូប គឺការថែរក្សាអាយុជីវិតរបស់ខ្លួន និងអ្នកជាទីស្រឡាញ់ តាមរយៈការហ៊ានលះបង់គ្រប់យ៉ាងដើម្បីការពារ និងទំនុកបម្រុងឱ្យមានអាយុជីវិតបន្តទៅទៀត។ ក្នុងបុព្វហេតុនេះ សម្តេចតេជោ និងឥស្សរៈជនថ្នាក់ដឹកនាំជាច្រើនរូប បានចូលរួមក្នុងសកម្មភាពសង្គ្រោះអាយុជីវិតរបស់ប្រជាជនកម្ពុជា នៅក្នុងដំណាក់កាលជាច្រើនក្នុងរបត់នៃប្រវត្តិសាស្ត្រជាតិ ជាអាទិ៍៖ ការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត, ការសម្រេចបាននូវសន្តិភាពជាតិពេញលេញដោយនយោបាយឈ្នះឈ្នះ និងជោគជ័យនៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈការប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍តម្កល់អាយុជីវិតរបស់ប្រជាពលរដ្ឋ ជាកត្តាអាទិភាពចម្បងបំផុតក្នុងគ្រប់កាលៈទេសៈ និងទោះក្នុងតម្លៃណាក៏ដោយ។

ក្នុងឱកាសនោះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ បានវេរប្រគេនបច្ច័យសង្កត់ត្រៃអង្គកឋិនទាន វត្តច័ន្ទបុរីវង្ស មានចំនួន ៣៣១លាន ១៣ម៉ឺនរៀល (ត្រៃធំ៤៣, ត្រៃលាង២៧), ក្នុងនោះ បច្ច័យរបស់ឯកឧត្តម នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី មានចំនួន ២០០លានរៀល និងបានឧបត្ថម្ភដល់រដ្ឋបាលខណ្ឌព្រែកព្នៅ ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ប្រគេនជូនព្រះសង្ឃ ចែកជូនដល់សីលវន្តសីលវត្តី ក្រុមប្រឹក្សាខណ្ឌ-សង្កាត់ និងកងកម្លាំងមានសមត្ថកិច្ច នៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញជាច្រើនទៀតផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង