ឯកឧត្តម ហោ សំអាត អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី “បញ្ហាប្រឈមនៃរដ្ឋាភិបាលឌីជីថល និងតម្រូវការឆ្ពោះទៅកាន់ការកសាងស្ថាបត្យកម្មគម្រោងនៅថ្ងៃអនាគត”
ភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទទី២១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ២:០០ នាទី ឯកឧត្តម ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី “បញ្ហាប្រឈមនៃរដ្ឋាភិបាលឌីជីថល និងតម្រូវការឆ្ពោះទៅកាន់ការកសាងស្ថាបត្យកម្មគម្រោងនៅថ្ងៃអនាគត” ដែលជាគម្រោងសិក្សារវាងអង្គការ Expertise France Groupe AFD និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅសណ្ឋាគារ Raffles Hotel Le Royal ក្រោមអធិបតីភាពឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ កម្មវិធីនេះ ក៏មានការចូលរួមពីសំណាក់តំណាងអង្គការ Expertise France Groupe AFD ព្រមទាំងតំណាងពីក្រសួងស្ថាប័នពាក់ព័ន្ធផងដែរ។
តាមរយៈការចូលរួមសិក្ខាសាលានេះដែរ ជាលទ្ធផលទទួលបាន៖
-បានចូលរួមក្នុងកិច្ចពិភាក្សាក្រុមលើប្រធានបទចំនួន ៤៖
ក. ទស្សននិងសកម្មភាពសម្រាប់អនាគតគម្រោងរដ្ឋាភិបាលអេឡិចត្រូនិក (Activities & vision)
ខ. បញ្ហាប្រឈមនៃរដ្ឋាភិបាលឌីជីថល (Digital Governance)
គ. តម្រូវការហេដ្ឋារចនាសម្ព័ន្ធ (Infrastructure & network)
ឃ. ចន្លោះខ្វះខាតលើសេវារដ្ឋាភិបាលអេឡិចត្រូនិក (Services & platforms)។
-ទទួលបានទស្សនទានស្តីពីបច្ចេកទេសគ្រប់គ្រងគម្រោងរដ្ឋាភិបាលឌីជីថលដែលជាលទ្ធផលនៃការសិក្សាគម្រោងខាងលើ។
-ក្រសួងមហាផ្ទៃបានផ្លាស់ប្តូរទស្សនៈ ផ្តល់ធាតុចូល និងបទពិសោធន៍ ស្តីពីការងារយុទ្ធសាស្ត្រ និងការអនុវត្តគម្រោងរដ្ឋាភិបាលឌីជីថល។
-ប្រេីប្រាស់ធាតុចូលនៃកម្មវិធីសិក្ខាសាលា ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល ២០២៣-២០២៧ ក្របខ័ណ្ឌក្រសួងមហាផ្ទៃ។
-បន្តសហការជាមួយដៃគូរ ទាំងថ្នាក់ជាតិ និងអង្គការពាក់ព័ន្ធដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តផែនការរដ្ឋាភិបាលឌីជីថលក្របខ័ណ្ឌក្រសួងមហាផ្ទៃ ៕