រដ្ឋមន្ត្រីទេសចរណ៍ ស្នើសុំភាគីថៃផ្ញើឯកសារគំនិតផ្តួចផ្តើមអំពី «6 countries, one destination» មកកម្ពុជាតាមផ្លូវការទូត
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន ឯកឧត្តម Dusit MANAPAN ទី
ប្រឹក្សារដ្ឋមន្រ្តីក្រសួងការបរទេសថៃ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ និងនៅក្នុងតំបន់អាស៊ាន។
ភាគីថៃ បានលើកឡើងគំនិតផ្តួចផ្តើមអំពី «6 countries, one destination»។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីថៃ និងកត់សម្គាល់ចំពោះគំនិតផ្តួចផ្តើមនេះ ព្រមទាំងស្នើសុំភាគីថៃផ្ញើនូវឯកសារទស្សនាទានគ្រប់ជ្រុងជ្រោយមកកម្ពុជាតាមផ្លូវការទូត ៕