យោធាអ៊ីស្រាអ៊ែល អះអាងថា ប្រធានហិរញ្ញវត្ថុរបស់ក្រុមហេបូឡាហ៍ ត្រូវបានសម្លាប់នៅក្នុងទឹកដីស៊ីរី
យេរ៉ូសាឡឹម៖ យោធារបស់អ៊ីស្រាអ៊ែល បានអះអាងកាលពីថ្ងៃចន្ទថា មេបញ្ជាការទទួលបន្ទុកកិច្ចការហិរញ្ញវត្ថុរបស់ក្រុមសកម្មប្រយុទ្ធហេបូឡាហ៍នៅក្នុងប្រទេសលីបង់ ត្រូវបានគេបញ្ជាក់ថាត្រូវបានកម្ចាត់ចោលហើយនៅក្នុងទឹកដីស៊ីរី។
លោក Daniel Hagari អ្នកនាំពាក្យយោធា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុរសដែលត្រូវបានគេមិនប្រកាសឈ្មោះ ដែលជាប្រធានអង្គភាព 4400 របស់ក្រុមហេបូឡាហ៍ ដែលមានអ៊ីរ៉ង់ នៅពីក្រោយខ្នង គឺជាអ្នកដែលទទួលខុសត្រូវសម្រាប់ផ្ទេរថវិកាទៅដល់ក្រុមតាមរយៈការលក់ប្រេង របស់ក្រុងតេហរ៉ង់។
លោកបានបន្តថា មេបញ្ជាការ ត្រូវបានកម្ចាត់ចោលនៅក្នុងប្រទេសស៊ីរី នៅប៉ុន្មានម៉ោងប៉ុណ្ណោះ។
លោក Hagari បានបន្ថែមថា កាលពីមុន អង្គភាពនេះត្រូវបានដឹកនាំដោយលោក Mohammed Jafar Ksir ត្រូវបានគេស្គាល់ថា Sheikh Salah។
លោកបានបញ្ជាក់ថា គាត់បានគ្រប់គ្រងប្រភពចំណូលសំខាន់របស់អង្គការភេវរកម្មជាច្រើនឆ្នាំមកហើយ រហូតដល់ត្រូវបានគេកម្ចាត់រូបគាត់ចោល នៅក្នុងគោលដៅវាយប្រហារមួយនៅរដ្ឋធានីបេរ៉ាត់ កាលពីដើមខែតុលា។