**រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ “ការកែទម្រង់រដ្ឋបាលសាធារណៈ” និង “ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌” គឺជាការងារអាទិភាពដ៏សំខាន់របស់រាជរដ្ឋាភិបាល**រដ្ឋមន្ត្រីបរិស្ថាន៖ ភាពជាម្ចាស់រឹងមាំរបស់សហគមន៍អាចជួយបង្កើនជីវភាពមូលដ្ឋាននិងការពារធនធានធម្មជាតិភាពឱ្យគង់វង្សបាន**ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំក្រុមលេខាធិការកម្ពុជា-ថៃ ជាមួយលេខាធិការរងអចិន្ត្រៃយ៍ក្រសួងមហាផ្ទៃថៃ**ឯកឧត្តម លី ច័ន្ទតុលា ដឹកនាំប្រតិភូគណៈមេធាវីយកគ្រឿងកិត្តិយសគណៈមេធាវី ប្រភេទភក្តីភាព ប្រគល់ជូនឯកឧត្តម សាយ បូរី ប្រធានគណៈមេធាវីអាណត្តិទី១ និងទី២ នៅមន្ទីរពេទ្យកាល់ម៉ែត្រ**រដ្ឋបាលខេត្តកណ្តាល រៀបចំកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំផ្នែកគោនយោបាយ សម្រាប់ការកសាងផែនការអភិវឌ្ឍន៍ខេត្តរយៈពេល ៥ឆ្នាំ ២០២៥-២០២៩ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល**រដ្ឋមន្ត្រីសុខាភិបាល អញ្ជើញធ្វើមាតុភូមិនិវត្តន៍ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានចូលរួមកិច្ចប្រជុំលើកទី៧៥ របស់ WHO សម្រាប់តំបន់ប៉ាស៊ីហ្វិកខាងលិច នៅហ្វីលីពីន**បណ្តាមេដឹកនាំ អំពាវនាវឱ្យពិភពលោកធ្វើសកម្មភាពបន្ទាន់ ដើម្បីប្រមូលថវិកា សម្រាប់យកមកបញ្ឈប់ ការបំផ្លិចបំផ្លាញ ធនធម្មជាតិ ដែលកើតមានឡើងយ៉ាងឆាប់រហ័ស**រដ្ឋមន្រ្តីការបរទេសអាមេរិក ទៅដល់អ៉ីស្រាអែល ដើម្បីជួបជាមួយថ្នាក់ដឹកនាំអ៉ីស្រាអែល ដើម្បីព្យាយាមជំរុញ​ម្តងទៀតនូវបទឈប់បាញ់**ទីក្រុងតេហេរ៉ង់ថា បណ្តាប្រទេសជិតខាងខ្លួន សន្យាមិនអនុញ្ញាតឱ្យដែនដីឬដែនអាកាសពួកគេ អាចត្រូវប្រើប្រាស់សម្រាប់ការវាយប្រហារប្រឆាំងអ៉ីរ៉ង់ឡើយ ខណៈអ៉ីស្រាអែល កំពុងថ្លឹងថ្លែងវិធានការឆ្លើយតប**ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ អំពាវនាវដល់រដ្ឋាភិបាលឥណ្ឌូណេស៉ី ចាត់វិធានការជួយសង្គ្រោះមនុស្ស នៅលើទូកមួយគ្រឿង ផ្ទុកជនភៀសខ្លួនរ៉ូហ៉ីងយ៉ា**អាជ្ញាធរនៅរដ្ឋ Odisha ភាគខាងកើតប្រទេសឥណ្ឌា កំពុងត្រៀមខ្លួនប្រយុទ្ធនឹងព្យុះស៊ីក្លូន Dana ដែលនឹងវាយប្រហារនៅចុងសប្តាហ៍នេះ**ខ្យល់ព្យុះសង្ឃរាអូស្កា បោកបក់លើប្រទេសគុយបាកាលពីចុងសប្តាហ៍ បណ្តាលឱ្យមនុស្សស្លាប់ចំនួន៦នាក់**ចក្រភពអង់គ្លេស នឹងផ្តល់ប្រាក់កម្ចីដល់អ៊ុយក្រែនចំនួន ២,៩៤ពាន់លានដុល្លារ ដើម្បី ទិញ សព្វាវុធ និងកសាងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតឡើងវិញ**ចាប់ខ្លួនមនុស្សចំនួន ៦៧នាក់ ពាក់ព័ន្ធនឹងបទស៊ីសំណូក រយៈពេល ៩ ខែកន្លងមកនេះ នៅក្នុងប្រទេសស្រីលង្កា**ការស្ទង់មតិ CGTN |ប្រទេស BRICS អំពាវនាវឱ្យមានការផ្លាស់ប្តូរអភិបាលកិច្ច តម្រិះប្រាជ្ញារបស់ចិនធ្វើឱ្យ”ស្លាក”នៃកិច្ចសហប្រតិបត្តិការភ្លឺឡើង**យោធាអ៊ីស្រាអ៊ែល អះអាងថា ប្រធានហិរញ្ញវត្ថុរបស់ក្រុមហេបូឡាហ៍ ត្រូវបានសម្លាប់នៅក្នុងទឹកដីស៊ីរី**កម្មវិធី«ប្រយោគបុរាណចិនដែលលោក Xi Jinpingចូលចិត្តប្រើ»(ភាសារុស្ស៊ី)នឹងចាក់ផ្សាយតាមប្រព័ន្ធសារព័ត៌មានសំខាន់ៗនៅប្រទេសរុស្ស៊ី**បទវិភាគ៖អនាគតនៃ”កិច្ចសហប្រតិបត្តិការរវាងក្រុមប្រទេសBRICS”គួរឱ្យរំពឹងទុក**រដ្ឋមន្ត្រីក្រសួងការងារ អនុញ្ញាតឱ្យ ថ្នាក់ដឹកនាំក្រុមហ៊ុន WowNow ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញទស្សនាក្រុងហ្លួងព្រះបាង ប្រទេសឡាវ

ខ្យល់ព្យុះសង្ឃរាអូស្កា បោកបក់លើប្រទេសគុយបាកាលពីចុងសប្តាហ៍ បណ្តាលឱ្យមនុស្សស្លាប់ចំនួន៦នាក់

ហាវ៉ាណា៖ ការដាច់ចរន្តអគ្គិសនី បានប៉ះពាល់ដល់ប្រជាជន១០លាននាក់របស់ប្រទេស ដែលគ្រប់គ្រងដោយរបបកុម្មុយនីស្ដ បន្ទាប់ពីការខូចខាតនៃរោងចក្រថាមពលដ៏ធំបំផុតរបស់ប្រទេស បានធ្វើឱ្យប៉ះពាល់ដល់បណ្តាញទាំងមូល។

ក្រុមហ៊ុនអគ្គិសនីរបស់រដ្ឋធានីបានឱ្យដឹងថា គិតត្រឹមរសៀលថ្ងៃចន្ទទី២១ ខែតុលា ជិត៩០ភាគរយនៃអ្នកប្រើប្រាស់នៅក្នុងទីក្រុងហាវ៉ាណា ជាជម្រករបស់មនុស្ស២លាននាក់ បានទទួលថាមពលឡើងវិញ។

ទោះយ៉ាងណាក៏ដោយ អ្នកស្រុកជាច្រើននៅខាងក្រៅទីក្រុងហាវ៉ាណា នៅតែគ្មានអគ្គិសនីប្រើប្រាស់ដដែល។ ប្រទេសគុយបា នៅតែស្ថិតក្នុងភាពងងឹតកាលពីថ្ងៃអាទិត្យ នៅពេលដែលព្យុះសង្ឃរាអូស្កា បានបោកបក់នៅភាគខាងកើតនៃប្រទេស និងជាព្យុះប្រភេទទី១ បណ្តាលឱ្យមនុស្សស្លាប់ និងការខូចខាតជាច្រើន ជាពិសេសក្នុងខេត្តភាគខាងកើតប្រទេស។

ព្យុះសង្ឃរាអូស្កាបានចុះខ្សោយទៅជាព្យុះត្រូពិចបន្តិច ប៉ុន្តែនៅតែត្រូវបានគេរំពឹងថា នឹងនាំមកនូវទឹកជំនន់ភ្លាមៗ ដែលគំរាមកំហែងដល់អាយុជីវិត រួមជាមួយនឹងការរអិលបាក់ដី នេះបើតាមមជ្ឈមណ្ឌលព្យុះសង្ឃរាជាតិអាម៉េរិក។

ទូរទស្សន៍រដ្ឋបានរាយការណ៍ថា ដំបូលផ្ទះ និងជញ្ជាំងផ្ទះរាប់សិបខ្នងត្រូវបានខូចខាត ហើយបង្គោលអគ្គិសនី និងដើមឈើជាច្រើនដើមបានដួលរលំ។ បណ្តាញអគ្គិសនីមិនដំណើរការ ដោយសារតែការបិទរោងចក្រថាមពលដើរដោយធ្យូងថ្មដ៏ធំបំផុតទាំង៨របស់កោះ។ នេះបើយោងតាមប្រធានផ្នែកផ្គត់ផ្គង់អគ្គិសនីនៅក្រសួងថាមពល។

យោងតាមស្ថាប័នអគ្គិសនីជាតិ UNE ថាមពលត្រូវបានស្តារឡើងវិញក្នុងរយៈពេលខ្លីដល់ប្រជាជន៣សែននាក់ មុនពេលបណ្តាញអគ្គិសនីដាច់ម្ដងទៀត។ អាជ្ញាធរ បាន ផ្អាក ថ្នាក់ រៀន និង សកម្មភាព អាជីវកម្ម រហូត ដល់ ថ្ងៃ ពុធ និងដាក់បន្តដំណើរការ តែ មន្ទីរពេទ្យ និង សេវា សំខាន់ៗប៉ុណ្ណោះ ។

ប្រទេសគុយបា បង្កើតបានត្រឹមតែមួយភាគបីនៃអគ្គិសនី ដែលខ្លួនត្រូវការ ដូច្នេះដើម្បីមានអគ្គិសនីប្រើគ្រប់គ្រាន់ កោះនេះជួលរោងចក្រថាមពលអណ្តែតទឹកចំនួន៧ពីក្រុមហ៊ុនតួកគី ហើយថែមទាំងបានបន្ថែមម៉ាស៊ីនភ្លើងដើរដោយម៉ាស៊ូតតូចៗជាច្រើនផងដែរ។

គួរបញ្ជាក់ថា ព្យុះសង្ឃរាអូស្កា នឹងបន្ថែមបន្ទុកកាន់តែធ្ងន់ដល់សេដ្ឋកិច្ច ខណៈកោះនេះកំពុងស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចដ៏ទូលំទូលាយរួចទៅហើយ ជាវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតចាប់តាំងពីការដួលរលំនៃសហភាពសូវៀត ដែលបានឧបត្ថម្ភធនយ៉ាងខ្លាំងដល់គុយបា៕

អត្ថបទដែលជាប់ទាក់ទង