**រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ “ការកែទម្រង់រដ្ឋបាលសាធារណៈ” និង “ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌” គឺជាការងារអាទិភាពដ៏សំខាន់របស់រាជរដ្ឋាភិបាល**រដ្ឋមន្ត្រីបរិស្ថាន៖ ភាពជាម្ចាស់រឹងមាំរបស់សហគមន៍អាចជួយបង្កើនជីវភាពមូលដ្ឋាននិងការពារធនធានធម្មជាតិភាពឱ្យគង់វង្សបាន**ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំក្រុមលេខាធិការកម្ពុជា-ថៃ ជាមួយលេខាធិការរងអចិន្ត្រៃយ៍ក្រសួងមហាផ្ទៃថៃ**ឯកឧត្តម លី ច័ន្ទតុលា ដឹកនាំប្រតិភូគណៈមេធាវីយកគ្រឿងកិត្តិយសគណៈមេធាវី ប្រភេទភក្តីភាព ប្រគល់ជូនឯកឧត្តម សាយ បូរី ប្រធានគណៈមេធាវីអាណត្តិទី១ និងទី២ នៅមន្ទីរពេទ្យកាល់ម៉ែត្រ**រដ្ឋបាលខេត្តកណ្តាល រៀបចំកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំផ្នែកគោនយោបាយ សម្រាប់ការកសាងផែនការអភិវឌ្ឍន៍ខេត្តរយៈពេល ៥ឆ្នាំ ២០២៥-២០២៩ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល**រដ្ឋមន្ត្រីសុខាភិបាល អញ្ជើញធ្វើមាតុភូមិនិវត្តន៍ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានចូលរួមកិច្ចប្រជុំលើកទី៧៥ របស់ WHO សម្រាប់តំបន់ប៉ាស៊ីហ្វិកខាងលិច នៅហ្វីលីពីន**បណ្តាមេដឹកនាំ អំពាវនាវឱ្យពិភពលោកធ្វើសកម្មភាពបន្ទាន់ ដើម្បីប្រមូលថវិកា សម្រាប់យកមកបញ្ឈប់ ការបំផ្លិចបំផ្លាញ ធនធម្មជាតិ ដែលកើតមានឡើងយ៉ាងឆាប់រហ័ស**រដ្ឋមន្រ្តីការបរទេសអាមេរិក ទៅដល់អ៉ីស្រាអែល ដើម្បីជួបជាមួយថ្នាក់ដឹកនាំអ៉ីស្រាអែល ដើម្បីព្យាយាមជំរុញ​ម្តងទៀតនូវបទឈប់បាញ់**ទីក្រុងតេហេរ៉ង់ថា បណ្តាប្រទេសជិតខាងខ្លួន សន្យាមិនអនុញ្ញាតឱ្យដែនដីឬដែនអាកាសពួកគេ អាចត្រូវប្រើប្រាស់សម្រាប់ការវាយប្រហារប្រឆាំងអ៉ីរ៉ង់ឡើយ ខណៈអ៉ីស្រាអែល កំពុងថ្លឹងថ្លែងវិធានការឆ្លើយតប**ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ អំពាវនាវដល់រដ្ឋាភិបាលឥណ្ឌូណេស៉ី ចាត់វិធានការជួយសង្គ្រោះមនុស្ស នៅលើទូកមួយគ្រឿង ផ្ទុកជនភៀសខ្លួនរ៉ូហ៉ីងយ៉ា**អាជ្ញាធរនៅរដ្ឋ Odisha ភាគខាងកើតប្រទេសឥណ្ឌា កំពុងត្រៀមខ្លួនប្រយុទ្ធនឹងព្យុះស៊ីក្លូន Dana ដែលនឹងវាយប្រហារនៅចុងសប្តាហ៍នេះ**ខ្យល់ព្យុះសង្ឃរាអូស្កា បោកបក់លើប្រទេសគុយបាកាលពីចុងសប្តាហ៍ បណ្តាលឱ្យមនុស្សស្លាប់ចំនួន៦នាក់**ចក្រភពអង់គ្លេស នឹងផ្តល់ប្រាក់កម្ចីដល់អ៊ុយក្រែនចំនួន ២,៩៤ពាន់លានដុល្លារ ដើម្បី ទិញ សព្វាវុធ និងកសាងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតឡើងវិញ**ចាប់ខ្លួនមនុស្សចំនួន ៦៧នាក់ ពាក់ព័ន្ធនឹងបទស៊ីសំណូក រយៈពេល ៩ ខែកន្លងមកនេះ នៅក្នុងប្រទេសស្រីលង្កា**ការស្ទង់មតិ CGTN |ប្រទេស BRICS អំពាវនាវឱ្យមានការផ្លាស់ប្តូរអភិបាលកិច្ច តម្រិះប្រាជ្ញារបស់ចិនធ្វើឱ្យ”ស្លាក”នៃកិច្ចសហប្រតិបត្តិការភ្លឺឡើង**យោធាអ៊ីស្រាអ៊ែល អះអាងថា ប្រធានហិរញ្ញវត្ថុរបស់ក្រុមហេបូឡាហ៍ ត្រូវបានសម្លាប់នៅក្នុងទឹកដីស៊ីរី**កម្មវិធី«ប្រយោគបុរាណចិនដែលលោក Xi Jinpingចូលចិត្តប្រើ»(ភាសារុស្ស៊ី)នឹងចាក់ផ្សាយតាមប្រព័ន្ធសារព័ត៌មានសំខាន់ៗនៅប្រទេសរុស្ស៊ី**បទវិភាគ៖អនាគតនៃ”កិច្ចសហប្រតិបត្តិការរវាងក្រុមប្រទេសBRICS”គួរឱ្យរំពឹងទុក**រដ្ឋមន្ត្រីក្រសួងការងារ អនុញ្ញាតឱ្យ ថ្នាក់ដឹកនាំក្រុមហ៊ុន WowNow ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញទស្សនាក្រុងហ្លួងព្រះបាង ប្រទេសឡាវ

ទីក្រុងតេហេរ៉ង់ថា បណ្តាប្រទេសជិតខាងខ្លួន សន្យាមិនអនុញ្ញាតឱ្យដែនដីឬដែនអាកាសពួកគេ អាចត្រូវប្រើប្រាស់សម្រាប់ការវាយប្រហារប្រឆាំងអ៉ីរ៉ង់ឡើយ ខណៈអ៉ីស្រាអែល កំពុងថ្លឹងថ្លែងវិធានការឆ្លើយតប

គុយវ៉ែត៖ យោងតាមការផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០២៤បានឱ្យដឹងថា រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi នាថ្ងៃអង្គារនេះ បាននិយាយថា បណ្តាប្រទេសជិតខាងរបស់អ៉ីរ៉ង់ បានសន្យាថា ពួកគេនឹងមិនអនុញ្ញាត ឱ្យមានការប្រើប្រាស់ដែនដី ឬដែនអាកាសរបស់ពួកគេ សម្រាប់ការវាយប្រហារណាមួយឡើយ ខណៈអ៉ីស្រាអែល កំពុងថ្លឹងថ្លែងវិធានការឆ្លើយតប ចំពោះការវាយប្រហារមីស៉ីលរបស់អ៉ីរ៉ង់ កាលពីដើមខែនេះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅប្រទេសគុយវ៉ែត លោក Araghchi បាននិយាយដូច្នេះថា «ប្រទេសជិតខាងយើងទាំងអស់ បានធានាប្រាប់យើងថា ពួកគេនឹងមិនអនុញ្ញាតឱ្យដែនដី ឬដែនអាកាសរបស់ពួកគេ អាចត្រូវប្រើប្រាស់សម្រាប់ការវាយប្រហារ ប្រឆាំងមកលើប្រទេសអ៉ីរ៉ង់ឡើយ»។ ស្របពេលអ៉ីស្រាអែល បានបង្កើនការវាយប្រហារតាមផ្លូវអាកាសយ៉ាងខ្លាំងក្លា ប្រឆាំងនឹងក្រុមហេសបូឡា នៅប្រទេសលីបង់ ព្រមទាំងបើក ប្រតិបត្តិការយោធាតាមផ្លូវគោកថែមទៀត អ៉ីរ៉ង់ដែលជាខ្នងបង្អែករបស់ហេសបូឡា បានបាញ់មីស៉ីលប្រហែល២០០គ្រាប់ លើអ៉ីស្រាអែល កាលពីថ្ងៃទី១ ខែតុលា។ អ៉ីរ៉ង់ ក៏ជាអ្នកគាំទ្រក្រុមហាម៉ាសប៉ាឡេស្ទីន ដែលស្ថិតក្នុងសង្រ្គាមជាមួយអ៉ីស្រាអែល នៅតំបន់ហ្កាហ្សាផងដែរ។

គួរបញ្ជាក់ថា មុនពេលមកដល់គុយវ៉ែត លោក Araghchi បានស្ថិតនៅប្រទេសបារ៉ែន កាលពីថ្ងៃចន្ទ ខណៈវត្តមានរបស់លោក នៅក្នុងប្រទេសទាំងពីរនេះ គឺជាផ្នែកនៃ ដំណើរទស្សនកិច្ច នៅក្នុងតំបន់ ដែលបាននាំលោកប្រមុខការទូតអ៉ីរ៉ង់ ទៅកាន់អារ៉ាប៊ីសាអូឌីត កាតា អូម៉ង់ អ៉ីរ៉ាក់ អេហ្ស៉ីប និងតួកគី។ សហរដ្ឋអាមេរិក ដែលជាស ម្ព័ន្ធមិត្តដ៏រឹងមាំបំផុតរបស់អ៉ីស្រាអែល មានធនធានយោធា នៅ ពាសពេញតំបន់មជ្ឈិមបូព៌ា រួមមានទាំងនៅបារ៉ែន គុយវ៉ែត កាតា និងអេមីរ៉ាតអារ៉ាប់រួម។ លោក Araghchi ក៏បានព្រមានជាថ្មី ចំពោះអ៉ីស្រាអែលផងដែរ ថាកុំឱ្យវាយប្រហារមកលើ មូលដ្ឋាននុយក្លេអ៊ែររបស់អ៉ីរ៉ង់ ឱ្យសោះ៕

អត្ថបទដែលជាប់ទាក់ទង