**រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ “ការកែទម្រង់រដ្ឋបាលសាធារណៈ” និង “ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌” គឺជាការងារអាទិភាពដ៏សំខាន់របស់រាជរដ្ឋាភិបាល**រដ្ឋមន្ត្រីបរិស្ថាន៖ ភាពជាម្ចាស់រឹងមាំរបស់សហគមន៍អាចជួយបង្កើនជីវភាពមូលដ្ឋាននិងការពារធនធានធម្មជាតិភាពឱ្យគង់វង្សបាន**ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំក្រុមលេខាធិការកម្ពុជា-ថៃ ជាមួយលេខាធិការរងអចិន្ត្រៃយ៍ក្រសួងមហាផ្ទៃថៃ**ឯកឧត្តម លី ច័ន្ទតុលា ដឹកនាំប្រតិភូគណៈមេធាវីយកគ្រឿងកិត្តិយសគណៈមេធាវី ប្រភេទភក្តីភាព ប្រគល់ជូនឯកឧត្តម សាយ បូរី ប្រធានគណៈមេធាវីអាណត្តិទី១ និងទី២ នៅមន្ទីរពេទ្យកាល់ម៉ែត្រ**រដ្ឋបាលខេត្តកណ្តាល រៀបចំកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំផ្នែកគោនយោបាយ សម្រាប់ការកសាងផែនការអភិវឌ្ឍន៍ខេត្តរយៈពេល ៥ឆ្នាំ ២០២៥-២០២៩ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល**រដ្ឋមន្ត្រីសុខាភិបាល អញ្ជើញធ្វើមាតុភូមិនិវត្តន៍ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានចូលរួមកិច្ចប្រជុំលើកទី៧៥ របស់ WHO សម្រាប់តំបន់ប៉ាស៊ីហ្វិកខាងលិច នៅហ្វីលីពីន**បណ្តាមេដឹកនាំ អំពាវនាវឱ្យពិភពលោកធ្វើសកម្មភាពបន្ទាន់ ដើម្បីប្រមូលថវិកា សម្រាប់យកមកបញ្ឈប់ ការបំផ្លិចបំផ្លាញ ធនធម្មជាតិ ដែលកើតមានឡើងយ៉ាងឆាប់រហ័ស**រដ្ឋមន្រ្តីការបរទេសអាមេរិក ទៅដល់អ៉ីស្រាអែល ដើម្បីជួបជាមួយថ្នាក់ដឹកនាំអ៉ីស្រាអែល ដើម្បីព្យាយាមជំរុញ​ម្តងទៀតនូវបទឈប់បាញ់**ទីក្រុងតេហេរ៉ង់ថា បណ្តាប្រទេសជិតខាងខ្លួន សន្យាមិនអនុញ្ញាតឱ្យដែនដីឬដែនអាកាសពួកគេ អាចត្រូវប្រើប្រាស់សម្រាប់ការវាយប្រហារប្រឆាំងអ៉ីរ៉ង់ឡើយ ខណៈអ៉ីស្រាអែល កំពុងថ្លឹងថ្លែងវិធានការឆ្លើយតប**ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ អំពាវនាវដល់រដ្ឋាភិបាលឥណ្ឌូណេស៉ី ចាត់វិធានការជួយសង្គ្រោះមនុស្ស នៅលើទូកមួយគ្រឿង ផ្ទុកជនភៀសខ្លួនរ៉ូហ៉ីងយ៉ា**អាជ្ញាធរនៅរដ្ឋ Odisha ភាគខាងកើតប្រទេសឥណ្ឌា កំពុងត្រៀមខ្លួនប្រយុទ្ធនឹងព្យុះស៊ីក្លូន Dana ដែលនឹងវាយប្រហារនៅចុងសប្តាហ៍នេះ**ខ្យល់ព្យុះសង្ឃរាអូស្កា បោកបក់លើប្រទេសគុយបាកាលពីចុងសប្តាហ៍ បណ្តាលឱ្យមនុស្សស្លាប់ចំនួន៦នាក់**ចក្រភពអង់គ្លេស នឹងផ្តល់ប្រាក់កម្ចីដល់អ៊ុយក្រែនចំនួន ២,៩៤ពាន់លានដុល្លារ ដើម្បី ទិញ សព្វាវុធ និងកសាងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតឡើងវិញ**ចាប់ខ្លួនមនុស្សចំនួន ៦៧នាក់ ពាក់ព័ន្ធនឹងបទស៊ីសំណូក រយៈពេល ៩ ខែកន្លងមកនេះ នៅក្នុងប្រទេសស្រីលង្កា**ការស្ទង់មតិ CGTN |ប្រទេស BRICS អំពាវនាវឱ្យមានការផ្លាស់ប្តូរអភិបាលកិច្ច តម្រិះប្រាជ្ញារបស់ចិនធ្វើឱ្យ”ស្លាក”នៃកិច្ចសហប្រតិបត្តិការភ្លឺឡើង**យោធាអ៊ីស្រាអ៊ែល អះអាងថា ប្រធានហិរញ្ញវត្ថុរបស់ក្រុមហេបូឡាហ៍ ត្រូវបានសម្លាប់នៅក្នុងទឹកដីស៊ីរី**កម្មវិធី«ប្រយោគបុរាណចិនដែលលោក Xi Jinpingចូលចិត្តប្រើ»(ភាសារុស្ស៊ី)នឹងចាក់ផ្សាយតាមប្រព័ន្ធសារព័ត៌មានសំខាន់ៗនៅប្រទេសរុស្ស៊ី**បទវិភាគ៖អនាគតនៃ”កិច្ចសហប្រតិបត្តិការរវាងក្រុមប្រទេសBRICS”គួរឱ្យរំពឹងទុក**រដ្ឋមន្ត្រីក្រសួងការងារ អនុញ្ញាតឱ្យ ថ្នាក់ដឹកនាំក្រុមហ៊ុន WowNow ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញទស្សនាក្រុងហ្លួងព្រះបាង ប្រទេសឡាវ

បណ្តាមេដឹកនាំ អំពាវនាវឱ្យពិភពលោកធ្វើសកម្មភាពបន្ទាន់ ដើម្បីប្រមូលថវិកា សម្រាប់យកមកបញ្ឈប់ ការបំផ្លិចបំផ្លាញ ធនធម្មជាតិ ដែលកើតមានឡើងយ៉ាងឆាប់រហ័ស

បូហ្គោតា៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ ២០២៤ បានឱ្យដឹងថា ខណៈប្រទេសជិត ២០០បានជួបជុំគ្នា ក្នុងប្រទេសកូឡុំប៊ី សម្រាប់សន្និសីទស្តីពីអាកាសធាតុ របស់អង្គការសហប្រជាជាតិ COP16 ប្រមុខនៃ អង្គការសហប្រជាជាតិ (UN) និង អ្នកតំណាងរបស់ប្រទេសនីមួយៗ បាន អំពាវនាវឱ្យមានការធ្វើសកម្មភាពបន្ទាន់ ដើម្បីប្រមូលថវិការាប់ពាន់លានដុល្លារ សម្រាប់យកមកបញ្ឈប់ ការបំផ្លិចបំផ្លាញ ធនធម្មជាតិ ដែលកើតមានឡើងយ៉ាងឆាប់រហ័ស។

២ឆ្នាំមកនេះ ប្រទេសនានា បានអនុម័តកិច្ចព្រមព្រៀងក្របខណ្ឌជីវចម្រុះសកល Kunming-Montreal ជាមួយនិងការដាក់គោលដៅ ២៣ចំណុច ដើម្បីជួយបញ្ឈប់ការបាត់បង់ធម្មជាតិនៅឆ្នាំ ២០៣០។ COP16 មានភារកិច្ច ក្នុងការស្វែងរកវិធីអនុវត្តកិច្ចព្រមព្រៀងនោះ ដែលរួមមានការស្វែងរកថវិកា ២០០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ សម្រាប់ការអភិរក្ស។ មូលនិធិនេះ បង្កើតឡើងកាលពីឆ្នាំមុន ប៉ុន្តែរហូតមកដល់ពេលនេះ ចំនួនកើតឡើងដល់ ត្រឹមរាប់លានប៉ុណ្ណោះ ហើយមិនមែនរាប់ពាន់លានដូចការរំពឹងទុកឡើយ។

ប្រធាននៃសន្និសីទ COP16 លោកស្រី Susana Muhamad បានលើកឡើងក្នុងពិធីបើកកិច្ចប្រជុំ នៅភាគខាងលិច នៃរដ្ឋធានីបូហ្គោតា ដូច្នេះថា «យើងទាំងអស់គ្នាយល់ស្របថា យើងខ្វះថវិកាសម្រាប់បេសកកម្មនេះ»។ អ្នកចរចាកំពូល របស់ប្រេស៉ីល លោក Andre Correa do Lago បានប្រាប់អង្គប្រជុំថា ការខ្វះខាតថវិកាក្នុងការបរិច្ចាគ អាចជាក្តីបារម្ភ ចំពោះការមិនអាចបំពេញ តាមគោលដៅនៃក្របខ័ណ្ឌនោះបាន។ ថ្មីៗនេះ ប្រមុខនៃ UN លោក Antonio Guterres ក៏បានរិះគន់ដែរថា ពិភពលោកកំពុងដើរផ្ទុយ ពីការសម្រេចគោលដៅឆ្នាំ ២០៣០ ហើយថាត្រូវតែមានការវិនិយោគថ្មីនិងសំខាន់ៗ ក្រោមក្របខ័ណ្ឌនៃមូលនិធិដែលបានដាក់ចេញ។

គួរបញ្ជាក់ថា ប្រទេសអភិវឌ្ឍ បានព្រមព្រៀងគ្នាក្នុងក្របខណ្ឌជីវៈចម្រុះសកល ដើម្បីផ្តល់ឱ្យប្រទេសកំពុងអភិវឌ្ឍន៍នូវថវិកា ២០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ដែលបានឱ្យរួចហើយត្រឹមឆ្នាំ ២០២៥។ វាបានកើនឡើងពីចំនួន ១៥.៤ពាន់លានដុល្លារ គិតចាប់តាំងពីឆ្នាំ ២០២២ ដែលជាតួលេខចុងក្រោយមកពីអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍសេដ្ឋកិច្ច (OECD)៕

អត្ថបទដែលជាប់ទាក់ទង