**#បទវិភាគ៖សម្លឹងមើលភាពធន់និងភាពរស់រវើកនៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនតាមរយៈពិព័រណ៍ទំនិញនាំចេញនាំចូលនៃប្រទេសចិន(ពិព័រណ៍ Caton )**កម្មវិធី«ប្រយោគបុរាណចិនដែលលោក Xi Jinpingចូលចិត្តប្រើ»វគ្គទី៣(ភាសារុស្ស៊ី)ចាក់ផ្សាយតាមប្រព័ន្ធសារព័ត៌មានសំខាន់ៗនៅប្រទេសរុស្ស៊ី**សកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដើម្បីអបអរសាទរខួប ៧៥ ឆ្នាំនៃការ បង្កើតទំនាក់ទំនងការទូតរវាងចិននិងរុស្ស៊ីបានរៀបចំធ្វើនៅក្រុង Kazan**ឯកឧត្តមបណ្ឌិត កៅ ថាច អនុញ្ញាតឲ្យប្រតិភូក្រុមហ៊ុនចំនួន ២ ជួបសម្តែងការគួរសម ពិភាក្សាការងារ និងស្វែងរកឱកាសវិនិយោគលើដំណាំបន្លែ**តើកិច្ចសហប្រតិបត្តិការប្រទេស BRICS បាននាំមកនូវអ្វីខ្លះជូនពិភពលោក ?**ឯកឧត្តម ចាន់ សុធា ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីរបកគំហើញសំខាន់ៗ នៃការវាយតម្លៃកម្មវិធីជាតិសមា្រប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី១**អភិបាលខេត្តតាកែវ ស្នើធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្របសម្រួលក្រៅប្រព័ន្ធតុលាការ រាល់បញ្ហាសងប្រាក់ត្រលប់ទៅវិញ របស់ពលរដ្ឋ**ប្រវត្តិព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**ទូតហុងគ្រី បង្ហាញនូវការប្ដេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងហុងគ្រី-កម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត**ឯកឧត្តម វង សូត សង្ឃឹមថា លទ្ធផលនៃអង្គសន្និសីទពិភពលោកលើកទី២ ស្តីពីអរិយធម៌ចិន​ និងការលើកកម្ពស់ទំនើបភាវូបនីយកម្មពិភពលោក នឹងលើកទឹកចិត្តដល់មនុស្សជាតិ ឱ្យចាកផុតពីភាពខ្វែងគំនិតគ្នា**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញទៅពិនិត្យស្ថាបភាពផ្លូវចំនួនពីរខ្សែ និងទីតាំងសង់ស្ពានមួយកន្លែង ក្នុងភូមិសាស្ត្រខេត្តរតនគិរី**ក្រសួងការងារជូនដំណឹង ស្តីពី ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤**ឯកឧត្តម ម៉ែន វិបុល និងឯកឧត្តម ប៉េង ពោធិ៍សា អញ្ជើញបើកវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០**រដ្ឋមន្ដ្រីមហាផ្ទៃ ប្រកាសប្រឆាំងដាច់ខាត ចំពោះបុគ្គលទាំងឡាយណា មានបំណងបំផ្លាញ សន្តិភាពនៅកម្ពុជា**ព្យុះត្រូពិច Trami បោកបក់ឆ្ពោះទៅហ្វីលីពីន ជាមួយនឹងភ្លៀងធ្លាក់ខ្លាំង**សមាគមក្លឹបទេសចរណ៍សៀមរាប ចែកលិខិតថ្លែងអំណរគុណដល់ប្រតិបត្តិករ និងអ្នកឧបត្ថម្ភកម្មវិធីទិវាទេសចរណ៍ពិភពលោក និងប្រកាសលទ្ធផលជ័យលាភី វីដេអូឯកសារ**ទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ឆ្នាំនេះប្រារព្ធឡើង ក្រោមប្រធានបទ «ការអប់រំសីលធម៌តាមវិស័យសាសនា បង្ការទប់ស្កាត់អំពើជួញដូរមនុស្សក្នុងសម័យឌីជីថល»**លោកខាងលិច រិះគន់ចិននៅឯអង្គការសហប្រជាជាតិ ពីបញ្ហាសិទ្ធិមនុស្ស**ក្រសួងបរិស្ថាន បង្ហាញស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី២២ ខែតុលា គិតជាមធ្យមភាគទូទាំងប្រទេស គឺល្អណាស់**USAID  ផ្តល់ជំនួយជាមូលនិធិដល់កម្ពុជាជាង ១៧លានដុល្លារ លើគម្រោងថ្មីៗមួយចំនួន ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន សកម្មភាពដោះមីន និងប្រយុទ្ធប្រឆាំងជាមួយជំងឺរបេង

បេក្ខជនចូលរួមកម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ថាការប្រកួតនៅឆ្នាំនេះជាឱកាសបញ្ចេញសមត្ថភាពដើម្បីឆ្ពោះទៅការប្រកួតថ្នាក់អាស៊ានឆ្នាំ២០២៥

ភ្នំពេញ៖ បេក្ខជនចូលរួមកម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាលើកទី៩ ឆ្នាំ២០២៤បានលើកឡើងថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិឆ្នាំនេះគឺជាឱកាសដើម្បីបញ្ចេញសមត្ថភាពជំនាញបច្ចេកទេសរបស់ខ្លួនក្នុងការប្រជែងយកជ័យលាភីក្នុងចំណោមបេក្ខជនជាង៩០នាក់ ដើម្បីឆ្ពោះទៅការប្រកួតប្រជែងជំនាញអាស៊ានលើកទី១៤ ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីន ដើម្បីមុខមាត់ប្រទេសជាតិ។

យុវតី ណាន សុខហេង ជាបេក្ខជនចូលរួមប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាលើកទី៩ ឆ្នាំ២០២៤ ជំនាញ Information Network Cabling មកពី វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) លើកឡើងថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាមួយនេះ គឺមានសារៈសំខាន់ណាស់សម្រាប់យុវជនដែលកំពុងសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ពីព្រោះក្រៅតែពីសិក្សាជំនាញបច្ចេកទេសនៅក្នុងថ្នាក់ និងការអនុវត្តផ្ទាល់នៅក្នុងសាលាមក មានតែកម្មវិធីប្រកួតប្រជែងនេះទេដែលអាចឱ្យយុវជនបានបញ្ចេញសមត្ថភាពឱ្យអស់ពីចិត្ត ដើម្បីដណ្តើមជ័យលាភីជាមួយបណ្តាបេក្ខជនមកពីគ្រឹះស្ថានផ្សេងៗទៀតនៅទូទាំងប្រទេស។

យុវតីរូបនេះបន្ថែមថា ខ្លួនសម្រេចចិត្តចូលរួមកម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិនៅឆ្នាំនេះ គឺចង់ពង្រឹងសមត្ថភាពក្នុងការប្រកួតប្រជែងលើជំនាញដែលខ្លួនកំពុងសិក្សា។ យុវតីរូបនេះសង្ឃឹមថានឹងទទួលបានលទ្ធផលល្អនៅក្នុងការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាលើកទី៩ ឆ្នាំ២០២៤ នេះជាពិសេសសង្ឃឹមយ៉ាងមុតមាំថានឹងត្រូវបានជ្រើសរើសទៅប្រកួតប្រជែងថ្នាក់អាស៊ាននៅប្រទេសហ្វីលីពីន ឆ្នាំ២០២៥ ខាងមុខ ដើម្បីមុខមាត់ប្រទេសជាតិ សាលារៀន គ្រួសារ និងក្រុមខ្លួនផ្ទាល់។

ដោយឡែក យុវជន អុល សុភារម្យ ជាបេក្ខជនចូលរួមប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាលើកទី៩ ឆ្នាំ២០២៤ លើជំនាញ Automation មកពី វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) លើកឡើងថា កម្មវិធីប្រកួតប្រជែងនេះគឺជាកន្លែងក្នុងក្តីស្រមៃរបស់យុវជនដែលកំពុងសិក្សាជំនាញ ដើម្បីបញ្ចេញសមត្ថភាព ហើយធ្វើការប្រកួតប្រជែងជាមួយបណ្តាបេក្ខជនមកពីបណ្តាគ្រឹះស្ថានបណ្តុះបណ្តាលជាច្រើនទៀត ដូច្នេះការប្រកួតប្រជែងនេះពិសេសខ្លាំងណាស់ ប្រសិនបើយើងធ្វើបានលទ្ធផលល្អ ក្នុងចំណោមបេក្ខជនជាច្រើននៅពេលនេះ។

យុវជនរូបនេះ សម្រេចជ្រើសរើសជំនាញ Automation ក្នុងការប្រកួតថ្នាក់ជាតិនៅឆ្នាំនេះពីព្រោះ ខ្លួនសង្ឃឹមថានឹងទទួលបានលទ្ធផលល្អ បន្ទាប់ពីមានការត្រៀមខ្លួនគ្រប់ជ្រុងជ្រោយ ពេញលេញនៅមុនការប្រកួត។  អ្វីដែលសំខាន់នោះប្រសិនបើខ្លួនទទួលបានជ័យលាភី នោះជំនាញ  Automation នឹងក្លាយជាស្ពានចម្លងទៅដល់អនាគតរបស់គេយ៉ាងឆាប់រហ័ស ពីព្រោះបណ្តាក្រុមហ៊ុនឯកជននឹងសម្លឹងមើលឃើញរូបគេ ដែលជាបេក្ខជនឆ្នើមក្នុងការប្រឡងកម្មវិធីលំដាប់ថ្នាក់ជាតិមួយនេះ។

ទន្ទឹមនឹងនេះបេក្ខជនទាំងអស់នេះមានក្តីរំពឹងយ៉ាងមុតមាំថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤ នៅពេលនេះនឹងធ្វើឱ្យពួកគេក្លាយជាម្ចាស់ជ័យលាភីដែលមានទេពកោសល្យ និងសមត្ថភាពខ្ពស់ ដើម្បីជាបេក្ខជនតំណាងប្រទេសកម្ពុជាទៅចូលរួមប្រកួតប្រជែងជំនាញអាស៊ាន លើកទី១៤ ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីន និងអន្តរជាតិផ្សេងៗនាពេលខាងមុខ ដើម្បីជាកិត្តិយសខ្លួនឯង គ្រួសារ និងប្រទេសជាតិទាំងមូល។

គូសបញ្ជាក់ផងដែរថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤ ដែលកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅក្នុងសួនអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរាជធានីភ្នំពេញ (TVET Park Phnom Penh)។ ការប្រកួតប្រជែងជំនាញនេះ ធ្វើឡើងជារៀងរាល់ពីរឆ្នាំម្តង ដែលជាព្រឹត្តិការណ៍សម្រាប់សិស្ស និស្សិតឆ្នើម និងអ្នកជំនាញវ័យក្មេងមកពីបណ្តាសហគ្រាសគ្រឹះស្ថាន ដើម្បីបង្ហាញពីទេពកោសល្យ ភាពច្នៃប្រឌិត និងចំណង់ចំណូលចិត្តក្នុងអាជីពរៀងៗខ្លួន។

លើសពីនេះ ការប្រកួតប្រជែងជំនាញផ្តល់ឱកាសដល់យុវជន គ្រូបណ្តុះបណ្តាល ស្ថាប័នបណ្តុះបណ្តាល ឧស្សាហកម្ម និងរដ្ឋាភិបាលបានជួបប្រាស្រ័យទាក់ទង និងរៀនសូត្រពីគ្នាទៅវិញទៅមក ស្វែងយល់នូវបច្ចេកវិទ្យា និងវិធីសាស្ត្រថ្មីៗប្រកបទៅដោយភាពច្នៃប្រឌិតសម្រាប់ការរៀន ការបង្រៀន និងការបណ្តុះបណ្តាលកម្លាំងពលកម្មនាពេលអនាគត ដើម្បីទទួលបានជំនាញតាមតម្រូវការក៏ដូចជាធ្វើឱ្យប្រសើរឡើងនូវភាពទាក់ទាញនៃជំនាញ៕         

អត្ថបទដែលជាប់ទាក់ទង